អតីតមេអង្គរក្ស សម្តេច ជា ស៊ីម គឺ លោក ឈឿន ចាន់ថន ហៅម៉ៅ ត្រូវបានតែងតាំងជាសមាជិកក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តត្បូងឃ្មុំ

ចែករំលែក៖

ភ្នំពេញ៖អតីតមេអង្គរក្ស សម្តេច ជា ស៊ីម លោក ឈឿន ចាន់ថន ហៅម៉ៅ ធ្លាប់ត្រូវបានតុលាការយោធាផ្តន្ទាទោសរយៈពេល១៥ឆ្នាំ ពាក់ព័ន្ធបទល្មើសរំលោភលើទំនុកចិត្ត បំផ្លិចបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត លក់ដូរ និងចែកចាយអាវុធ បំផ្លិចបំផ្លាញសម្ភារៈយោធាសម្រាប់បម្រើការប្រយុទ្ធ និងខ្វះការទទួលខុសត្រូវ ក្នុងការដឹកនាំគ្រប់គ្រងអង្គភាព ។

នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យ លើកលែងទោសដល់ទណ្ឌិត ឈឿន ចាន់ថន ហើយត្រូវបានដោះលែងចេញពីពន្ធនាគារ ។

ជាមួយគ្នានេះ លោក ឈឿន ចាន់ថន ហៅ ម៉ៅ ត្រូវបានសម្តេច សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា ចេញលិខិតតែងតាំងជាសមាជិកក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តត្បូងឃ្មុំ។

សេចក្តីសម្រេចនេះ បានធ្វើឡើង យោងតាមចំណារយល់ព្រមដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print