សរសើរផលិតករបញ្ចេញបទ”ធ្វើបុណ្យខុស”ចំឱកាសភ្ជុំបិណ្ឌ

ចែករំលែក៖

https://www.youtube.com/watch?v=2_hZbz_U_lc&feature=youtu.be&fbclid=IwAR3SoNI6o4rxoozCTNTTfwohax9cs7PvqBuYTDzHJhr1sgqjyUzB386vVTk

​ភ្នំពេញ៖ បទចម្រៀង”ធ្វើបុណ្យខុស” របស់ផលិតកម្ម យ៉ូប (Job Production) បានចេញជាផ្លូវការហើយជាមួយនឹងការកោតសរសើរខ្លាំងពីទស្សនិកជនថាជាបទចម្រៀងនិងសាច់រឿងបង្កប់ដោយអត្ថន័យអប់រំខ្ពស់ចាក់ចំបេះដូងអ្នកគាំទ្រ ពិសេសក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌនេះ។

បទ”ធ្វើបុណ្យខុស” ជាបទចម្រៀងច្រៀងដោយលោក សុខលីម រក្សា និងចូលរួមសម្តែងដោយតារាកាច់ឆ្នាសឆ្នើម កញ្ញា ហ្វីយ៉ាដា លោក សុខ លីមរក្សា អ្នកស្រី ផល្លា និងសិល្បករមួយចំនួនទៀត។ បទចម្រៀង”ធ្វើបុណ្យខុស”រៀបរាប់អំពីកូនអកត្តញ្ញូបណ្តេញម្តាយចេញពីផ្ទះព្រោះការអុចអាលរបស់ភរិយានោះ ។ អ្នកបានទស្សនាប្រាកដជាស្រក់ទឹកភ្នែកកម្សត់តាមសាច់រឿង។

ម្ចាស់សំនៀងបទខាងលើបានលើកឡើងថាបទនេះលោកនិពន្ធទំនុកច្រៀង ឡើងដោយដកស្រង់ចេញពីរឿងពិត និងដើម្បីទុកជាមេរៀន និងបទពិសោធន៍សម្រាប់កូនៗគ្រប់គ្នាត្រូវមើលថែ គោរព ប្រណិប័តអ្នកមានគុណគ្រាដែលគាត់នៅមានព្រះជន្ម។ លោកបន្តថា លោកមិនមែនជាអ្នកចម្រៀងទេ ប៉ុន្តែលោកចង់បន្សល់ទុកអនុស្សាវរីយ៍មួយមិនអាចបំភ្លេចបាន និងចង់ចូលរួមអប់រំផ្លូវចិត្តដល់អ្នកទស្សនា និងចូលរួមចំណែស្តួចស្តើងមួយទៅសង្គម។ លោកបន្តថា រឿងនេះក៏មានការសម្តែងយ៉ាងល្អពីតារាសម្តែង និងពិធីករកញ្ញា ហ្វី យ៉ាដា ដែលការសម្តែងរបស់គាត់កាន់តែធ្វើឲ្យសាច់រឿងនេះល្អមួយកម្រិតទៀត។

លោកថា គាត់សម្តែងតួឆ្នាសឆ្នើមបានល្អរហូតមានអ្នកទស្សនាខ្លះជេរគាត់ព្រោះតែចូលតួ ស្លុងអារម្មណ៍ទៅតាមសាច់រឿង។ លោកបន្តទៀតថានេះជាបទចម្រៀងថ្មីអមដោយខ្លឹមសារអប់រំថ្មីមួយបន្ថែមទៀត ក្រោយពីផលិតកម្មបញ្ចេញវីដេអូអប់រំ និងបទចម្រៀងប្រកបដោយខ្លឹមសារជាច្រើនដើម្បីចូលរួមអប់រំ និងដាស់ស្មារតីក្នុងន័យលើកតំកើងតម្លៃសិល្បៈ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ។
​លោកថានៅមានវីដេអូអប់រំមួយចំនួនទៀតនឹងត្រូវបញ្ចេញក្នុងពេលដ៏ខ្លីខាងមុខរួមទាំងការផ្តល់ឱកាសម្រាប់យុវជនជំនាន់ក្រោយមួយចំនួនដែលស្រលាញ់ចូលចិត្តវិស័យសិល្បៈ ឲ្យមានឱកាសចូលរួមសម្តែងផងដែរ។ លោករំពឹងដែរថាស្នាដៃដឹកនាំសម្តែង និងនិពន្ធថ្មីៗមួយចំនួនរបស់លោកនឹងទទួលបានការគាំទ្រ និងពេញចិត្តសម្រាប់ទស្សនិកជន៕ ដោយ វឌ្ឍនា

...



ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print