តូចចិត្តខឹងឪពុកម្តាយមិនឲ្យលុយទិញខោអាវ ពេលបុណ្យភ្ជុំបិណ្ឌចងកសម្លាប់ខ្លួន

ចែករំលែក៖

ខេត្តរតនគិរី÷ យុវជនម្នាក់ តូចចិត្តនិងឪពុកម្តាយមិនឲ្យលុយទៅទិញខោអាវស្លៀកពាក់ដើរលេងនាពេលបុណ្យភ្ជំបិណ្ឌនិងគេ ក៏សម្រេចចិត្តរត់ទៅ ធ្វើអត្តឃាតចង.កស្លាប់ខ្លួនឯងទាំងនៅវ័យក្មេង ។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃ​ព្រហស្បតិ៍ ៦រោច ខែ ភទ្របទ ឆ្នាំ កុ​រ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ ២០១៩ ត្រង់ចំណុចខ្ទមចាំចម្ការមួយកន្លែង ស្ថិតនៅក្នុងភូមិកុយ ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងឈ្មោះ ញ៉ាវ ចន្ទី ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិគ្រឹង មុខរបរសិស្ស មានទីលំនៅភូមិ/ឃំុកើតហេតុខាងលើ។

សមត្ថកិច្ចបានបន្តថាក្រោយពីកម្លាំងជំនាញបានចុះទៅដល់ត្រួតពិនិត្យសាកសពឃេីញថាជនរងគ្រោះពិតជាបានសម្លាប់ខ្លួនដោយសារធ្វេីអត្តឃាតចង.កខ្លួនឯងពិតប្រាកដមែន។

សាច់ញ្ញាត្តិប្រាប់ថាមូលហេតុជនរងគ្រោះខឹងសំុលុយឪពុកម្តាយទិញខោអាវមិនបានក៏គិតខ្លីរត់ទៅបញ្ចប់ជីវិតធ្វេីអត្តឃាតចងកសម្លាប់ខ្លួនឯងតែម្តង។

សមត្ថកិច្ចជំនាញពិនិត្យរួចរាល់ក៏បានប្រគល់សពឲ្យទៅក្រុមគ្រួសារសាច់ញ្ញាត្តិយកទៅធ្វេីបុណ្យតាមប្រពៃណីទំនៀមទម្លាប់បងប្អូនជនជាតិដើមភាគតិចគ្រឹងផងដែរ៕ ដោយ​ ជីវ័ន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print