ភ្នំពេញ៖នគរបាលព្រហ្មទណ្ឌស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួនបុរសម្នាក់ បញ្ជូនមកតុលាការ នៅថ្ងៃទី២០ ខែកញ្ញា នេះ ដេីម្បីសាកសួរបទល្មេីសឆបោកប្រាក់ និង បទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ជិត១០ម៉ឺនដុល្លារអាមេរិក ។
បុរសរូបនេះឈ្មោះ មុំ អស្សនី អាយុ៤២ឆ្នាំ មានទីលំនៅផ្ទះលេខ 27A ក្រុម៣ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមដីកាបង្គាប់អោយចាប់ខ្លួនរបស់លោក ហុង សុគុណ វឌ្ឈនា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។
ទោះបីយ៉ាងណា ពេលនេះចៅក្រមស៊េីបសួរកំពុងបន្តនីតិវិធីលេីបុរសរូបនេះ ៕
...