ខេត្តត្បូងឃ្មុំ ៖ យ៉ាងតិចកម្មករម្នាក់បានស្លាប់នៅនឹងកន្លែងកេីតហេតុនិងជនរងគ្រោះ៦នាក់ទៀតរបួសធ្ងន់ស្រាលដោយសារក្រឡាប់រថយន្តមួយគ្រឿងនៅ ចំណុចស្ថិតនៅភូមិមេមង ឃុំមេមង ស្រុកមេមត់ កាលពីវេលាម៉ោង១៥:២០ នាទី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩នេះ ។
ប្រភពព័ត៌មានអោយដឹងថា នៅមុនម៉ោងកេីតហេតុ មានរថយន្តមួយគ្រឿងដឹកកម្មករចំនួន៧នាក់ លុះបេីកមកដល់ចុះណុចផ្លូវអភិវឌ្ឍន៍ក្រាលកៅស៊ូ ត្រង់ចំណុចមុខដី ស្រែរបស់ឈ្មោះអុី តារា ស្ថិតនៅភូមិមេមង ឃុំមេមង ស្រុកមេមត់ បានជួបគ្រោះថ្នាក់ ចរាចរណ៍រថយន្តធ្លាក់ផ្លូវក្រឡាប់ ។
ប្រភពព័ត៌មានបន្តថា រថយន្តគ្រោះថ្នាក់ចរាចរណ៍ម៉ាកហីុយ៉ាន់ដាយ(HYUNDAI) ពណ៌លឿន គ្មានស្លាកលេខ បេីកបរដោយឈ្មោះ យូ ប៊ុនណា ភេទប្រុស អាយុ៣៤ឆ្នាំ ជាតិខ្មែរ រស់នៅភូមិថ្មីលេី ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ (គ្មានរបួស) ។
នគរបាលអោយដឹងថា អ្នកស្លាប់និងរបួសទាំង៧នាក់ដែលជាកម្មករលេីកកំណាត់អុសកៅស៊ូមាន៖
១-ឈ្មោះជា គាង ភេទស្រី អាយុ២៦ឆ្នាំ ជាតិខ្មែរ រស់នៅភូមិឡ ឃុំក្រែក ស្រុកពញាក្រែក (ស្លាប់នៅនឹងកន្លែងកេីតហេតុ)។
២-ឈ្មោះសុី ឡានី ភេទស្រី អាយុ០៧ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ/ឃុំជាមួយគ្នា(របួសស្រាល) (ត្រូវជាកូនបង្កេីតសព)
៣-ឈ្មោះសុខ យ៉ាត ភេទស្រី អាយុ៥៥ឆ្មាំ ជាតិខ្មែរ រស់នៅភូមិ/ឃុំជាមួយគ្នា(របួសស្រាល)(ត្រូវជាម្ដាយបង្កេីតសព)។
៤-ឈ្មោះតឿ អ៊ាន ភេទស្រី អាយុ៣៣ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ/ឃុំជាមួយគ្នា(របួសធ្ងន់)។
៥-ឈ្មោះ រី ធា ភេទប្រុស អាយុ៣៧ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ/ឃុំជាមួយ គ្នា(របួសធ្ងន់)។
៦-ឈ្មោះយ៉ាត ភេទស្រី អាយុ៣៧ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ/ឃុំជាមួយគ្នា(របួសស្រាល)។
៧-ឈ្មោះថា គ្រៀម ភេទស្រី អាយុ២២ឆ្នាំ ជាតិខ្មែរ រស់នៅភូមិថ្នល់កែង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក (របួសស្រាល)។
ចំពោះមូលហេតុដែលបណ្ដាលអោយកេីតមានគ្រោះថ្នាក់ចរារណ៍រហូតមានមនុស្ស ស្លាប់និងរបួស ត្រូវបានសមត្ថកិច្ចវាយតម្លៃថា អ្នកបេីកបរក្នុងស្ថានភាពស្រវឹង ហើយបានប្រេីប្រាស់ល្បឿនយ៉ាងលឿនទៀតផង លុះបេីកបរដល់ចំណុចផ្លូវកោងបានវ៉េចង្កូតធ្លាក់ ទៅជាយផ្លូវខាងលិចបណ្ដាលអោយក្រឡាប់តែម្ដង។
នគរបាលអោយដឹងទៀតថា សពត្រូវបានជំនាញនគរបាលចរាចរណ៍ប្រគល់ជូនក្រុមគ្រួសារ ដេីម្បីយកទៅធ្វេីបុណ្យតាមប្រពៃណី។ ចំពោះអ្នករបួសត្រូវបាននគរបាល បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ស្រុកមេមត់។ ដោយឡែកវត្ថុតាងរថយន្តចំនួន ០១គ្រឿង ជំនាញនគរបាលចរាចរណ៍កំពុងតែរៀបចំស្ទូចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមេមត់ ។
បច្ចុប្បន្ននគរបាលជំនាញបានឃាត់ខ្លួនអ្នកបេីកបររថយន្ត ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ ដោយ ៖ វណ្ណៈ