ខេត្តត្បូងឃ្មុំ ៖ បុរសម្នាក់ត្រូវបាននគរបាលឃាត់ខ្លួន បន្ទាប់ពីជននេះសង្ស័យបានចាប់ក្មេងស្រីមិនទាន់គ្រប់អាយុរំលោភសេពសន្ថវៈនៅក្នុងបន្ទប់ទឹក ខណៈនាងនៅផ្ទះតែម្នាក់ឯង ។
តាមប្រភពព័ត៌មានអោយដឹងថា នគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក បានធ្វើការចាប់ឃាត់ខ្លួនយុវជនម្នាក់ក្នុងករណី រំលោភសេពន្ថវៈ លើកុមារីរងគ្រោះកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០១៩ វេលាម៉ោងប្រហែល១១:០០នាទីនៅចំណុចភូមិ ថ្នល់ថ្មី ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ខណៈពេល កុមារីរងគ្រោះ ឈ្មោះ ទសម ភេទស្រី អាយុ ៩ឆ្នាំ កំពុងនៅផ្ទះម្នាក់ឯង។
សមត្ថកិច្ចថា បន្ទាប់ពីសាកសួរជនសង្ស័យបានសារភាពប្រាប់ថា នៅពេលឃើញនាងនៅតែឯង ហើយមានឱកាសល្អជនបង្កឡើងឈ្មោះ ញ៉ឹប វាស្នា ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិជាមួយ បានធ្វើសកម្មភាព ចាប់រំលោភកុមារីរងគ្រោះនៅក្នុងបន្ទប់ទឹក។
បច្ចុប្បន្នមុខសញ្ញាខាងលើបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកពញាក្រែក ដើម្បីកសាង សំណុំរឿង តាមនិតិវិធី ៕ ដោយ ៖ វណ្ណៈ