តាមការស្រាវជ្រាវរបស់មជ្ឈមណ្ឌុលស្រាវជ្រាវ វិទ្យាសាស្ត្រ សន្តិសុខពិភពលោក មកពីមហា វិទ្យាល័យ Princeton អាមេរិក បានប្រកាសឲ្យដឹងថា ប្រសិនបើសង្គ្រាមបរមាណូរវាងអាមេរិក និង រុស្សីផ្ទុះឡើងនោះ នឹងមានពលរដ្ឋជិត១០០លាននាក់ត្រូវស្លាប់ ។
តាមលទ្ធផលស្រាវជ្រាវ និងសន្និដ្ឋាន ថា សង្គ្រាមបរមាណូ រវាងអាមេរិក និងរុស្ស៊ីចាប់ផ្តើមផ្ទុះឡើងនៅអឺរ៉ុប ។ រុស្ស៊ីនឹងបាញ់មីស៊ីល៣០០គ្រាប់បំពាក់ក្បាលគ្រាប់បរមាណូ ទៅទិសខាងលិច ក៏ដូចជាបញ្ជូនយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រទៅវាយប្រហារ។ នៅពេលនោះ ណាតូ និងតបតវិញ ដោយបញ្ជូនយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ ១៨០គ្រឿង នាំគ្រាប់បែកបរមាណូទៅទម្លាក់នៅក្នុងប្រទេសរុស្ស៊ី។ នៅពេលនោះ នឹងមានមនុស្សយ៉ាងតិច ២,៦លាននាក់ស្លាប់ ក្នុងរយៈពេល៣ម៉ោង នៃការវាយប្រហារជាដលើកដំបូង។
តាមការលើកឡើងរបស់ Princeton បានព្យាករណ៍ថា«ក្នុងពេលដែលអឺរ៉ុបរងការបំផ្លាញ់ ណាតូ នឹងបើកការវាយប្រហារ បរមាណូ ដោយប្រើប្រាស់ ក្បាលគ្រាប់រហូតដល់ទៅ៦០០គ្រាប់បាញ់ចេញពីទឹកដីអាមេរិក និងពីនាវាមុជទឹកនៅដែនសមុទ្រ ទៅលើទីតាំងបរមាណូ របស់រុស្ស៊ី»។ នៅពេលនោះរុស្ស៊ីនឹងតបតវិញដោយមីស៊ីលបំពាក់ក្បាល់គ្រាប់បរមាណូ ចល័ត និងបាញ់ចេញពីនាវាមុជទឹក ។ សង្គ្រាមក្នុងរយៈពេល៤៥នាទី អាចសម្លាប់មនុស្សយ៉ាងតិច៣,៤ លាននាក់ ។
ដំណាក់កាលដំបូងនៃសង្គ្រាមបរមាណូ គឺវាយប្រហារទៅលើទីតាំងយោធា ឃ្លាំងគ្រាប់របស់សត្រូវ ហើយដំណាក់កាលទីពីរនៃសង្គ្រាម គឺវាយប្រហារ ទៅលើទីក្រុងធំៗ របស់ភាគី និមួយៗ ហើយការវាយប្រហារកើនឡើងទ្វេដង។ នៅក្នុងសង្គ្រាមដំណាក់កាលទីពីរ និងធ្វើឲ្យមនុស្សយ៉ាងតិច ៨៥លាននាក់ស្លាប់។
ការបង្ហាញពីតួលេខស្តីពីសង្គ្រាមបរមាណូ បើអាចផ្ទុះឡើងនឹងមានអ្នកស្លាប់ រងរបួសជាច្រើន ក្នុងពេលដែលអាមេរិក និងរុស្ស៊ីកំពុងប្រឈមមុខតានតឹង ក្រោយប្រទេសទាំងពីរបានដកខ្លួនចេញពីសន្ធិសញ្ញាគ្រប់គ្រងអាវុធ INF ហើយនាំគ្នាបង្កើនឃ្លាំងអាវុធបរមាណូត្រៀមធ្វើសង្គ្រាម។
ក្នុងពេលដែលប្រទេសចិននិងរុស្ស៊ីបាន ត្រៀមលក្ខណៈធ្វើសង្គ្រាមបរមាណូជាមួយ អាមេរិកនោះ ចិនបានស្នើឲ្យពលរដ្ឋរបស់ខ្លួនត្រៀមខ្លួនក្នុងការធ្វើសង្គ្រាមបរមាណូ ចំណែករុស្ស៊ីវិញបានសាងសង់លេណដ្ឋាន សម្រាប់រក្សាជីវិតពេលមានសង្គ្រាមបរមាណូកើតឡើង។
ក្រុមចារកម្មអាមេរិកបានឲ្យដឹងថា រុស្ស៊ី បានសាងសង់ «លេណដ្ឋាន» (Boong-Ke) ថ្មីសម្រាប់ការពារពេលមានសង្គ្រាមបរមាណូកើតឡើង។អង្គការចារកិច្ចអាមេរិកពេលថ្មីៗនេះបាន បញ្ជាក់ថា រដ្ឋាភិបាលទីក្រុងមូស្គូទើបតែ បានសាងសង់លេណដ្ឋានថ្មីៗជាច្រើននៅទូទាំងប្រទេសរុស្ស៊ីដើម្បីទប់ស្កាត់ពេលមាន សង្គ្រាមបរមាណូកើតឡើងក្នុងពេលអនាគត។
បច្ចុប្បន្នអាមេរិកនិងរុស្ស៊ីកំពុងតែដោះស្រាយឃ្លាំងអាវុធបរមាណូរបស់ខ្លួនក្រោយ សង្គ្រាមលោកលើកទីពីរបញ្ចប់។ បើទោះបីបែបណាក្តីរុស្ស៊ីកំពុងតែបង្កើនការផលិតកាំជ្រួចមីស៊ីលដើម្បីត្រៀមលក្ខណៈសម្រាប់ សង្គ្រាមថ្មីជាទ្រង់ទ្រាយធំកើតឡើង។
លេណដ្ឋានរាប់រយត្រូវបានសាងសង់ឡើងនៅទូទាំងប្រទេសរុស្ស៊ីដែលអាចការពារគ្រាប់បែកបរមាណូបាន។ ទាំងនោះ បង្ហាញឲ្យឃើញថា រុស្ស៊ីកំពុងតែត្រៀម លក្ខណៈធ្វើសង្គ្រាមបរមាណូជាមួយអាមេរិក។ បើសង្គ្រាមកើតឡើងអាមេរិកនិងរុស្ស៊ី អាចនឹងត្រូវរលាយចេញពីផែនដីនេះមិនខាន។
នៅពេលនេះមិនមានព័ត៌មានស្តីពីទីតាំង ដែលបានសាងសង់លេណដ្ឋាននោះ ឡើយ។ លោក Mark Shnider អតីតមន្ត្រីជាន់ខ្ពស់ក្នុងក្រសួងការពារជាតិអាមេរិក ទទួលបន្ទុកគោលនយោបាយបរមាណូបាន ឲ្យដឹងថា យុទ្ធសាស្ត្រថ្មីរបស់រុស្ស៊ីគឺការពារពលរដ្ឋគេចផុតពីសង្គ្រាមបរមាណូដែលអាចកើតឡើង។ ទាំងនោះបានបង្ហាញយ៉ាង ច្បាស់ថា ទីក្រុងមូស្គូអាចនឹងជំរុញឲ្យមានសង្គ្រាមបែបនេះកើតឡើង។
លោក Mark Shnider បញ្ជាក់ទៀតថា «រុស្ស៊ីត្រៀមលក្ខណៈសម្រាប់សង្គ្រាមជាទ្រង់ទ្រាយធំក្នុងនោះមានសង្គ្រាមបរមាណូ។ ការការពារបែបនេះអាចជួយឲ្យរុស្ស៊ីរក្សាបានចំនួនពលរដ្ឋបើមានសង្គ្រាមបរមាណូកើតឡើង។ មិនត្រឹមតែប៉ុណ្ណោះរុស្ស៊ី បានជំរុញឲ្យបង្កើតគ្រាប់បែកបរមាណូធុនតូចដែលអាចវាយប្រហារចំគោលដៅខ្ពស់។
ក្រៅពីរុស្ស៊ីកន្លងមកចិនក៏បានត្រៀមលក្ខណៈធ្វើសង្គ្រាមបរមាណូផងដែរ។ រដ្ឋមន្ត្រីក្រសួងការពារជាតិចិនលោក Liang Guanglie បានអំពាវនាវដល់ពលរដ្ឋនៅ ទូទាំងប្រទេសត្រៀមលក្ខណៈធ្វើសង្គ្រាមបរមាណូនៅដែនសមុទ្រ។ លោកបញ្ជាក់ ទៀតថា ការប៉ះទង្គិចដោយអាវុធអាចនឹងកើតមានឡើងគ្រប់ពេលវេលា។
អ្នកឯកទេសអាមេរិកលោក James Holmes ព្រមានថា រដ្ឋាភិបាលទីក្រុងម៉ានីល ទីក្រុងហាណូយនិងវ៉ាស៊ីនតោនមិនត្រូវចាត់ ទុកការប្រកាសនោះជាការគំរាមកំហែងឲ្យសោះ ព្រោះវាអាចកើតឡើងគ្រប់ពេល វេលា។
ចិនបានប្រកាសពីដែនអធិបតេយ្យមិនអាចប្រកែកបាននៅដែនសមុទ្រដែលគ្រប់គ្រងរហូតដល់ទៅ៩០ភាគរយនៃតំបន់ សមុទ្រចិនភាគខាងត្បូង។ ប្រទេសដែលមានអំណាចខ្លាំងដូចជាចិនគឺមិនអនុញ្ញាតឲ្យប្រទេសតូចតាចអាចធ្វើអ្វីតាមតែចិត្ត បានឡើយ ហើយចិននឹងប្រែក្លាយដែន សមុទ្រទាំងនោះទៅជាកម្មសិទ្ធិរបស់ខ្លួនដោយស្វ័យប្រវត្តិទោះតាមរូបភាពណាក៏ដោយ។
ទាំងនោះហើយបានជាអ្នកឯកទេស អាមេរិកដែលជាអ្នកការពារសេរីភាពចរា ចរណ៍នៅដែនសមុទ្រត្រូវតែចាប់អារម្មណ៍បំផុតនូវសេចក្តីប្រកាសរបស់រដ្ឋមន្ត្រីក្រសួង ការពារជាតិចិន។ ប្រទេសក្នុងតំបន់ដែលមានវិវាទជាមួយចិនក៏ត្រូវគិតគូរឲ្យបាន ល្អិតល្អន់ពេលសង្គ្រាមកំពុងតែជិតមក ដល់ហើយនោះ។
ការប្រកាសរបស់ប្រទេសមហាអំណាច បរមាណូចិននិងរុស្ស៊ីបានបង្ក ឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីសង្គ្រាមបរមាណូ ក្នុងពេលដ៏ខ្លីខាងមុខ ក្រោយពេលដែល ចិននិងរុស្ស៊ីបានប្រកាសរួមគ្នារៀបចំសន្តិសុខសណ្តាប់ធ្នាប់ពិភពលោកឡើងវិញ។ ការរៀបចំបានលុះត្រាណាតែប្រទេសរុស្ស៊ីនិងចិនកម្ចាត់មហាអំណាចអាមេរិកជាមុនសិនទើបអាចធ្វើទៅរួច។
ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បាន ប្រកាសថា សម្ពន្ធមិត្តយោធាថ្មីរវាងចិន នឹងរុស្ស៊ីនឹងធ្វើឲ្យសម្ពន្ធមិត្តយោធាណាតូ «អសមត្ថភាព» និងជាសញ្ញាខណ្ឌចប់ សម្រាប់មហិច្ឆតារបស់ប្រទេសមហា អំណាចលោកខាងលិច៕