ភ្នំពេញ៖ តារាចម្រៀងប្រុសស្រីពីររូប គឺលោក ជ័យ សុវ៉ាត និងកញ្ញា សុវត្ថិឌី ធារីកា ត្រូវបានបង្ហាញមុខក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីមួយនៅប្រទេកូរ៉េខាងត្បូងនៃពិធី”ថ្ងៃបុណ្យឈូកសក” របស់ប្រទេសនេះ។ កម្មវិធីនេះត្រូវបានធ្វើឡើងកាលពីថ្ងៃសៅរ៍ទៅ១៤ខែកញ្ញា ឆ្នាំ២០១៩នៅក្រុងស៊ូវ៉ុន ប្រទេសកូរ៉េខាងត្បូង។
ថ្លែងពីប្រទេសកូរ៉េ ម្ចាស់បទ”ស្រលាញ់អូនដល់កាន់ឈើច្រត់” លោក ជ័យ សុវ៉ាត លើកឡើងថា លោកពិតជាសប្បាយចិត្តដែលទទួលបានឱកាសចេញមកច្រៀងរាំនៅប្រទេសកូរ៉េ តាមរយៈក្រុមហ៊ុន 168Skin Care+ ជាមួយនឹង កញ្ញា សុវត្ថិឌី ធារីកា។ ថ្ងៃបុណ្យ”ឈូកសក”គឺជាថ្ងៃឈប់សំរាករបស់បងប្អូនខ្មែរនៅកូរ៉េ ហើយកម្មវិធីការប្រគុំតន្រ្តីសប្បុរសធម៌ផងដែរគឺជួយទៅដល់មន្ទីរពេទ្យគន្ធបុប្ផា និងប្រជាជនក្រីក្ររស់នៅលើគំនរសម្រាមស្ទឹងមានជ័យ។ លោកថាកម្មវិធីនេះត្រូវបានធ្វើឡើងប្រកបដោយជោគជ័យព្រោះតែមានវត្តមានចូលរួមច្រើនកុះករពីសំណាក់ពលករខ្មែរដែលកំពុងបំពេញការងារនៅប្រទេសកូរ៉េ និងប្រជាជនកូរ៉េផ្ទាល់តែម្តង។
លោក វ៉ា វណ្ណថា អគ្គនាយកក្រុមហ៊ុន168 Skin Care+ បានលើកឡើងថាកម្មវិធីនេះត្រូវបានធ្វើឡើងក្នុងគោលបំណងធំតែមួយគត់ គឺដើម្បីកិច្ចការសប្បុរសធម៌ ការចូលរួមដោយសេរី។ លោកថារហូតបញ្ចប់កម្មវិធីគឺទទួលបានថវិការប្រមាណ ជាង5សែនវ៉ុន ប្រម៉ាន500ដុល្លារអាមេរិក ហើយឆាប់ៗនេះបន្ទាប់ពីក្រុមការងារត្រលប់មកមាតុភូមិវិញនិងយកថវិការទៅជូនដោយផ្ទាល់ដៃ។
លោកថា កម្មវិធីនេះក៏មានការបញ្ចូលការប្រលងចម្រៀង “សំនៀងឯកពលករកម្ពុជាឆ្នាំ ២០១៩ “ក្នុងនោះផងដែរ ដែរមានប្រាក់រង្វាន់ជ័យលាភីលេខ1 រហូតដល់ទៅ ២លានវ៉ុនដោយម្ចាស់ជ័យលាភីគឺ បេក្ខជនឈ្មោះ រ៉ា ម៉េត ។លោកបានបន្តទៀតថាមិនត្រឹមតែក្រុមហ៊ុន168 Skin Care+ ដែរជាអ្នកឧបត្តមធំក្នុងកម្មវិធីនេះនោះទេ ក៏មានក្រុមហ៊ុនសហការជាក្រុមហ៊ុនផ្ទេរប្រាក់ពីកូរ៉េ ទៅកម្ពុជាGME , ក្រុមហ៊ុនទិញឡានពីកូរ៉េមកកម្ពុជាផ្ទាល់ CAR POWER , ក្រុមហ៊ុនសេវាកម្មបកប្រែ និងផ្លាសប្តូរគ្រប់ប្រភេទវីសារដែនហាន់ខាំ ឃ្លូ បល ចូលរួមផងដែរ ៕ ដោយ វឌ្ឍនា