Vietjet ជាប់ជាក្រុមហ៊ុនមានអភិបាលកិច្ចសាជីវកម្ម និងការគ្រប់គ្រងហិរញ្ញវត្ថុដ៏ល្អបំផុត ក្នុងទីផ្សារភាគហ៊ុនវៀតណាម

ចែករំលែក៖

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet Air ត្រូវបានទទួលស្គាល់ជា ក្រុមហ៊ុនមានអភិបាលកិច្ចសាជីវកម្ម និងការគ្រប់គ្រងហិរញ្ញវត្ថុដ៏ល្អបំផុ នៅលើទីផ្សារភាគហ៊ុនរបស់វៀតណាម ប្រចាំឆ្នាំ២០១៩ ដោយកម្មវិធីវាយតម្លៃប្រតិបត្តិការអាជីវកម្ម (BCI) អំឡុងពេលនៃព្រឹត្តិការណ៍មួយ ក្នុងទីក្រុងហាណូយ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩។ 

នេះគឺជាលើកទី២ហើយដែលក្រុមហ៊ុនអាកាសចរណ៍ Vietjet បានទទួលវិញ្ញាបនបត្រនេះ បន្ទាប់ពីជួបជោគជ័យជាបន្តបន្ទាប់ ដូចជា ការក្លាយជាក្រុមហ៊ុនមានការគ្រប់គ្រងហិរញ្ញវត្ថុដ៏ល្អបំផុត ក្នុងឧស្សាហកម្មដឹកជញ្ជូន និងជាប់ក្នុងចំណោមក្រុមហ៊ុនមានអភិបាលកិច្ចសាជីវកម្មដ៏ល្អបំផុតកំពូលទាំង១០ ក្នុងទីផ្សារភាគហ៊ុនរបស់វៀត​ណាម។ ពានរង្វាន់នេះ ត្រូវបានផ្តល់ឲ្យដោយ សភាពាណិជ្ជកម្ម និងឧស្សាហកម្មរបស់វៀតណាម កាសែតវេទិការសេដ្ឋកិច្ចវៀតណាម (Vietnam Business Forum) ក្រោមកិច្ចសហប្រតិបត្តិការជាមួយនឹងវិទ្យាស្ថានសម្រាប់ការសិក្សាអាជីវកម្ម និងអភិវឌ្ឍ និងសមាគមគណនេយ្យករ និងសាវនករ​វៀតណាម។ 

នៅឆ្នាំនេះ រាល់ក្រុមហ៊ុនដែលស្ថិតក្នុងបញ្ជីទាំងអស់ នៅក្នុងវិស័យចំនួន៣០ផ្សេងគ្នា ត្រូវបានវាយតម្លៃ និងដាក់ចំណាត់ថ្នាក់ឲ្យ តាមរយៈការផ្អែកលើកត្តាកាត់សេចក្តីចំនួន២១ ដែលទាក់ទងនឹងរាល់ទិដ្ឋភាពនៃសកម្ម​ភាពអាជីវកម្មទាំងអស់ ដោយយោងទៅតាមរបាយការណ៍ហិរញ្ញវត្ថុផ្សេងៗ រួមជាមួយនឹងវិធីសាស្ត្រវាយតម្លៃដ៏ទូលំទូលាយ ដើម្បីធានាឲ្យលទ្ធផលដ៏ត្រឹមត្រូវ និងមិនលំអៀង។ 

លោក Vu Tien Loc ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្ម មានប្រសាសន៍ថា៖ «វាពិតជាសមហេតុផលក្នុងការវាយតម្លៃតែក្រុមហ៊ុនស្ថិតក្នុងបញ្ជី ក្នុងសន្ទស្សន៍នេះ ពីព្រោះក្រុមទាំងនោះគឺជាក្រុមដ៏ល្អបំផុតក្នុងទីផ្សារវៀតណាម ហើយក៏ជាក្រុមហ៊ុនមានតម្លាភាពបំផុត ផងដែរ។ ក្រុមហ៊ុនដែលមានតម្លាភាព និងប្រសិទ្ធិ​ភាព ក៏ជាក្រុមហ៊ុនដែលមានសមត្ថភាពបំផុត និងប្រតិបត្តិការដ៏ល្អបំផុត ផងដែរ។ ប្រតិបត្តិការសម្រាប់​សហ​គ្រាសនានា ដែលស្ថិតក្នុងបញ្ជី នៅលើទីផ្សារភាគហ៊ុន គឺជារង្វាស់មួយទៅលើផាសុខភាពជាទូទៅរបស់ក្រុមហ៊ុនវៀតណាម»។ 

ចាប់តាំងមានឈ្មោះក្នុងទីផ្សារភាគហ៊ុនរបស់ទីក្រុងហូជីមិញ កាលពីខែកុម្ភៈ ឆ្នាំ២០១៧ ភាគហ៊ុនរបស់ Vietjet បានផ្តល់ការចាប់អារម្មណ៍ភ្លាមៗ ទាំងអ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិ ហើយ Vietject បានក្លាយជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន ដែលមានប្រតិបត្តិការដ៏ល្អបំផុត នៅលើទីផ្សារភាគហ៊ុន ដើម្បីជាប់ក្នុងសន្ទស្សន៍នៃវិស័យទាំង៣០របស់វៀតណាម។ ជាមួយនឹងការមានទឹកប្រាក់៣ពាន់លានដុល្លារអាមេរិក ក្នុងទីផ្សារមូលធន Vietjet ក៏បានស្ថិតក្នុងបញ្ជីឈ្មោះក្រុមហ៊ុនដ៏រឹងមាំបំផុតប្រចាំអាស៊ីរបស់ទស្សនា​​វដ្តី Forbes សម្រាប់ការមានមូលធនច្រើនជាង១ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៩ ផងដែរ។ ទស្សនាវដ្តី Air Finance Journal ក៏បានផ្តល់ចំណាត់ថ្នាក់ដល់ Vietjet ក្នុងលេខរៀងទី២២ផងដែរ ក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍កំពូលទាំង៥០របស់ពិភពលោក ដោយសារតែកត្តាប្រតិបត្តិការ និងហិរញ្ញវត្ថុល្អជាងគេបំផុត៕ ដោយ វឌ្ឍនា

 

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print