កម្លាំងចម្រុះបន្តប្រតិបត្តិការរុករក​ប្រជាពលរដ្ឋខ្មែរចំនួន២នាក់ ដែលបាត់ខ្លួន នៅចំណុចព្រំដែនកម្ពុជា-ថៃ

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ បានដឹកនាំកម្លាំងចម្រុះ២៥នាក់ ដែលមានអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ បានបន្តប្រតិបត្តិការរុករក​ប្រជាពលរដ្ឋខ្មែរចំនួន២នាក់ ដែលបានបាត់ខ្លួន នៅចំណុចព្រំដែនកម្ពុជា-ថៃ ច្រកពាមតា ឃុំតាតោក ស្រុក​សំឡូត ខេត្តបាត់ដំបង កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩។

ប្រតិបត្តិការរុករក​ប្រជាពលរដ្ឋខ្មែរចំនួន២​នាក់បាត់ខ្លួននៅក្នុងទឹកដីថៃ ភាគីកម្ពុជាក៏បាន​ និងកំពុងសហការជាមួយភាគីថៃ ដើម្បីរុករកជនរងគ្រោះផងដែរ។

ប្រតិបត្តិការនេះ កំពុងទទួលបានការយកចិត្តទុកដាក់ និងបញ្ជារផ្ទាល់ពីលោក​គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ខណៈដែលក្រុមការងារ កំពុងតែមមាញឹកក្នុងប្រតិបត្តិការរុករក។

សូមបញ្ជាក់ថា កាលពីថ្ងៃចន្ទ មានពលរដ្ឋ៧​នាក់ បានចូលទៅក្នុងព្រៃ នៅចំណុចព្រំដែនកម្ពុជា-ថៃ ច្រកពាមតា ឃុំតាតោក ហើយត្រូវបានជំនន់ទឹកភ្លៀងវាយប្រហារបណ្តាលឱ្យដីភ្នំបាក់សង្កត់ ក្នុងនោះមានពលរដ្ឋ៤នាក់ បានរត់រួចខ្លួន ម្នាក់រងរបួសធ្ងន់ និង២នាក់បាត់ខ្លួន៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print