ភ្នំពេញ ៖ បណ្ដាខេត្តភាគខាងត្បូង ភាគពាយ័ព្យ និងតំបន់មាត់សមុទ្រ នឹងមានភ្លៀងធ្លាក់ពីបង្គរទៅខ្លាំង ដែលធ្វើឲ្យផ្នែកមួយចំនួននៃបណ្តាខេត្តទាំងនេះបន្តប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង ចំណែកនៅលើផ្ទៃសមុទ្រ មានភ្លៀងខ្យល់ និងរលកបក់បោកខ្លាំង ។
បញ្ហាបណ្តាលអោយមានភ្លៀងធ្លាក់ខាងលេីនេះក្រសួងធនធានទឹកនិងឧតុនិយមបានបញ្ជាក់ពីមូលហេតុក្រោយព្យាកររកឃេីញថាប្រព័ន្ធសម្ពាធទាប (ITCZ) បន្តអូស បន្លាយលើកម្ពុជា នឹងរំកិលឡើងទៅលើ កាត់លើភាគខាងជើងកម្ពុជា ។
យោងតាមសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុ ក្រសួងធនធានទឹកនិងឧតុនិយម បានអោយដឹងថា បន្ទាប់ពីការសង្កេត ពិនិត្យនិងតាមដានជាប្រចាំនូវការវិវត្តនៃធាតុអាកាសលើកម្ពុជា និងនៅក្នុងតំបន់ បង្ហាញឲ្យឃើញថា ៖ ចាប់ពីថ្ងៃទី ១៦-១៨ ខែកញ្ញា ប្រព័ន្ធសម្ពាធទាប (ITCZ) បន្តអូសបន្លាយលើកម្ពុជា និងចាប់ពីថ្ងៃ
១៨-២២ ខែកញ្ញា នឹងរំកិលឡើងទៅលើ កាត់លើភាគខាងជើងកម្ពុជា ។
ស្ថានភាពបែបនេះ ធ្វើឲ្យភ្លៀងបន្តធ្លាក់រាយប៉ាយលើផ្ទៃប្រទេសដូចខាងក្រោម៖
១- បណ្ដាខេត្តភាគខាងត្បូង ភាគពាយ័ព្យ និងតំបន់មាត់សមុទ្រ នឹងមានភ្លៀងធ្លាក់
ពីបង្គរទៅខ្លាំង ដែលធ្វើឲ្យផ្នែកមួយចំនួននៃបណ្តាខេត្តទាំងនេះបន្តប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង ។
២- នៅលើផ្ទៃសមុទ្រ មានភ្លៀងខ្យល់ និងរលកបក់បោកខ្លាំង ។
ក្រសួងធនធានទឹកនៅតែបន្តក្រេីនរំលឹកអោយសាធារណជនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតិ ផ្គរ រន្ទះ , ទឹកជំនន់ និងរលកសមុទ្រ ៕