នាយ ចយ និង ឆាយវីរៈយុទ្ធ បន្ថែមសមាជិកគ្រួសារកូនដំបូង

ចែករំលែក៖

ភ្នំពេញ៖ បន្តបន្ទាប់គ្នាអ្នកសិល្បៈពីររូបគឺតារាកំប្លែងនាយចយ និងតារាចម្រៀង លោក ឆាយ វីរៈយុទ្ធ ស្រាប់តែទទួលបានកូនលើកដំបូងបន្ថែមសមាជិករៀងៗខ្លួន។ ឆាយវីរៈយុទ្ធបានកូនស្រីគួរឲ្យស្រលាញ់ ខណៈនាយចយក៏បានឃើញមុខកូនស្រីដ៏ស្រស់ស្អាតគួរឲ្យខ្នាញ់ផងដែរ។

នាយ ចយ រួមនឹងភរិយាជាទីស្រលាញ់ទទួលបានសមាជិកថ្មី គឺកូនដំបូងរបស់ខ្លួនហើយ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ក្រោមការសាទរពីអ្នកសិល្បៈជាច្រើន។ត្រៀមចិត្តសប្បាយរីករាយនឹងមើលមុខកូនប្រុសដំណក់ឈាមរួមគ្នាលើកដំបូង នាយ ចយ និងភរិយា មានអារម្មណ៍មិនខុសពីម្តាយឪពុកដទៃនោះទេ។ មុនពេលសម្រាលភរិយាស្រស់សោភារបស់នាយចយ លើកឡើងថាទោះកូនកើតមកមុខកាត់ទៅនាង ឬប្តីក្តីក៏នាងនៅតែសប្បាយចិត្ត និងពេញចិត្តព្រោះវាជាតំណក់ឈាមរួមគ្នា​ និងក្រោយពីពួកគេបាបានរៀបមង្គលការជាមួយគ្នា កាលពីថ្ងៃទី ២៧ កុម្ភៈ ២០១៨។

នៅលើទំព័រហ្វេសប៊ុកតារាចម្រៀងទ្រនំសាន់ដេលោក ឆាយ​ វីរៈយុទ្ធ វិញបានបង្ហោះបង្ហើបដំណឹងដ៏ល្អ និងរូបភាពប៉ុន្មានសន្លឹក ជាមួយនឹងទឹកមុខញញឹមប្រិមប្រិយនៅក្នុងមន្ទីរពេទ្យរួមភរិយា ព្រមទាំងដៃត្រកងបមបីកូនទើបសម្រាល ដែលមានឈ្មោះពិរោះ។ដោយលោក ឆាយ​ វីរៈយុទ្ធ បានរៀបរាប់យ៉ាងដូច្នេះថា «កូនស្រីឈ្មោះ វីរៈយុទ្ធ អភិជាតាទេវី ហៅ អាតារ៉ា ( Atara ) កើតថ្ងៃអាទិត្យ ២រោច ខែភទ្របទ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៨.២៧ នាទីព្រឹក ទំងន់ ៣ គីឡូក្រាម»។

តារាចម្រៀង រូបនេះក៏បានបន្តទៀតថា «ខ្ញុំបាទ ឆាយ វីរៈយុទ្ធ Chhay Virakyuth និង ភរិយា សែ ចាន់ឌី Se Chandy សូមអរគុណប្រិយមិត្តពុកម៉ែបងប្អូន លោកតា លោកយាយ អ៊ុំ ពូ មីង បងប្រុស បងស្រី មិត្តយុវវ័យទាំងអស់ ដែលបានជូនពរដល់គ្រួសាររបស់ខ្ញុំ ហើយឥឡូវនេះអូន អាតារ៉ា (Atara) នឹងម៉ាក់ៗសុខសប្បាយល្អទាំងអស់គ្នា សូមអរគុណ»៕ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print