ភ្នំពេញ៖ ថ្នាក់លើគួរពិចារណា ដាក់ភាពសង្ស័យទៅលើបុគ្គល ភីន ផល្លា ហៅ ភឿន ផល្លា មានតួនាទីជាឧត្តមសេនីយ៍ទោ មេបញ្ជាការរង កងពលតូចលេខ៧០ បានប្រភពសេដ្ឋកិច្ចពីជំនួញស្របច្បាប់ ឬបំពានច្បាប់..? រហូតដល់គេរំពឹងគិតថា លោកផ្កាយ២ ភឿន ផល្លា អាចយកមុខរបរអោយភរិយាបើកសាលាឯកជន ធ្វើជាខែលបិទបាំងអំពើទុច្ចរិតរបស់ខ្លួន ក្នុងជំនាញរំលោភសុីដាច់ដីបឹង ដីរដ្ឋ ដីក្នុងព្រះរាជក្រិត្យ(គម្របព្រៃឈើ) ដីប្រជាពលរដ្ឋ តាមជាយរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ ល្បីឈ្មោះបោះសំឡេងបំផុតជាឧកញ្ញា ជំនាញរត់ការសុីដាច់ដីរដ្ឋតាំងពីគ្រាមិនទាន់ចូលជាក្របខ័ណ្ឌយោធា រហូតក្លាយជាមានក្របខ័ណ្ឌជាយោធា បានតំណែងជាមេបញ្ជាការរង កងពលតូចលេខ៧០ កាន់តែមានឥទ្ធិពលយកទាហានទៅចល័តប្រើប្រាស់ ជាប្រយោជន៍ឈជើងនៅទីតាំងដីមានទំនាស់ ទាំងការប្រើប្រាស់ឡានស៊េរ៉ែន យកទាហានការពារអោយ ការបើក ការសាងសង់អាគារកាសុីណូ លើដីរាប់សិបហិកតាដែល ភីន ផល្លា យកឈ្មោះកងពលតូចលេខ៧០ ជួលអោយចិននៅខេត្តព្រះសីហនុ។
បច្ចុប្បន្នលេចរឿងថ្មីបន្ត ដែលគេដាក់ភាពសង្ស័យថា៖ លោក ភីន ផល្លា ហៅ ភឿន ផល្លា មានតួនាទីជាឧត្តមសេនីយ៍ទោ មេបញ្ជាការរង កងពលតូចលេខ៧០ បាននឹងកំពុងការពារអោយក្រុមហ៊ុនចិន លួចផលិតបារីខុសច្បាប់នៅកម្ពុជា ដើម្បីនាំចេញទៅក្រៅប្រទេស លើផ្ទៃដីជាង១០ហិកតា នៅខាងក្រោយវត្តជន្លង់ម្លូ ក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ហ៊ុំព័ទ្ធដោយរបងថ្មជុំវិញ និងយកទាហានទៅយាម កាម ក្នុងឯកសណ្ឋានជាយោធាផង ជាសុីវិលផង។ យ៉ាងហោចណាស់ក៏ក្នុង១ថ្ងៃត្រូវបានដឹកចេញបារីលួចផលិតគ្មានច្បាប់នេះ ចាប់ពី៤-៥កុងទឺន័រ ធ្វើឡើងនៅពេលយប់សម្រាប់បន្តនាំចេញទៅក្រៅប្រទេស និងផ្តល់ទីតាំងអោយចិនស្នាក់នៅដោយប្រមូលផ្តុំ។ មុខរបរ លោក ភីន ផល្លា ហៅ ភឿន ផល្លា មានតួនាទីជាឧត្តមសេនីយ៍ទោ មេបញ្ជាការរង កងពលតូចលេខ៧០ ទោះគាត់បានបើកសាលាឯកជនក្នុងរាជធានីភ្នំពេញ ក៏លោកផ្កាយ២ ឧកញ្ញា ភឺន ផល្លា កំពុងបំពានច្បាប់ស្តីពី លក្ខន្តិកៈ ទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ យ៉ាងពេញបន្ទុកត្រង់ថា៖ ខណៈគាត់មានតួនាទី ជាមេបញ្ជាការរង កងពលតូចលេខ៧០ ឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ ហើយទៅបើកក្រុមហ៊ុនឯកជន ក្នុងតួនាទីជា ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ភីន ផល្លា គ្រុប ឌីវេឡុបមេន ខូ អិលធីឌី( PHOEUN PHALLA GROUP DEVELOPMENT Co..LTD)។ និយាយរួមអ្នកណាក៏ដឹង អ្នកណាក៏ល្បីថា៖ លោកផ្កាយ២ ឧកញ្ញា ភឺន ផល្លា ជាជនល្បីល្បាញបំផុត ក្នុងការរៀបចំបណ្តាញជាប្រព័ន្ធដើម្បីដើរស៊ីដីរបស់គេជាច្រើនកន្លែង បន្សល់ទុកនូវការរិៈគន់យ៉ាងធ្ងន់ធ្ងរពីសង្គម និងជៈឥទ្ធិពលដ៏អាក្រក់ដល់ស្ថាប័នកងទ័ពប៉ុណ្ណោះទេ ករណីលោកផ្កាយ២ ឧកញ្ញា ភឺន ផល្លា រូបនេះបាននឹងកំពុងបំពានច្បាប់ស្តីពី លក្ខន្តិកៈ ទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ (Law On General Statutes For The Military Personnel Of The Royal Cambodian Armed Forces 1997)។ ខណៈគាត់មានតួនាទី ជាមេបញ្ជាការរង កងពលតូចលេខ៧០ ឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ ហើយទៅបើកក្រុមហ៊ុនឯកជន ក្នុងតួនាទីជា ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ភីន ផល្លា គ្រុប ឌីវេឡុបមេន ខូ អិលធីឌី(PHOEUN PHALLA GROUP DEVELOPMENT Co..LTD)។
លោកផ្កាយ២ ឧកញ្ញា ភឺន ផល្លា អាចប្រឈម នឹងថ្នាក់ដឹកនាំក្រសួងការពារជាតិ ធ្វើអធិការកិច្ចជុំវិញ គាត់ជាមេយោធាផង ជាប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ភីន ផល្លា គ្រុប ឌីវេឡុបមេន ខូ អិលធីឌី ផង ផ្ទុយនិងច្បាប់ស្តីពី លក្ខន្តិកៈ ទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ ក្នុងមាត្រា២៥ បានចែងថា៖ យោធិនអាជីព ត្រូវហាមដាច់ខាត៖
-មិនអោយយកម៉ោងរដ្ឋបាលទៅប្រកបវិជ្ជាជីវៈជាឯកជន
-មិនអោយយកឥទ្ធិពល និងអំណាច នៅក្នុងមុខងារទៅប្រើដើម្បីទាញយកផលប្រយោជន៍អ្វីមួយ ឬដើម្បីសំឡុតគំរាមកំហែង បំពានសិទ្ធពលរដ្ឋ
-មិនអោយប្រកបមុខរបរណាដែលនាំអោយ ប៉ៈពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូ នៃកងយោធពលខេមរភូមិន្ទ
-មិនអោយចូលជាសមាជិកនៃក្រុមប្រឹក្សាភិបាល ឬគ្រប់គ្រងក្រុមហ៊ុនជាលក្ខណៈឯកជន។ ផ្ទុយទៅវិញក្នុងគាត់ជាមេបញ្ជាការរង កងពលតូចលេខ៧០ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ភីន ផល្លា គ្រុប ឌីវេឡុបមេន ខូ អិលធីឌី (PHOEUN PHALLA GROUP DEVELOPMENT Co..LTD) គឺខុសនិងច្បាប់ ជាមួយនិងការយកអំណាចជាមេយោធា យកទាហានទៅប្រើប្រាស់ការងារអោយផលប្រយោជន៍ដីធ្លីមានជម្លោះ ប៉ៈពាល់ដល់សិទ្ធពលរដ្ឋពេញទី ដែលត្រូវថ្នាក់លើគួរពិចារណាពីទិដ្ឋភាពច្បាប់ លើបុគ្គល លោកផ្កាយ២ ឧកញ្ញា ភឺន ផល្លា ដើម្បីការពារនូវសេចក្តីថ្លៃថ្នូ នៃកងយោធពលខេមរភូមិន្ទ ។
សូមរម្លឹកថា៖ មានមនុស្សរាប់ពាន់នាក់បានឮនិងស្គាល់ឧកញ្ញា រូបនេះ ដែលមានឋានៈជាឧត្តមសេនីយ៍ផ្កាយពីរបម្រើការនៅអង្គភាព “ង៧០” ដែលល្បីល្បាញក្នុងការរៀបចំបណ្តាញជាប្រព័ន្ធដើម្បីដើរស៊ីដីរបស់គេជាច្រើនកន្លែងល្បីស្ទើរពេញខេត្តព្រះសីហនុនិងជាយក្រុងភ្នំពេញនិងខេត្តកណ្តាល។
សកម្មភាពរបស់ឧកញ្ញារូបនេះ បានធ្វើឲ្យប៉ះពាល់ដល់ស្ថាប័ននៃអង្គភាព” “ង៧០” របស់កងយោធពលខេមរភូមិន្ទដែលមិនបានពាក់ព័ន្ធជាមួយនិងការងារកំពុងបំពានច្បាប់បច្ចុប្បន្ន។ ប្រជាពលរដ្ឋច្រើនណាស់រួមទាំងមន្រ្តីរាជការផងបាននាំគ្នានិយាយថា ការរំលោភដីធ្លីនៅកម្ពុជានឹងថយចុះ បើសិនរាជរដ្ឋាភិបាលនិងអង្គភាពប្រឆាំងអំពើរពុករលួយបន្តវិធានការណ៍តឺងរឹងនិងមានចំណាត់ការលើជនខិលខូចដែលនៅសល់មួយចំនួនតូច ជាពិសេសឧកញ្ញាខាងលើដើម្បីជាគម្រូក្នុងការកាត់បន្ថយឬលប់បំបាត់មនុស្សអាក្រក់ដែលជាបន្ទុករបស់សង្គម។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ធ្លាប់មានប្រសាសន៍លើកឡើងថា៖ មន្រ្ដីណាដែលពូកែ យកដីប្រជាពលរដ្ឋ និងពុករលួយ ត្រៀមខ្លួន សម្តេចតេជោ ហ៊ុន សែន ព្រមានដកហូតបុណ្យស័ក្តិ និងបង្កកទ្រព្យសម្បត្តិគ្រប់មន្ត្រី និងកម្លាំងប្រដាប់អាវុធ ដែលប្រព្រឹត្តអំពើពុករលួយ។ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញជំហរយ៉ាងម៉ឹងម៉ាត់ក្នុងការអនុវត្តន៍អភិក្រមទី៥ គឺអភិក្រម «វះកាត់» ដោយព្រមានដកហូត បុណ្យស័ក្តិ និងបង្កទ្រព្យសម្បត្តិ ចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងឡាយណាយកតួនាទីប្រព្រឹត្តអំពើពុករលួយ កឹបកេងទ្រព្យសម្បត្តិរដ្ឋ កាប់បំផ្លាញព្រៃឈើ រំលោភ យកដីរដ្ឋធ្វើជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន។
ការប្រកាសដាក់ចេញជំហរម៉ឹងម៉ាត់ក្នុងការកម្ចាត់អំពើពុករលួយចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រាប់អាវុធរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩កន្លងទៅ។ ដូច្នេះរឿងបុគ្គល លោកផ្កាយ២ ឧកញ្ញា ភឺន ផល្លា កំពុងប្រព្រឹត្តបំពានច្បាប់ អាចប្រឈមថ្នាក់លើនិងស្រាវជ្រាវ អង្កេតនូវតម្រុយមួយចំនួនដែលគាត់បានប្រព្រឹត្ត។
អ្នកខ្លះបានលើកឡើងជាគំនិតថា៖ការរំលោភដីធ្លីនៅកម្ពុជានឹងថយចុះ បើសិនរាជរដ្ឋាភិបាលនិងអង្គភាពប្រឆាំងអំពើរពុករលួយមានចំណាត់ការណ៍លើមនុស្សមួយក្រុមតូច ខណៈការរំលោភដីធ្លីនៅតែជាបញ្ហាចម្រូងចម្រះនិងធ្វើឲ្យមានការថ្នាំងថ្នាក់ដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលជាពិសេសរដ្ឋបាលរបស់សម្តេចតេជោ ហ៊ុន សែន។
តាមពិតទៅ ទោះជាមានរឿងរ៉ាវច្រើនជុំវិញទំនាស់ដីធ្លី មួយរយៈចុងក្រោយនេះ មនុស្សដែលខិលខូចនៅបន្តទន្រ្ទានយកដីគេ ជាពិសេសដីធ្លីរបស់ប្រជាពលរដ្ឋស្លូតត្រង់ នៅសល់មនុស្សតែមួយក្រុមតូចប៉ុណ្ណោះ ក្នុងនោះមានឧកញ្ញា ភីន ផល្លា ហៅភឿន ផល្លា ដែលកំពុងតែល្បីល្បាញហើយកំពុងបន្តធ្វើសកម្មភាពជាប្រព័ន្ធ រំលោភយកដីរដ្ឋពេញបន្ទុកនេះ គឺមានមនុស្សរាប់ពាន់នាក់បានឮនិងស្គាល់ឧកញ្ញា រូបនេះ ដែលមានឋានៈជាឧត្តមសេនីយ៍ផ្កាយពីរបម្រើការនៅអង្គភាព “ង៧០”។ សកម្មភាពរបស់ឧកញ្ញារូបនេះ បានធ្វើឲ្យប៉ះពាល់ដល់ស្ថាប័ននៃអង្គភាព” “ង៧០” របស់កងយោពលខេមរភូមិន្ទដែលមិនបានពាក់ព័ន្ធជាមួយ។
ដោយសារតែអំពើររំលោភបំពានដីធ្លីរបស់គាត់មានច្រើនកន្លែងនិងកំពុងបន្តធ្វើពីមួយកន្លែងទៅមួយកន្លែងទៀត គេក៏ដាក់ងាឲ្យគាត់ថាជា “ឧកញ្ញាស៊ីដី ឬឧកញ្ញាពស់វែក” យកអំណាចជាមេយោធា។
ថ្មីៗនេះ មានពាក្យបណ្តឹងជាច្រើននៅក្រុងព្រះសីហនុ ក៏ដូចជាប្រជាពលរដ្ឋរាប់រយនាក់នៅជាយក្រុងភ្នំពេញនិងខេត្តកណ្តាល និងសារព័ត៌មាន បានចេញផ្សាយជាបន្តបន្ទាប់អំពីសកម្មភាពរបស់គាត់ តែឧកញ្ញារូបនេះនៅតែខ្លាំង និងកាន់តែខ្លាំង ព្រោះរបៀបស៊ីដីរបស់ក្រុមគាត់បានរៀបជាក្បាលម៉ាស៊ីន ជាប្រព័ន្ធមួយដែលមានកំលាំងយោធារបស់គាត់ មានសម្ភារៈ មានគ្រឿងចក្រ ហើយប្រើច្រើនរូបភាព រួមទាំងរៀបចំធ្វើជាទិញ ដូរពីអ្នកទីពីរ អ្នកទីបីដែលជាក្រុមមនុស្សតែមួយ រួចដាក់កំលាំងព័ទ្ធយក ឬដាក់គ្រឿងចក្រចូលឈូសយក
ភ្លាមៗតែម្តងបន្ទាប់រៀបចំឯកសារផ្ទេរឈ្មោះ។
ក្នុងករណីនេះ បើខាងភាគីរងគ្រោះខ្សោយគាត់ស៊ីដាច់តែម្តង ប៉ុន្តែបើគេខ្លាំងគាត់ចរចារចែកគ្នា ហើយបើគេប្តឹង គាត់ស្រែកថាគាត់ជាជនរងគ្រោះដែរព្រោះគាត់ទិញពីគេទេ។ ពលរដ្ឋច្រើនណាស់ថាបើមិនមានវិធានការទេ ឧកញ្ញារូបនេះនឹងក្លាយជាស្តេចក្រាញ់ស៊ីដីធំឡើងៗនៅទូទាំងប្រទេសដោយប្រើយុទ្ធសាស្រ្តខាងលើ ដូចនេះមានតែអង្គភាពប្រឆាំងអំពើរពុករលួយ ឬសម្តេចតេជោ ហ៊ុន សែន ទេដែលអាចបញ្ឍប់សកម្មភាពគាត់បាន។
ខាងក្រោមនេះ ជាសំរង់ពាក្យបណ្តឹងមួយក្នុងចំណោមពាក្យបណ្តឹងជាច្រើន ប្តឹងទៅកាន់កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលមានចុះលេខ៖ ២៣៧ ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១០.៥០ នាទីព្រឹក របស់លោក ថាន ថាវរៈ មេធាវីតំណាងឲ្យឈ្មោះ ច្រឹង វុត្ថា, គង់ វណ្ណា, ទីម យ៉ាន, ស៊ីង ស៊ាន, សៀន សុខ, សៅ សុខុន និងឈ្មោះ អែម អ៊ីន។ ក្នុងលិខិតនោះមានកម្មវត្ថុ៖សំណើរសុំប្តឹងមេក្លោងឈ្មោះ ភឺន ផល្លា ឬ ភឿន ផល្លា (មន្រ្តីកងយុទ្ធពលខេមរភូមិន្ទ ង៧០) ដែលជាអ្នកផ្តល់មធ្យោបាយដល់ឈ្មោះ ញ៉ាក់ គឹមតុង, យាយ កោះកុង, យាយ នោមឆេះ, កែន សឿ (ផ្កាយ១) និងឈ្មោះ គឿន (វីរៈសេនីយ៍ឯក) ដែលបានឲ្យអ្នកសមគំនិតនិងបក្សពួកគូរកនរបស់ខ្លួនចូលទៅធ្វើរបងនិងពុះជាឡូត៍នៅលើទីតាំងអចលនវត្ថុទំហំ ៤៧៧,៥១៣ ម៉ែត្រការ៉េ។
មានមនុស្សជាច្រើនកំពុងតែមានចំងល់ថា តើទ្រព្យសម្បត្តិដ៏មហាសាលរបស់ឧត្តមសេនីយ៍ផ្កាយពីរមួយ រូបបានមកដោយវិធីណា? នេះជាបណ្តឹងសាធារណៈមួយដែលជាពន្លឺដល់អង្គភាពប្រឆាំងអំពើរពុករលួយ ហើយសង្ឃឺមថា លោកទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើរពុករលួយនឺងជួយស្រាវជ្រាវធ្វើយ៉ាងណាដើម្បីជួយដោះទុក្ខលំបាករបស់ប្រជាពលរដ្ឋ កាត់បន្ថយនូវការថ្នាំងថ្នាក់ដល់រាជរដ្ឋាភិបាលដែលសម្តេចហ៊ុន សែន លោកកំពុងខិតខំកែទំរង់ និងជាពិសេសជៀសវាងការប៉ះពាល់ដល់អង្គភាព “ង៧០” របស់កងយោធពលខេមរភូមិន្ទដែលមិនបានពាក់ព័ន្ធជាមួយ។
ករណីខ្លះអយុត្តិធម៍បំផុតដូចជា រឿងក្រុម ភីន ផល្លា បើកឡានបុកប្រជាពលរដ្ឋនៅតំបន់ដីបឹងមានទំនាស់ ភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ បង្កអោយមនុស្សជាច្រើនអ្នករងរបួស និងធ្វើអោយខូចខាតដោយចេតនា បង្កដោយក្រុម ភីន ផល្លា សោះ គេហ៊ានបំប៉ោងរឿងខ្មៅអោយទៅជា ស តាមរយៈលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល មានភាគហ៊ុនជាមួយលោកផ្កាយ២ ភីន ផល្លា និងខ្លួនជាដន្លងជាមួុយ លោកប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តកណ្តាល ឈានដល់បញ្ជាអោយលោក ស័ក្តិ៤កន្លះ អាំ ធូ អធិការនគរបាលស្រុកលើកដែក ធ្វើកំណត់ហេតុសំយោគបទល្មើសពីក្រុមជនបង្ក ក្លាយជាដើមបណ្តឹងទាំងខ្លួនជាមន្ត្រីនគរបាលយុត្តិធម៍ដឹងក្នុងហេតុការណ៍នេះ។
គេលួចទម្លាយថា៖ លោកផ្កាយ២ ភីន ផល្លា រំលោភយកដីបឹង ដែនឡូតិ៍នេសាទ ផ្ទៃដីព្រៃលិចទឹករាប់ពាន់ហិកតាក្នុងខេត្តកណ្តាល និងជោគជ័យរំលោភយកដីរដ្ឋនៅអរិយក្សត្រជាដើម គឺលោក ភីន ផល្លា ធ្វើការជាលក្ខណៈប្រព័ន្ធជាមួយអាជ្ញាធរ ជំនាញ និងសមត្ថកិច្ច ខណៈលោក អ៊ាវ ចំរើន ស្នងការមានភាគហ៊ុន, ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តកណ្តាល ជាដន្លង ដូច្នេះលោក ភីន ផល្លា ហ៊ានប្រព្រឹត្តបំពានច្បាប់ពេញទី មានទាំងចាប់ប្រជាពលរដ្ឋនៅស្រុកពញាឮ ដាក់គុកក្នុងជម្លោះដីធីនេះ។
លោកផ្កាយ២ ភីន ផល្លា ច្រើនទម្លាប់ប្រើបច្ចេកទេសអោយក្រុមការងាររបស់ខ្លួនទៅយកស្នាមមេដៃពីប្រជាពលរដ្ឋ មានសិទ្ធអាស្រ័យផល នេសាទ ក្នុងដែនឡូតិ៍នេសាទ តាមរយៈអោយលុយ១គ្រួសារ២០០ដុល្លារ ទៅ ៣០០ដុល្លារ ថាគាត់ឯកភាពលក់ តែខាងភូមិ-ឃុំ មិនសុីញ៉េ និងឯកភាពរឿងលក់-ទិញដីបឹង បែរជាលោកផ្កាយ២ ភីន ផល្លា ប្រើស្ទីលដដែលៗ គឺយកស្នាមមេដៃប្រជាពលរដ្ឋទាំងនោះជាលេស ស្នើសុំ(សជណ) ពីរាជរដ្ឋាភិបាលធ្វើការវិនិយោគផ្សេងៗ លើដីបឹងពេលទីផ្សារដីធ្លីលោតហក់ឡើងថ្លៃ និងជាជោគជ័យរបស់គាត់ និងបក្ខពួកដល់បច្ចុប្បន្ន ប៉ុន្តែគេមានជំនឿថា៖ លោកផ្កាយ២ ភីន ផល្លា ហៅ ភឿន ផល្លា អាចប្រឈមនឹងការស្រាវជ្រាវពីល្បិចកលបុគ្គលរូបនេះ ខណៈជះឥទ្ធិពលដ៏អាក្រក់ដល់កម្លាំងកងយោធពលខេមរភូមិន្ទ ពិសេសអង្គភាពកងពលតូចលេខ៧០ ដែលមិនបានជាប់ពាក់ព័ន្ធនិងជំនួញល្មើសច្បាប់របស់គាត់នោះ។
ពាក់ព័ន្ធករណីខាងលើអង្គភាព (នគរដ្រេហ្គន)មិនអាចទាក់ទងសុំការបំភ្លឺបានទេពីលោកផ្កាយ២ ភីន ផល្លា ហៅ ភឿន ផល្លា មេបញ្ជាការរង កងពលតូចលេខ៧០ ដោយគ្មានលេខទូរស័ព្ទ។ ប៉ុន្តែមានចំងល់ពីប្រជាពលរដ្ឋក្នុងស្រុកអង្គស្នួលថា៖ ឈ្មួញជំនួញដីធ្លី ជំនាញរត់ការសុីដាច់ដីរដ្ឋសោះ ហេតុអីក៏លោតហក់ចូលក្របខ័ណ្ឌកងទ័ពតាមចន្លោះណា ក្លាយជាឧត្តមសេនីយ៍ទោ មេបញ្ជាការរង កងពលតូចលេខ៧០ មានសិទ្ធយកកម្លាំងការពារអោយជំនួញចិន កន្លែងផលិតបារីល្មើសច្បាប់ ការពារសំណង់សាងសង់កាសុីណូ ការពារទីតាំងដីមានទំនាស់ យកឡានបំពាក់ស៊េរ៉ែនយោធា បម្រើអោយផលប្រយោជន៍បុគ្គល…!!!! ៕
ដោយ៖ សុខ ខេមរា