បង្ក្រាបនៅមុនបុណ្យភ្ជុំ​ កម្លាំង​នគរបាល​ខេត្ត​កំពង់ចាម​ចុះឃាត់​ជនសង្ស័យ​ចំនួន​១៧នាក់​ ពាក់​ព័ន្ធ​ករណី​ថ្នាំញៀន​

ចែករំលែក៖

ខេត្តកំពង់ចាម​ ៖​ កម្លាំង​នគរបាល​ខេត្ត​បានបេីកប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​ ធ្វេីឡេីង​ចំនួន៣ស្រុក​រួមមាន​ ៖​ ស្រុកស្ទឹងត្រង់ ស្រុកជើងព្រៃនិង ស្រុកបាធាយ​ ខណៈ​កម្លាំង​ឃាត់​ជនសង្ស័យ​១៧នាក់​ និងដកហូត​វត្ថុ​តាង​ថ្នាំញៀន​ចំនួន១៧កញ្ចប់ (ធំ០១កញ្ចប់)​ ទូរស័ព្ទ​ចំនួន០៥គ្រឿង ម៉ូតូ០៧គ្រឿង ជញ្ជីងអេឡិចត្រូនិច០១ ដាវចំនួន០១ដើម និងឧបករណ៍សេពមួយចំនួន ។

លោកវរសេនីយ៍ទោ ជីវ សេងរស់ នាយការិ​ យាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម​​​ បានអោយដឹងថា​ ប្រតិបត្តិការ​នេះ​ធ្វើឡើងស្របតាមការអនុវត្តតាមផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៤របស់រាជរដ្ឋាភិបាល និងបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត ជំរុញអោយមានវិធានការ​បង្ក្រាបសកម្មភាពគ្រឿងញៀន​ ។

លោកបន្តថា​ នៅថ្ងៃទី១៩​ ខែកញ្ញា​ ឆ្នាំ​២០១៩ កម្លាំងលោកបានចុះបង្ក្រាបករណីគ្រឿងញៀនចំនួន៣ស្រុករួមមាន ៖ ស្រុកជើងព្រៃ ស្រុកស្ទឹងត្រង់និងស្រុកបាធាយ ក្រោយពីទទួលពត៌មានពីប្រជាពលរដ្ឋ លោកឧត្តមសេនីយ៍ទោ ឯម​ កុសល ស្នងការនគរបាលខេត្តកំពង់ចាម ក៏បានចាត់ជំនាញការិយាល័យប្រឆាំងគ្រឿង​ញៀនចុះបង្រ្កាបករណីគ្រឿងញៀនក្នុងស្រុកចំនួន៣​ ខណៈកម្លាំង​បានឃាត់ជន​សង្ស័យ​ចំនួន១៧នាក់​ ៖​

១-ឈ្មោះចាន់ ដារ៉ា ភេទប្រុស ជាតិខ្មែរ អាយុ២៨ឆ្នាំ នៅភូមិតាបែក ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។
២-ឈ្មោះហួត សីហា ភេទប្រុស អាយុ៣២ឆ្នាំ ជាតិខ្មែរ នៅភូមិតាបែក ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។
៣-ឈ្មោះខាន់ លីនដា ភេទប្រុស អាយុ២៨ឆ្នាំ ជាតិខ្មែរ នៅភូមិតាំងគោក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។
៤-ឈ្មោះសេង ប៊ុនរ៉េត ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ នៅភូមិភ្នំដិល ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។
៥-ឈ្មោះហាក់ ឆានុន ភេទប្រុស អាយុ១៧ឆ្នាំ ជាតិ នៅភូមិតាំងគោក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។
៦-ឈ្មោះចិន ភារុណ ភេទប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរ នៅភូមិប្រាសាទ ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។
៧-ឈ្មោះមី រតនា ភេទប្រុស អាយុ១៩ឆ្នាំ ជាតិខ្មែរ នៅភូមិតាំងគោក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។
៨-ឈ្មោះផាន ភ័ក្រ ភេទប្រុស អាយុ២៣ឆ្នាំ ជាតិខ្មែរ នៅភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។
៩-ឈ្មោះយ៉ន រដ្ឋ ភេទប្រុស អាយុ២១ឆ្នាំ ជាតិខ្មែរ នៅភូមិតាំងគោក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។
១០-ឈ្មោះមុំ សុខបាន ភេទប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរ នៅភូមិតាំងគោក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។
១១-ឈ្មោះម៉ន និមល ភេទប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរ នៅភូមិតាំងគោក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។
១២-ឈ្មោះសម្បត្តិ កុសល ភេទប្រុស អាយុ២០ឆ្នាំ ជាតិខ្មែរ នៅភូមិអកទៀង​ ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។
១៣-ឈ្មោះសាន ឆៃណា ភេទប្រុស​ អាយុ១៨ឆ្នាំ ជាតិខ្មែរ នៅភូមិអកទៀង ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។
១៤-ឈ្មោះជា​ មករា ភេទប្រុស អាយុ១៦ឆ្នាំ ជាតិខ្មែរ នៅភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។
១៥-ឈ្មោះកយ វិច ភេទប្រុស អាយុ២០ឆ្នាំ ភូមិតាំងគោក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។
១៦.ឈ្មោះ ម៉ាន ណាវី ភេទប្រុសអាយុ៤២ឆ្នាំជាតិចាមនៅភូមិអូរម្នីយំខេត្តក្រចេះ។
១៧.ឈ្មោះម៉ាន់ ធឿនភេទប្រុស អាយុ២៥ឆ្នាំជាតិខ្មែរនៅភូមិពោនឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម។

លោក​ ជីវ​ សេងរស់​ បញ្ជាក់​ថា​ ក្រោយ​ពី​ឃាត់​ខ្លួន​ពួកគេ​ កម្លាំង​បានដកហូត​វត្ថុតាង​ ថ្នាំញៀន​ចំនួន១៧​កញ្ចប់(ធំ០១កញ្ចប់)​ ទូរស័ព្ទ​ ចំនួន០៥គ្រឿង ម៉ូតូ០៧គ្រឿង ជញ្ជីងអេឡិចត្រូនិច០១ ដាវចំនួន០១ដើម និងឧបករណ៍​សេពមួយចំនួន នឹងត្រៀមបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់ ៕​ ដោយ​ ៖​ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print