ធ្លាយដំណឹង រ៉ាប៊ី ដើរចេញពីផលិតកម្មថោន

ចែករំលែក៖

ភ្នំពេញ៖ ដំណឹងក្រៅផ្លូវការពីសិល្បករដែលស្និទ្ធនឹងតារាចម្រៀងសិចស៊ី កញ្ញា រ៉ាប៊ី បានបញ្ជាក់ថា ម្ចាស់បទ”មាន់ស្រែ” រូបនេះបានវេចបង្វេចចាកចេញពីផលិតកម្មថោនហើយ។ ទោះជាយ៉ាងណាមិនទាន់មានការបញ្ជាក់អំពីមូលហេតុនៃការចាកចេញនេះនៅឡើយទេ។
​តារាចម្រៀងស្រស់សោភា លេចធ្លោរនឹងបទចម្រៀងកន្ត្រាក់អារម្មណ៍ កញ្ញា រ៉ាប៊ី បានសម្រេចចិត្តចាកចេញពីផលិតកម្មថោនហើយបន្ទាប់ពីជ្រកក្រោមដំបូងផលិតកម្មនេះអស់មួយរយៈធំ។ ប្រភពពីអ្នកជិតដិតបានបញ្ជាក់ថា រ៉ាប៊ី បានដកខ្លួន ចាកចេញពីផលិតកម្មអស់ជាច្រើនខែមកហើយពោលគឺក្រោយពីចូលឆ្នាំខ្មែរមកម្ល៉េះ។ ហេតុផលទំនងជាការអាក់អន់ស្រពន់ចិត្តណាមួយជាមួយផលិតកម្ម។ ទោះជាយ៉ាងណានៅមិនទាន់អាចបញ្ជាក់ពីតារាស្រីរូបនេះបាននៅឡើយ ហើយគេក៏នៅមិនទាន់ដឹងនៅឡើយដែរថាតើតារាស្រីរូបនេះនឹងចូលទៅច្រៀងនៅផលិតកម្មណា។ អ្នកជិតដិតបានបញ្ជាក់ថាមានផលិតកម្មមួយចំនួនកំពុងទំនាក់ទំនងនាងប៉ុន្តែនាងនៅមិនទាន់សម្រេចចិត្តនៅឡើយទេ។
​គួរបញ្ជាក់ដែរថា​ក្រោយចូលច្រៀងក្នុងផលិតកម្មថោន រ៉ាប៊ី ត្រូវបានទស្សនិកជន ពិសេសក្រុមយុវវ័យស្គាល់ក្រោយពីនាងចាប់ផ្តើមកក្រើកបទចម្រៀងបែបកន្ត្រាក់អារម្មណ៍២ឆ្នាំជាប់គ្នាដូចជាបទ “មាន់ស្រែ” បទ”ម៉ែជេ” បទ”លុយ លុយ” ជាដើម៕ ដោយ វឌ្ឍនា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print