ភ្ញាក់ផ្អើលទៀតហើយ ! ប៉ូលិសវ័យក្មេងមួយរូប ឡើងជាស្នងការងនគរបាលខេត្តក្រចេះ ខណៈមានមន្ត្រីខ្លះ ធ្វើការយ៉ាងតិច២០ទៅ៣០ឆ្នាំ បានត្រឹមពាក់ស័ក្តិ២ឬ៣ប៉ុណ្ណោះ

ចែករំលែក៖

ខេត្តក្រចេះ ៖ មានការភ្ញាក់ផ្អើលមួយ ពេលដែលលោកវរសេនីយ៍ឯក ជឿន វ៉ាន់ឌឿន មានតួនាទីជានាយការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តែងតាំងជាស្នងការរងនគរបាលខេត្តត្បូងឃ្មុំ ។

នេះបើយោងតាមសេចក្តីប្រកាស កាលពីថ្ងៃទី១១ ខែកញ្ញា កន្លងទៅ ដែលទើបទទួលបាននៅព្រឹកថ្ងៃទី២០ ខែកញ្ញា នេះ ។

ពាក់ព័ន្ធបញ្ហានេះ លោក សុខសុវណ្ណ វឌ្ឈនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក ថ្លែងថា “កុំតូចចិត្តនឹងវាសនា កុំតវ៉ានឹងព្រហ្មលិខិតអី” ។

លោកបានសរសេរតាមបណ្តាញសង្គមហ្វេសប៊ុកថា “ស្នងការរងនគរបាលខេត្តក្រចេះវ័យក្មេងទើបតែតែងតាំងឡើង ធ្វើអោយមន្ត្រីនគរបាលចាស់ៗនៅទីនោះ ដែលមានអាយុ ការងារមិនក្រោម២០ឆ្នាំ មានការភ្ញាក់ផ្អើល និងសាទរដោយបើកភ្នែកធំៗ”។

លោក បន្តថា “ដោយអ្នកខ្លះទៀត កោតសរសើរពីវាសនាល្អរបស់គេ ខណៈខ្លួនធ្វើការយ៉ាងសកម្ម២០ទ៣០ឆ្នាំ បានត្រឹមស័ក្តិ២ឬ៣ប៉ុណ្ណោះ ។

ទោះបីយ៉ាងណា កន្លងមក មន្ត្រីតែងតែអះអាងថា រាល់ការតែងតាំងណាមួយ សុទ្ធតែផ្អែកតាមសមត្ថភាព ស្នាដៃ និង បទពិសោធន៍ ទាំងអស់ ពោលគឺ មិនមែនតាមរយៈខ្សែស្រឡាយនោះទេ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print