លោក​បាន​ គី​មូ​ន​ កោតសរសើរ​ចំពោះ​ការ​ដោះស្រាយ​ជម្លោះ​រវាង​កូរ៉េ​ខាងត្បូង​ នឹង​ជប៉ុន​

ចែករំលែក៖

​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ លោក​បាន​ គី​មូ​ន​ បាន​កោតសរសើរ​ចំពោះ​មេដឹកនាំ​កូរ៉េ​ខាងត្បូង​ និង​ជប៉ុន​ កាលពី​ថ្ងៃ​ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០១៥​ ចំពោះ​ការ​យល់ព្រម​ចរចា​រក​ដំណោះស្រាយ​បញ្ជ​ប់​ជម្លោះ​ទាក់ទង​ស្ត្រី​កូរ៉េ​ខាងត្បូង​ត្រូវ​កម្លាំង​ទាហាន​ជប៉ុន​បង្ខំ​ឲ្យ​ធ្វើ​ស្រី​បន​ក្នុង​អំឡុង​សម័យ​សង្គ្រាមលោក​លើក​ទី​២​នោះ​ ។​

32

​លោក​ បាន​ គី​មូ​ន​ បាន​ប្រកាស​ស្វាគមន៍​ចំពោះ​កិច្ចព្រមព្រៀង​ បន្ទាប់​ពី​ការ​ពិភាក្សា​រវាង​រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​ នឹង​កូរ៉េ​ខាងត្បូង​នៅ​ទីក្រុង​សេ​អ៊ូ​ល​ ហើយ​លោក​បាន​ដាក់​ក្តី​សង្ឃឹមថា​ នឹង​មានការ​ចូលរួម​បង្កើត​ទំនាក់​ទំ​ន​ឲ្យ​កាន់តែ​ស្អិត​ល្មួត​ថែម​ទៀត​រវាង​ប្រទេស​កូរ៉េ​ខាងត្បូង​ នឹង​ជប៉ុន​នៅ​ក្នុង​ពេល​អនាគត​ ។​

​អ្នកនាំពាក្យ​របស់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​បញ្ជាក់​ថា​ លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​សម្តែង​ការ​អបអរ​ចំពោះ​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ​ខាងត្បូង​ លោកស្រី​ផាក​ យុង​ហេ​ និង​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន​ ស៊ី​ន​ហ្សូ​ អា​បេ​ ចំពោះ​ចក្ខុវិស័យ​ក្នុង​ទំនាក់ទំនង​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​រវាង​ប្រទេស​ទាំង​ពីរ​ ។​

​ស្ថិត​នៅ​ក្នុង​កិច្ចព្រមព្រៀង​ ប្រទេស​ជប៉ុន​បាន​យល់ព្រម​សុំ​ទោស​ និង​ផ្តល់​សំណង​ជា​ទឹកប្រាក់​ប្រមាណ​៨.៣​លាន​ ដុល្លារ​ចំពោះ​ស្ត្រី​កូរ៉េ​ខាងត្បូង​ដែល​ត្រូវ​បង្ខិតបង្ខំ​ឲ្យ​ធ្វើ​ជា​ទាសករ​ផ្លូវភេទ​នោះ​ ។​

​ជា​អតីតរដ្ឋមន្ត្រី​ក្រសួងការបរទេស​កូរ៉េ​ខាងត្បូង​នោះ​ លោក​បាន​ គី​មូ​ន​ បាន​ថ្លែង​បញ្ជាក់​ថា​ ប្រទេស​នៅ​តំបន់​អាស៊ី​ភាគ​អ​គ្នេ​យ៍​ត្រូវ​តែ​កសាង​ទំនាក់ទំនង​មិត្តភាព​ ដោយ​ផ្អែក​លើ​ការ​ទទួលស្គាល់​ប្រវត្តិសាស្ត្រ​ ។​

​ជោគវាសនា​ស្ត្រី​រង​គ្រោះ​ទាំង​៤៦​នាក់​ដែល​រស់រាន​មានជីវិត​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​គឺជា​បញ្ហា​មួយ​យ៉ាង​រសើប​បំផុត​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ ។​ បញ្ហា​នេះ​បាន​រារាំង​ដល់​ចំណងមិត្តភាព​រាប់​ទសវត្សរ៍​មក​ហើយ​រវាង​ប្រទេស​អតីត​ជា​អ្នក​ធ្វើ​អាណានិគម​ន៍​នោះ​ ។​

​លោក​ស៊ី​ន​ហ្សូ​ អា​បេ​ បាន​ថ្លែង​ទៅ​កាន់​ក្រុម​អ្នកកាសែត​នៅ​ទីក្រុង​តូ​ក្យូ​បន្ទាប់​ពី​ការ​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​លោកស្រី​ផាក​ យុង​ហេ​ថា​ ប្រទេស​ទាំង​ពីរ​ «​នឹង​ស្វាគមន៍​ការ​ចូល​ដល់​យុគសម័យ​ថ្មី​»​ ។​

​ស្ត្រី​រហូត​ដល់​២០០.០០០​នាក់​ ភាគច្រើន​ជា​ពលរដ្ឋ​កូរ៉េ​ខាងត្បូង​ត្រូវ​គេ​ប៉ាន់​ស្មានថា​បាន​ទទួល​រង​ការ​បង្ខិតបង្ខំ​ឲ្យ​ធ្វើ​ជា​ស្រី​បន​ដោយ​កងកម្លាំង​ទាហាន​ជប៉ុន​អំឡុង​សម័យ​សង្គ្រាមលោក​លើក​ទី​២​ ។​

​ជប៉ុន​បាន​អះអាង​ថា​ ជម្លោះ​របស់​ខ្លួន​ជាមួយ​កូរ៉េ​ខាងត្បូង​ទាក់ទង​បញ្ហា​ខាងលើ​នេះ​ត្រូវ​បាន​ដោះស្រាយ​រួចរាល់​ហើយ​តាម​រយៈ​កិច្ចព្រមព្រៀង​ធ្វើ​ឡើង​ក្នុង​ឆ្នាំ​១៩៦៥​ ដោយ​ទីក្រុង​តូ​ក្យូ​បាន​បង្កើត​ស្ថានទូត​នៅ​កូរ៉េ​ខាងត្បូង​ និង​ព្រម​ចំណាយ​ទឹកប្រាក់​៨០០​លាន​ដុល្លារ​ជា​ប្រាក់​កម្ចី​ អត់​សំណង​ទៅ​ឲ្យ​កូរ៉េ​ ។​ ជប៉ុន​បាន​ធ្វើ​អាណានិគម​ន៍​លើ​កូរ៉េ​ខាងត្បូង​ចាប់ពី​ឆ្នាំ​១៩១០​រហូត​ដល់​ឆ្នាំ​១៩៤៥​ ។​

​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន​ លោក​ Fumio​ Kishida​ ការ​ផ្តល់​ថវិកា​១​លាន​វ័ន​(won)​ មិនមែន​ជា​សំណង​នោះ​ឡើយ​ ប៉ុន្តែ​ជា​គោលដៅ​ស្តារ​ឡើង​វិញ​នូវ​សេចក្តី​ថ្លៃថ្នូរ​របស់​ស្ត្រីភេទ​ ៕

south

Ban-Ki-moon

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print