បាក់ពិដានស្លាប់និងរបួសពលករខ្មែ៤នាក់នៅប្រទេស​ថៃ​

ចែករំលែក៖

(ថៃ)​៖​ ព័ត៌មាន​អអោយដឹងថា​ ពលករខ្មែធ្វើការសំណងនៅប្រទេសថៃ៤នាក់ក្នុងចំណោមម្នាក់បានស្លាប់នៅកន្លែងកើតហេតុចំណែក៣នាកទៀតរបួសធ្ងន់ស្រាល  កាលពីវេលាម៉ោង១០ ព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ នៅក្នុងតំបន់Pattaya ស្រុកបាងឡាម៉ុង ខេត្តឈុនបុរី ប្រទេសថៃ ។
ពលករខ្មែររងគ្រោះថ្នាក់ដោយបាក់ពីដានអគារនោះមានចំនួន ៤នាក់÷
* ជន​រងគ្រោះ​ទី​១​ ឈ្មោះ​ ឡម​ ចាន់ថន​ ភេទ​ប្រុស​ អាយុ​ ២០​ឆ្នាំ​ ស្រុក​កំណើត​រស់​នៅ​ភូមិ​តាមាន់​ ឃុំ​គោក​មន​ ស្រុក​បន្ទាយ​អំពិល​ ខេត្ត​ឧត្ដរមានជ័យ​ (ស្លាប់​)
*ជន​រងគ្រោះ​ទី២​ ឈ្មោះ​ ឈ្មោះ​ ឡម​ ចាន់ឌី​ ភេទ​ប្រុស​ អាយុ​ ១៨​ ឆ្នំា​នៅ​ភូមិ​តាមាន់​ ឃុំ​គោក​មន​ ស្រុក​បន្ទាយ​អំពិល​ ខេត្ត​ឧត្ដរមានជ័យ​ (របួស​ធ្ងន់​)
*ជន​រងគ្រោះ​ទី​៣​ ឈ្មោះ​ លិន​ ភេទ​ប្រុស​ អាយុ​ ១៨​ឆ្នាំ​ ស្រុក​កំណើត​រស់​នៅ​ខេត្ត​ បាត់ដំបង​
*ជនរងគ្រោះ​ទី​៤​នឈ្មោះ​ ណាមតាន​ ភេទ​ស្រី​ អាយុ​ ១៩​ ឆ្នាំ​ (របួស​ធ្ងន់​)
សេចក្ដីរាយការបញ្ជាក់ពីសាច់ញ្ញាតិថាៈមុនកើតហេតុជនរងគ្រោះទាំង៤នាក់នោះបានធ្វើការមេឃកំពុងតែរលឹមស្រិចៗ នៅអគារកំពស់៧ជាន់ គ្រានោះពីដាន់ដែលខាងក្រុមហ៊ុនបានចាក់បេតុងនៅជាន់ទី៨ក៏ស្រុតបាក់សង្កត់លើពលករខ្មែរ៤នាក់ដែលកំពុងធ្វើការនោះស្លាប់ម្នាក់ចំណែក៣នាក់ទៀតរងរបួសធ្ងន់ស្រាលតែម្ដង។សេចក្ដីរាយការបញ្ជាក់បន្ថែមថាក្រោយពីពល្រខ្មែររងគ្រោះគេឃើញមានកម្លាំងជម្នាញសម្ថតកិច្ចថៃចុះដល់កន្លែងកើតហេតុដើម្បីជួយសង្គ្រោះដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងតំបន់នោះ។
បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបាងឡាម៉ុង និងមន្ទីរពេទ្យក្រុងថេបផាត់ថាយ៉ា ៕វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print