ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់៖ ផ្ដល់អំណោយ សប្បុរស់ធម៏ដល់បងប្អូន រងគ្រោះដោយអគ្គីភ័យទាំង២៤គ្រួសារនៅច្រាំងចំេរះមានសម្ភារៈ និងថវិ កា ចំនួន៨០០០ដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ លោកទេសរដ្ឋមន្ដ្រី​ អូស្មាន​ ហាស្សាន់​ រដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងគណៈ ប្រតិភូ បានអញ្ជេីញ ជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកនូវអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ​ ព្រមជាមួយថវិកា មមួយចំនួន៨០០០ដុល្លារ ប្រគល់ជូនប្រជាពលរដ្ឋ ២៤ គ្រួសារ ដែលរងគ្រោះដោយអគ្គីភ័យកាលពីថ្ងៃទី១៧ ខែកញ្ញា​ កន្លងទៅនេះ ស្ថិតនៅភូមិឃ​ សង្កាត់ច្រាំងចំរេះ ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ពិធីផ្ដល់អំណោយមនុស្សធម៏នេះ បានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃ សុក្រ ៧រោចខែបទ្របទ ឆ្នាំកុរឯកស័កព.ស២៥៦៣ត្រូវនិងថ្ងៃទី២០ កញ្ញា ឆ្នាំ២០១៩ ។

អំណោយដែលចែកជូនដល់បងប្អូនរងគ្រោះក្នុងថ្ងៃនេះ ក្នុង១ គ្រួសារទទួលបាន អង្ករ១០ គីឡូ ក្រាម​ មី ១កេស, ទឹកសុីអុីវ៦ដប​, ត្រីខ៥កំប៉ុង និងថវិកាចំនួន ៧៤០,០០០រៀល ក្នុង១គ្រួសារ សម្រាប់ ១៦​ គ្រួសារ ៤៣០,០០០រៀល ក្នុង ១ គ្រួសារ សម្រាប់ ៨ គ្រួសារចំណែកផ្ទះដែលឆេះទាំងស្រុងចំនួន ៦ទទួលបាន៣០០ ដុល្លារ ក្នុង ១ ខ្នង និងផ្ទះដែលរងផលប៉ះពាល់ចំនួន ៨ ខ្នងទៀត ទទួលបាន ១០០ ដុល្លារ ក្នុង១ ខ្នង ព្រមទាំងអ្នករងរបួសធ្ងន់ដែលសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ទទួលបាន ១,០០០,០០០​ រៀល។

ថវិកាទាំងនេះទទួលបានការឧបត្ថម្ភពីលលោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ចំនួន២,៦០០ ដុល្លារ និង មិត្ដសប្បុរសធម៏ YOUNES Tourism ម៉ាឡេស៊ីចំនួន១,២០០ ដុល្លារ លោកស្រី ម៉ាណ ណាវី​ សមាជិករដ្ឋសភា ១,០០០ ដុល្លារ សប្បុរសជនតាមរយៈ លោកស្រី ម៉ាណ​ ណាវី​ សរុបចំនួន ១,០០០ ដុល្លារ លោកឧកញ៉ា​ សៀក​ សោភ័ណ្ឌ និងលោកជំទាវ​ ឡេង​ ខេមា​ ១,៨៤០,០០០ រៀល លោក​ អុឹម នាញ (ហៅ ម៉ាត់ ប៉ូលយ៉ាន)​ ១,០០០,០០០ រៀល ហ្សាំ ហ្សាំ គ្រុប ២០០ ដុល្លារ។ ដោយឡែក លោក មាត់ សារី ឧបត្ថម្ភជាសម្ភារៈគិតជាទឹកប្រាក់ចំនួន ៤៨០ ដុល្លារ និងអំពូលភ្លើងចំនួន ១៤០ អំពូល សរុបទាំងថវិកា​ និង​ សម្ភារៈ មានចំនួន ៦,៤៨០ ដុល្លារ និង ៤,៧៦០,០០០ រៀល។

នៅក្នុងមតិសំណេះសំណាលលោកទេសរដ្ឋមន្ត្រីក៏បានសំដែងនូវអារម្មណ៍ក្តុកក្តួល​ និង​ អាណិតអាសូរជាពន់ពេក ចំពោះបងប្អូនប្រជាពលរដ្ឋទាំង ២៤ គ្រួសារ ដែលបានជួបនូវ ឧបទ្ទវហេតុដ៏អាក្រក់នេះ លោកបន្តថា ក្នុងនាមថ្នាក់នាំ លោកសូមចូលរួមសោកស្តាយ​ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ។ ទុក្ខលំបាករបស់ប្រជាពលរដ្ឋ​ គឺជាទុក្ខលំបាករបស់ថ្នាក់ដឹកនាំ ជាពិសេស រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងខ្វល់ខ្វាយចំពោះសុខទុក្ខរបស់ បងប្អូន ហើយក៏បានចាត់អោយមន្ត្រីគ្រប់លំដាប់ថ្នាក់ចុះជួប សាកសួរសុខទុក្ខ និងរិះរកមធ្យោ បាយ ដេីម្បីជួយដោះបន្ទុកជូនបងប្អូន ជាមួយនឹងការអំពាវនាវដល់អង្គការ សមាគមនានា និងសប្បុរសជនពីទីជិតទីឆ្ងាយ ដើម្បីចូលរួមចែករំលែកដល់ពុកម៉ែបងប្អូនដែលជួបការលំបាកនេះ។

លោក ទេសរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់បងប្អូន ត្រូវតែតាំងចិត្តអោយរឹងមាំដើម្បីបន្តក៏សាងជីវិតទៅខាងមុខដ៏វែងឆ្ងាយទៀត ហើយសូមប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ដ៏អកុសល្យនេះ។

តាមសេចក្តីរាយការណ៍របស់អជ្ញាធរបានអោយដឹងថា អគ្គីភ័យខាងលេីបង្កឲ្យខូចខាតអស់ផ្ទះចំនួន ១៤ ខ្នង ស្មើនឹង​ ២៤ គ្រួសារ ក្នុងនោះផ្ទះដែលឆេះទាំងស្រុងមានចំនួន ០៦ ខ្នង និង​ ០៨ ខ្នងទៀតរងការខូច ខាតធ្ងន់ធ្ងរ ខណៈក្មេងប្រុសអាយុ​ ១២ ឆ្នាំម្នាក់បានស្លាប់ និងបុរសជាឪពុករងរបួសធ្ងន់ស្ថិតក្នុងដំណាក់កាលសង្គ្រោះបន្ទាន់៕ ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print