បញ្ជ្រាបយេនឌ័រដល់យោធិននារី អគ្គនាយកដ្ឋាន ភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ

ចែករំលែក៖

ភ្នំពេញ ៖លោកស្រីដាំ ដារីនី រដ្ឋលេខាធិការ ក្រសួងការពារជាតិ សំដែងក្តីសោមនស្សរីករាយ ចំពោះវត្តមាន នាយទាហាន នាយ ទាហានរង នារីចំណុះអគ្គនាយកដ្ឋាន ភស្តុភារ-ហិរញ្ញវត្តុ ក្រសួងការ ពារជាតិ ពិសេសយោធិននារី ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែផុល ផុស រីកចំរេីន ក្នុងស្ថានភាព យេនឌ័រ របស់កងយោធពលខេមរភូមិន្ទ(ខ.ភ.ម)ដោយបន្តអនុវត្តយុទ្ធសាស្ត្រទាំង ៦នៃផែន ការយុទ្ធសាស្ត្រ បព្ច្រាាបយេនឌ័រ ។

ការលេីកឡេីងរបស់លោកស្រី ដាំ ដារីនី ក្នុងពិធីផ្សព្វផ្សាយ អនុ សាសន៍ ១១ ចំណុចដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុ ជា និងសៀវភៅផែនការ យុទ្ធសាស្ត្រ បព្ច្រាាបយេនឌ័រ ក្រសួង ការពារជាតិឆ្នាំ ២០២០ នៅមន្ទីរពេទ្យព្រះកេតុមាលា កាលពីថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៩ ដោយមានការអព្ជេីាញចូល រួមពីយោធិននារីចំនួន ៣២១ នាក់។

លោកស្រីឧត្តមសេនីយ៍ឯក តុប សារ៉ន អគ្គនាយករង អគ្គនា យកដ្ឋាន ភស្តុភារ – ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ក្នុងនាមក្រុមការងារយេនឌ័រអគ្គ នាយកដ្ឋាន ភស្តុភារ-ហិរញ្ញវត្ថុ រាយ ការណ៍ជូនអង្គពិធី អំពីការ ងារសម្រេចបាន ក្នុងរយះពេល ៩ ខែដេីមឆ្នាំ ២០១៩ នេះនិងសមាសភាពនារីក្នុងអគ្គនាយកដ្ឋាន ភស្តុភារ-ហិរញ្ញវត្ថុចំនួន ៥២៥ នាក់ មានថ្នាក់ឧត្តមសេនីយ៍ ១២ នាក់ ថ្នាក់វរសេនីយ៍ ១២៩ នាក់ ថ្នាក់អនុសេនីយ៍ ៣៤៩ នាក់ និងថ្នាក់ព្រឹន្ទបាល ៣៥ ។ ក្នុងនោះមានវេជ្ជបណ្ឌិតនារី ៦៤នាក់ និងឱសថការី ១៤ នាក់ កំពុងបំរេីការងារយ៉ាងសកម្មផងដែរ ។

ក្នុងឱកាសនោះ លោកស្រីឧត្តមសេនីយ៍ត្រី ប៉ាន់ ចាន់ថុល នាយករង មន្ទីរពេទ្យព្រះកេតុមាលា  ផ្សព្វផ្សាយអនុសាសន៍ ១១ ចំណុចរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  ។ លោកស្រីឧត្តម សេនីយ៍ទោ ច័ន្ទ មុនី នាយសេនាធិការរងកងទ័ពជេីងគោកនិងជាសមាជិកក្រុមការងារយេនឌ័រ ក្រសួង ការពារជាតិ ធ្វេីបទបង្ហាញអំពី  ផែនការ យុទ្ធសាស្ត្រ បព្ច្រាាបយេនឌ័រ ក្រសួងការ ពារជាតិ ឆ្នាំ២០១៦-២០២០ និងបទបង្ហាញ អំពីទស្សនៈយេន ឌ័រ ផ្សព្វផ្សាយដោយ លោកស្រី​ ឧត្តមសេនីយ៍ត្រី នង សុភី អនុ ប្រធានប្រចាំការ ក្រុមការងារយេនឌ័រ អគ្គបព្ជាាការ ជូនអង្គពិធីជ្រាបផងដែរ៕ សុខដុម

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print