អភិបាលខណ្ឌទួលគោក បន្តផ្ដល់ខ្នោះកង់ឡាន​ចំនួន២០បន្ថែមទៀតដល់កម្លាំងនគរបាលខណ្ឌ

ចែករំលែក៖

ភ្នំពេញ ៖ លោកឃួង ស្រេង អភិបាលនៃគណ: អភិបាលរាជធានីភ្នំពេញ តែងតែរំលឹកដល់ មន្រ្តីក្រោមឪវាទ ទាំង១៤ខណ្ឌ ធ្វើយ៉ាងណា ដើម្បីកាត់បន្ថយការកក់ស្ទះចរាចរណ៍ និងរំដោះចិញ្ជើមផ្លូវ សម្រាប់រក្សាទុកជូន​បងប្អូនប្រជាពលរដ្ឋធ្វើដំណើរដោយថ្មើរ ឬជនពិការភាព ផងដែរ។ បន្ថែមទៀតនោះ ដើម្បីរក្សាចិញ្ជើមផ្លូវសាធារណៈ អោយមាន សោភ័ណ្ឌភាពស្អាត បរិស្ថានយើង រាជធានីភ្នំពេញយើង ប្រកបដោយសោភ័ណភាព និងផាសុខភាព។

ជាក់ស្ដែង នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក បានលើកឡើងថា ដោយមេីលឃេីញការខិតខំរបស់កងកំលាំខណ្ឌទួលគោក លោកបានបន្ថែមខ្នោះកង់ឡាន​ ចំនួន២០ទៀត​ ដេីម្បីចាប់ឡានចតខុសផ្លាកសញ្ញា​ ចតបញ្ច្រាស់​ ចតគ្មានសណ្តាប់ធ្នាប់។

គួរំលឹកផងដែរ ចាប់ពីដើមខែកញ្ញា ឆ្នាំ២០១៩ រហូតមកទល់ថ្ងៃនេះផងដែរ កម្លាំងនគរបាលនៃអធិការដ្ឋាន​នគរបាលខណ្ឌទួលគោក បានចុះប្រតិបត្តការ រៀបចំសណ្ដាប់ធ្នាប់ជារាល់ថ្ងៃ នៅតាមបណ្ដាមហាវិថីធំៗក្នុងមូលដ្ឋាន ដោយរថយន្តដែលចតលើចិញ្ជើម ចតខុសផ្លាកសញ្ញា​ ចតបញ្ច្រាស់​ ចតគ្មានសណ្តាប់ធ្នាប់ កម្លាំងនគរបាល បានយកខ្នោះ ចាក់កង់រថយន្ត រួចរថយន្តមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីរងចាំម្ចាស់រថយន្តដោះស្រាយ និងផាកតាមនីតិវិធី ៕ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print