ភ្ញាក់ផ្អើល​ខ្លាំង​ ! អគ្គិភ័យឆេះឃ្លាំងទិញលក់កម្ទេចក្រណាត់របស់ជនជាតិចិនយ៉ាងសន្ធោសន្ធៅ​ នៅខណ្ឌពោធិ៍សែនជ័យ

ចែករំលែក៖

ភ្នំពេញ​៖ថ្ងៃទី២៥​ ខែកញ្ញា វេលាម៉ោង៣៖២០នាទីទៀបភ្លឺ នេះ មានករណីគ្រោះអគ្គិភ័យមួយកន្លែងកើតឡើងនៅដីឡូតិ៍គ្មានលេខ ស្ថិតតាមបណ្តោយផ្លូវបេតុង​ ភូមិព្រែកសណ្តែក សង្កាត់ចោមចៅ២​ ខណ្ឌពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ​ ។

សមត្ថកិច្ច​ បញ្ជាក់ថា​ ម្ចាស់ទីតាំងឈ្មោះ Ah Pi ភេទប្រុស​ អាយុ​៤៧ឆ្នាំ​ ​ជនជាតិ​ចិន​ ជាម្ចាស់ឃ្លាំងទិញលក់កម្ទេចក្រណាត់ ។

ដីឡូតិ៍នេះ​ មានទំហំ៦៥ម៉ែត្រគុណនឹង៨០ម៉ែត្រ​ ដោយឆេះ​កម្ទេចក្រណាត់ប្រហែល៣០ភាគរយនិងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡេីយ​ ។

អាជ្ញាធរ​ បានប្រេីរថយន្តការិយាល័យអគ្គិភ័យ​​ ចំនួន​១៣គ្រឿង​​ ប្រេីប្រាស់ទឹកអស់ចំនួន​៣០ឡាន​ ស្មេីនឹង១២០ម៉ែត្រគូប​ ។ រថយន្តជំនួយក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន​មួយគ្រឿង ​ប្រេីប្រាស់ទឹកអស់ចំនួនមួយឡាន ស្មេីនឹង​៨ម៉ែត្រគូប ។

អគ្គិភ័យនេះបានពន្លត់ទាំងស្រុង​ នៅវេលាម៉ោង៤៖៥៥នាទីទៀបភ្លឺ​ ។ ចំពោះមូលហេតុ​ សមត្ថកិច្ចកំពុងស្រាវជ្រាវនៅឡេីយ​ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print