អាណិតខ្លោចចិត្ត! បុរសរងគ្រោះពីការផ្ទុះកន្លែងបញ្ចូលហ្គាស រត់ឲ្យគេជួយនោះ ឥឡូវគាត់ទទួលមរណភាពហើយ

ចែករំលែក៖

ខេត្តសៀមរាប ៖ នៅក្នុងបណ្តាញសង្គមហ្វេសបុកនារសៀលនេះបានលើកឡើងថាបុរស​វ័យចំណាស់ម្នាក់ ដែលមានមុខរបរជាអ្នកបើកបរឡានដឹក ហ្គាសហើយមានរបួសក្នុងហេតុការណ៍ផ្ទុះស្ថានីយលក់ហ្គាស់នៅកណ្តាលក្រុងសៀមរាបនោះបានទទួលមរណៈភាពហើយបន្ទាប់ពីជនរងគ្រោះ ត្រូវបានថៅកែក្រុមហ៊ុនបាននាំទៅព្យាបាលក្រៅប្រទេស ។

សូមរម្លឹកថាស្ថានីយបញ្ចូលហ្គាសរថយន្តLPG24 ម៉ោងមួយកន្លែងនៅកណ្តាលក្រុងសៀមរាបបានផ្ទុះកាលពីថ្ងៃទី១៤ខែសីហាឆ្នាំ២០១៩ស្ថិតនៅ តាមបណ្តោយផ្លូវលោក​តាណឺយក្នុងភូមិបន្ទាយចាស់សង្កាត់ស្លក្រាម ក្រុងសៀមរាបខេត្តសៀមរាបបណ្តាលឲ្យមនុស្សប្រុសស្រីចំនួន១២នាក់ រងរបួសក្នុងនោះមានមន្ត្រីនគរបាលម្នាក់ផងដែរហើយអ្វីដែលគួរឲ្យការភ្ញាក់ផ្អើលនោះគឺមានបុរសម្នាក់បានរត់ចេញពីកន្លែងកើតហេតុ ដោយត្រូវអណ្តាតភ្លើងឆាបឆេះស្បែករលេះរលួយពេញខ្លួន គួរ ឲ្យខ្លោចចិត្តណាស់ហើយបានពឹងអ្នកនៅជិតនោះឲ្យជូនទៅពេទ្យតែ គ្មានអ្នកណាម្នាក់មានចិត្តធម៌ព្រមជូនទេ ។

បុរសរងគ្រោះដែលរត់រកឲ្យគេជួយជូនទៅមន្ទីរពេទ្យនេះ ត្រូវបាន ស្គាល់អត្តសញ្ញាណហើយគឺមានឈ្មោះថា មឿន កុយ អាយុ ៤៦ឆ្នាំជា អ្នកបើកបររថយន្តដឹកហ្គាស់ខាងលើ គាត់មានកូន៦នាក់ក្នុងបន្ទុករស់នៅ្ហក្នុងខេត្តសៀមរាបគាត់របួសធ្ងន់ត្រូវម្ចាស់ក្រុមហ៊ុនបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯប្រទេសថៃ ។

ដោយឡែកមុននេះបន្តិចតាមរយៈហ្វេសបុក ”Chanthourn Cheng” បានឲ្យដឹងថា បុរសដែលត្រូវភ្លើងឆេះខាងលើបានទទួលមរណភាពហើយ“ សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារលោកពូមឿន កុយ ផងក្មួយពិតជាមានការ សោកស្ដាយយ៉ាងខ្លាំងចំពោះដំណឹងដ៏សែនក្រៀមក្រំមួយនេះសូមឲ្យ លោកពូបានទៅកាន់សុគតិភពអោយបានសុខចុះ ។

អាជ្ញាធរខេត្តនិងសមត្ថកិច្ចចម្រុះក្នុងខេត្ត បានប្រឹងប្រែងជួយសង្គ្រោះបានជាបន្តបន្ទាប់នោះដែរ។ក្នុងនោះ នគរបាលអន្តរាគមន៍ម្នាក់ ដែលប្រឹងប្រែងជួយពលរដ្ឋនោះហើយរងរបួសធ្ងន់នោះពេលគាត់បានធូរស្បើយខ្លះហើយ៕ ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print