លិខិត​មិត្ត​អ្នក​អាន​៖​ បង្កង​នៅ​ទីរួមខេត្ត​តាកែវ​ លក់​មិន​ចេះ​អស់

ចែករំលែក៖

​ខ្ញុំបាទ​មិនដឹង​ថា​ ប្រូ​មូ​ហ្សិ​ន​ លក់​បង្កង​នៅ​តាម​បណ្តា​ផ្ទះ​មាត់កំពង់​ទីរួមខេត្ត​តាកែវ​ ករណី​លក់​បង្កង​ស្រស់ៗ​ មិន​ចេះ​អស់នោះ​ជា​ការ​ពិត​ ឬ​យ៉ាងណា​ទេ​?​ ខ្ញុំបាទ​មាន​បងប្អូន​នៅ​ឯ​ស្រុក​អង្គរបុរី​ បាន​ប្រាប់​ថា​ ឆ្នាំ​នេះ​ នៅ​ស្រុក​អង្គរបុរី​គ្មាន​បង្កង​នោះ​ទេ​ ដោយសារ​តែ​ទឹកតូច​ ។​ មួយ​ឆ្នាំ​នេះ​ នៅ​ស្រុក​អង្គរបុរី​ ប្រមូល​បង្កង​មិន​បាន​១០០​គីឡូក្រាម​ផង​ គឺ​តាំងពី​អំឡុង​ខែវិច្ឆិកា​ កន្លង​ទៅ​។​ ប៉ុន្តែ​មក​ដល់​ពេល​នេះ​ អ្នកលក់​បង្កង​នៅ​ទីរួមខេត្ត​តាកែវ​ បន្ត​អះអាង​ថា​ បង្កង​ខេត្តតាកែវ​នៅ​តែ​មាន​មិន​ខ្វះ​ ហើយ​អាច​កុម្ម​ង់​បាន​គ្រប់ពេល​ ។​

​បើ​តាម​ខ្ញុំ​ដឹង​ តាម​រយៈ​បងប្អូន​នៅ​ឯ​ស្រុក​អង្គរបុរី​នោះ​ថា​ បង្កង​ដែល​គេ​ដាក់​លក់​នៅ​ទីរួមខេត្ត​តាកែវ​សព្វថ្ងៃ​ ជា​បង្កង​ចិញ្ចឹម​នាំ​មក​ពី​ប្រទេស​វៀតណាម​ ។​ ការ​ទទួលទាន​បង្កង​ចិញ្ចឹម​ដែល​មាន​ចាក់​បញ្ចូល​សារធាតុ​គីមី​ក្នុង​ខួរបង្កង​ នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ទទួលទាន​ ។​ និយាយ​យ៉ាង​ដូច្នេះ​មិនមែន​មាន​ន័យ​ថា​ មាន​ចេតនា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាជីវកម្ម​រកស៊ី​របស់​អាជីវករ​នៅ​មាត់កំពង់​ទីរួមខេត្ត​តាកែវ​នោះ​ទេ​ ។​ ប៉ុន្តែ​ការ​រកស៊ី​ដែល​បោកប្រាស់​គួរតែ​លុប​បំបាត់​ ។​

​អ្វី​ដែល​បាន​និង​កំពុង​កើតឡើង​អំពី​បញ្ហា​បង្កង​ដ៏​ល្បីល្បាញ​នៅ​ខេត្តតាកែវ​នោះ​ គឺ​មាន​ន័យ​ថា​ បង្កង​ដែល​គេ​ដាក់​លក់​ ជា​បង្កង​ដែល​នាំ​មក​ពី​ប្រទេស​វៀតណាម​ ។​ បង្កង​បែប​នេះ​មាន​តម្លៃ​ប្រហែល​១០​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​ ។​ វា​អន់​ជាង​បង្កង​ដែល​ចី​ញ្ចឹ​ម​នៅ​ក្នុងស្រុក​នោះ​ទៅ​ទៀត​ ។​ តើ​អាជ្ញាធរ​ខេត្តតាកែវ​នៅ​តែ​បន្ត​ឲ្យ​មានការ​លក់ដូរ​បោកប្រាស់​នេះ​តទៅ​ទៀត​ ឬ​យ៉ាងណា​?​ ៕​

wer

...

ដោយ៖ ប្រជាពលរដ្ឋ​ម្នាក់​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print