ភ្នំពេញ ៖ ភោជនីយដ្ឋានយីហោ កន្លែងចាស់ ដែលជាទីតាំងផ្តល់សម្រាប់ភ្ញៀវទាំងឡាយចូលទទួលអាហារ មានទាំងសេពភេសជ្ជៈគ្រឿងស្រវឹងផងនោះ បានកើតមានអំពើវាយតប់គ្នារវាងភ្ញៀវនឹងភ្ញៀវ ។ នេះអាចផ្តើមពីការផឹកស្រវឹងរៀងៗខ្លួនធ្វើឲ្យបាត់បង់ស្មារតីគ្រប់គ្រងខ្លួនលែងបាន ។ ហេតុការណ៍នេះកើតឡើងនៅតាមបណ្តោយផ្លូវ២៥៧ ក្នុងសង្កាត់ទឹកល្អកម៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយបាន បង្កការភ្អាល់ផ្អើលកាលលពីវេលាម៉ោង១១និង៣០នាទី យប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ។
បុរសម្នាក់អះអាងថាជាអ្នកគ្រប់ គ្រងក្នុងហាងកើតហេតុនេះឲ្យដឹងថា នៅមុនកើតហេតុគេឃើញភ្ញៀ វមួយក្រុមមានគ្នាជិត២០នាក់ បាននាំ គ្នាចូលមកផឹកសុីក្នុងហាងនេះ បន្ទាប់មកក៏មានភ្ញៀ វមួយក្រុមទៀត មានគ្នា៨នាក់បានចូ លមកផឹកសុីតុក្បែរគ្នា ។ លុះផឹកស៊ីស្រវឹងរៀងៗខ្លួន ស្រាប់តែកើតមានទំនាស់ពាក្យសម្តីរហូតភាគីមានគ្នា៨នាក់ នាំគ្នាដើរចេញក្រៅ ដល់ពេលដើរចូលមកវិញបានយកដបស្រាបៀរវាយទៅភាគីម្ខាងទៀតដែលមានគ្នាប្រមាណជា២០នាក់ឯណោះ ។
បុរសដដែលឲ្យដឹងទៀតថា លោកមិនបានដឹងថាករណីវាយតប់គ្នាផ្អើលពេញហាង ផ្តើមឡើងដោយសារមូល ហេតុអ្វីប្រាកដដែរ ដោយសារអ្នកភាគីបង្កហេតុនាំគ្នាឡើងជិះរថយន្តគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះ មកសួរនាំ និងនាំអ្នកគ្រប់គ្រង់ហា ងខាងលើមកកាន់ប៉ុ ស្តិ៍នគរបាលទឹកល្អក់៣ ដើម្បីជួយបំភ្លឺជំុវិញករណីហឹង្សានេះ ឈានដល់ការដា ក់ពកា្យបណ្តឹង ងាយស្រួលសមត្ថកិច្ចធ្វើការស្រា វជ្រាវតាមចាប់ខ្លួនជនដៃដល់ យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕ សុខាសែនជ័យ