នាយរងការិយាល័យគ្រប់គ្រងមុខសញ្ញាម្នាក់ ស្លាប់ត្រូវគ្រាប់កាំភ្លើងនៅក្នុងរថយន្តអង្គភាព

ចែករំលែក៖

ភ្នំពេញ ៖ បុរសជនរងគ្រោះជានគរបាលមួយរូប បានស្លាប់ត្រូវគ្រាប់កាំភ្លើងនៅក្នុងរថយន្តរបស់អង្គភាព ហើយបានបង្កការភ្ញាក់ផ្អើលនៅក្នុងបរិវេណបុរីប៉េងហួត ស្ថិតក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជ ធានីភ្នំពេញ ។

សពជនរងគ្រោះឈ្មោះ សេង សុវណ្ណ អាយុ៣៧ឆ្នាំ មានតួនាទីជានាយរងការិយាល័យគ្រប់គ្រងមុខសញ្ញា និងតាមចាប់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងជាជំនួយ ការប្រធាននាយកដ្នានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ។

ករណីនេះមិនមានប្រភពច្បាស់លាស់អះអាងស្លាប់ដោយសារអ្វីនោះទេ ប៉ុន្តែកន្លងមកគេបានដឹងថា ជនរងគ្រោះធ្លាប់មានជំងឺប្រចាំកាយ រយៈពេលមួយឆ្នាំកន្លះ ហើយធ្លាប់ទៅព្យាបាលនៅមន្ទីរពេទ្យកម្ពុជាថៃ និងវៀតណាម ។ លទ្ធផលគ្រូពេទ្យបញ្ជាក់ថា មិនអាចរស់បានយូរទេ ។

នៅកន្លែងកើតហេតុសមត្ថកិច្ចពិនិត្យរកឃើញ ជនរងគ្រោះ (សព) ដៃកាន់កាំភ្លើងម៉ាកឡុក បាញ់ចំផ្នែកក្បាល ធ្លាយគ្រាប់ទម្លុះកញ្ចក់ផ្នែកខាងឆ្វេង ។  សមត្ថកិច្ចសន្និ ដ្ឋានជាបឋមថា នេះជាករណីធ្វើអត្ដឃាត ឬអាចបណ្ដាលមកពីជនរងគ្រោះមានវិបត្តិផ្លូវចិត្តក៏ថាបាន ៕ ដោយ ៖ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print