ក្រសួងយុត្តិធម៌ ៖ ការប្រកាសវិលត្រឡប់ចូលកម្ពុជារបស់ទណ្ឌិត សម រង្សី នាពេលខាងមុខនេះ គឺជាផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារ និងជាអំពើវិទ្ធង្សនាបែបឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុត

ចែករំលែក៖

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌នៅថ្ងៃសុក្រទី២០ ខែកញ្ញា ឆ្នាំ២០១៩ បានប្រកាសថា ការប្រកាសវិល​ត្រឡប់ចូលប្រទេសកម្ពុជារបស់ទណ្ឌិត សម រង្សី នៅថ្ងៃទី៩ ខែវិច្ឆិកា ២០១៩ខាងមុនេះ មិនមែនជារឿងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនោះទេ ពោលគឺបានឆ្លងផុតបន្ទាត់ក្រហម រហូតឈានដល់ផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដែលជាអំពើវិទ្ធង្សនា និងជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុត ប៉ះពាល់ដល់សន្តិសុខនៃរដ្ឋដែលត្រូវផ្តន្ទាទោសតាមមាត្រា៤៥១ និង៤៥២ នៃក្រមព្រហ្មទណ្ឌ។

សេចក្តីប្រកាសអះអាងថា ការចូលរួមគាំទ្រផែនការបំផ្លិចបំផ្លាញជាតិខាងលើនេះ ត្រូវបានកំណត់ថាជាបទល្មើសរួមគំនិតក្បត់ ដែលត្រូវផ្តន្ទាទោសតាមមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌផងដែរ ។ សូមចូលរួមការពារ និងថែរក្សាសន្តិភាពរបស់ប្រទេសជាតិ និងសេចក្តីសុខសាន្តរបស់ប្រជាជនទាំងអស់គ្នា ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print