ព្រឹកនេះអ្នកដំណេីរ​ទាំង​ឡាយ​អាចឆ្លងកាត់ស្ពានបេឡេឫស្សីកែវ ក្រោយផ្អាក​មួយ​រយៈ

ចែករំលែក៖

ភ្នំពេញ​ ៖​ ស្ពានបេឡេឫស្សីកែវដំណើរការឡើងវិញបាន​ ចាប់ពីវេលាម៉ោង ៧:​០០ព្រឹក​ ថ្ងៃ​ទី១៦ ខែកញ្ញា ឆ្នាំ២០១៩នេះ​ ក្រោយប្រកាសផ្អាក​ចរាចរណ៍​ជាបណ្តោះអាសន្ននេះ ដោយសារតែអ្នកបើកបរសាឡង់ដឹកប្រេងមួយគ្រឿង បុកប៉ះកាលពី​វេលា​ ម៉ោង១៥៖០១រសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩​កន្លងទៅនេះ​ ។

ដំណេីរ​ការថែរក្សា​និងជួសជុលដោយការខិតខំប្រឹងប្រែងរបស់វិស្វករ និងបងប្អូនកម្មករការដ្ឋាន​ ។ មកដល់ពេលនេះ ការជួសជុលស្ពានបេឡេឡើងវិញបាន​បញ្ចប់​រួចរាល់ហើយ ។

សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ស្ពានបេឡេប្រកបដោយសេចក្តីរីករាយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ហើយ​ សង្ឃឹមថា ស្ពានជ្រោយចង្វារដែលកកស្ទះប៉ុន្មានថ្ងៃមកនេះ នឹងកាត់បន្ថយការកកស្ទះចរាចរ វិលមកប្រក្រតីឡើងវិញ​ ។

ស្ពានបាឡេឬស្សីកែវនេះ​ ឆ្លងកាត់ទន្លេសាប ពីចំណុចឃ្លាំងស្តុកប្រេងសូគីម៉ិច ផ្លូវជាតិ​លេខ៥ ក្នុងខណ្ឌឫស្សីកែវ ឆ្ពោះមកកាន់តំបន់អភិវឌ្ឍន៍ ទីក្រុងរណបខណ្ឌជ្រោយចង្វា ត្រូវបានបើកសម្ពោធដាក់ឲ្យចរាចរណ៍ជាផ្លូវការ កាលពីរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ ក្រោយពីបានដំណើរការសាង​ សង់ អស់រយៈពេល៦ខែ កន្លងមកនេះ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print