ភ្នំពេញ៖ ភាពភ្ញាក់ផ្អើលមួយបានកេីតឡេីង បន្ទាប់ពីសមត្ថកិច្ចខណ្ឌទួលគោកជាច្រេីននាក់នាំគ្នាចុះទៅអន្តរគមន៍ភ្លាមៗដោយឡោមព័ន្ធរថយន្តកាមរីឆ្លាម១គ្រឿងដែលសង្ស័យថាមានកាំភ្លេីងអាកា ខណៈដែលរថយន្ត Lexus-570 បានបុកគ្នាជាមួយរថយន្ត Camry បាឡែន១គ្រឿងទៀត បណ្តាយឲ្យដាច់កង់មុខខាងឆ្វេង ហើយចរចាគ្នាមិនត្រូវទេីបភាគីខាងរថយន្តកាមរីបាឡែន ដែលជាម្ចាស់រថយន្តកាមរីឆ្លាមជាមិត្តភក្តិដែលជិះតាមក្រោយជួយថតផ្សាយព័ត៍មាន លុះមកដល់ក៏ចុះពីឡានដោយយកជើងកាមេរ៉ាមានស្រោមពណ៍ខ្មៅផងនោះ បានធ្វេីឲ្យម្ចាស់រថយន្ត Lexus ភ័យមើលទៅស្មានថាជាកាំភ្លើងអាកាក៏រត់ឡើងលេីរថយន្តបើកគេចខ្លួនទៅបាត់ ហើយទូរស័ព្ទប្តឹងសមត្ថកិច្ចថាមានគេយកកាំភ្លើងអាកាមកគំរាមគ្រាន់តែគ្រោះថ្នាក់ចរាចរបន្តិចបន្តួចសោះ ។
ហេតុការណ៍ខាងលេីនេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៤០នាទីយប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ នៅក្បែរស្ពានអាកាសតិចណូ តាមបណ្ដោយផ្លូវសហពន្ធរូស្ស៊ី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពព័ត៍មានពីកន្លែងកេីតហេតុ បានឲ្យដឹងថា នៅមុនពេលកេីតហេតុគេឃេីញរថយន្ត Lexus570 មួយគ្រឿងមិនចាំស្លាកលេខ និងរថយន្តកាមរីបាឡែនមួយគ្រឿង ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2Q-1349 បានបេីកតាមក្រោយទៅមុខក្នុងទិសដៅស្របគ្នាក៏ទៅបុកគូទរថយន្តLexus570 បណ្ដាលឲ្យរថយន្តបង្កដាច់កាឡេកង់មុខ ហើយភាគីទាំងសងខាងចរចាគ្នាមិនត្រូវ ទេីបភាគីខាងរថយន្តកាមរីបាឡែន ដែលជាម្ចាស់រថយន្តកាមរីឆ្លាមជាមិត្តភក្តិដែលជិះតាមក្រោយ មកដល់ដែរនោះក៏ចុះពីឡានដោយយកជើងកាមេរ៉ាមានស្រោមពណ៍ខ្មៅប្រុងថតផ្សាយព័ត៍មាននោះ បានធ្វេីឲ្យម្ចាស់រថយន្ត Lexus ភ័យមើលទៅស្មានថាជាកាំភ្លើងអាកាក៏រត់ឡើងលេីរថយន្តបើកគេចខ្លួនទៅបាត់ ហើយទូរស័ព្ទប្តឹងសមត្ថកិច្ចថាមានគេយកកាំភ្លើងអាកាមកគំរាមគ្រាន់តែគ្រោះថ្នាក់ចរាចរបន្តិចបន្តួចសោះ ។
បន្ទាប់ពីម្ចាស់រថយន្ត Lexus570 ទូរស័ព្ទប្តឹងនគរបាលក្រុងថា មានគេកាន់កាំភ្លើងអាកាមកគំរាមគ្រាន់តែរឿងគ្រោះថ្នាក់ចរាចរនោះ ដោយទទួលដំណឹងហេីយ ភ្លាមនោះកម្លាំងសមត្ថកិច្ចខណ្ឌទួលគោកបានចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុ ប៉ុន្តែអ្វីដែលធ្វើឲ្យសមត្ថកិច្ចហួសចិត្តនោះគឺ ពុំមានកាំភ្លើងអាកាដូចដែលម្ចាស់រថយន្តLexus ទូរស័ព្ទមកប្ដឹងនោះទេ គឺគ្រាន់តែជាជើងកាមេរ៉ាដែលមានដាក់ស្រោមពណ៌ខ្មៅ ដូចស្រោមដាក់កាំភ្លេីងតែប៉ុណ្ណោះ នៅក្នុងរថយន្តកាមរីឆ្លាម ហេីយពួកគាត់ទើបចេញមកពីស៊ីការគេទេ ។
ក្រោយពេលពិនិត្យរួចរាល់អស់ហើយ សមត្ថកិច្ចបានបញ្ជាក់ថាគ្រាន់តែជាការយល់ច្រឡំនោះ រួចក៏អនុញ្ញាតឲ្យរថយន្តទាំង២គ្រឿងនេះ ត្របល់ទៅផ្ទះវិញរៀងៗខ្លួនផងដែរ ៕
...
ដោយ៖ ស ដារ៉ា