អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន លោក កៅ អ៊ីមរ៉ន ដឹកនាំក្រុមគ្រូពេទ្យអន្តរទ្វីប(PAC)ព្យា បាល ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្ត​ពោធិសាត់៖ លោក កៅ អ៊ីមរ៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តអន្តរទ្វីប (PAC) មកពីបណ្តាប្រទេសអារ៉ាប់ មានដូចជា អារ៉ាប៊ីសាអ៊ូឌីត ហ្សក់ដានី ទុយណេស៊ី ពិនិត្យព្យាបាលជូនប្រជាពលរដ្ឋនៅខេត្តពោធិ៍សាត់ និងបណ្តាខេត្តផ្សេងៗទូទាំងប្រទេសដោយឥតគិតថ្លៃ។

កម្មវិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០១៩ ហើយនឹងបន្តរហូតដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ ២០១៩ នៅឯមន្ទីរពេទ្យខេត្តពោធិ៍សាត់ ដោយមានការសហការពីមន្រ្តីមន្ទីរសុខា ភិបាលខេត្ត និងក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យខេត្ត និងគ្រូពេទ្យស្ម័គ្រចិត្តរបស់អង្គការមូលនិធិអភិ វឌ្ឍន៍មុស្លិមកម្ពុជា និងចូលរួមសម្របសម្រួលការងារពីក្រុមយុវជនសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា (CMYA) សាខាខេត្តពោធិ៍សាត់ផងដែរ។

បើតាមការឲ្យដឹងពីលោក កៅ អ៊ីមរ៉ន បានបញ្ជក់ ថាកម្មវិធីព្យាបាលនេះ គឺផ្ដោតសំខាន់ទៅលើផ្នែកវះកាត់ទូទៅ មានដូចជា ដុំគីសសាច់ដុះ សាច់ផ្លែ ឬប្រជ្រុយដុះ និងជម្ងឺដុំពកផ្សេងៗ ជម្ងឺក្លន វះកាត់កែសម្ផស្ស រោគស្រ្តីគ្រប់ប្រភេទ ជម្ងឺកុមារ ទារកដែលមានបញ្ហា រឺពិការអាវៈយវៈ ជម្ងឺវេជ្ជសាស្រ្តទូទៅដូចជា ទឹកនោមផ្អែម លើសឈាម និងជម្ងឺឆ្លងនានាជាដើម។
តាមរបាយការណ៍ពីក្រុមការងារស្ម័គ្រចិត្តចុះឈ្មោះបានប្រាប់ភ្នាក់ងារសារព័ត៌មានហ្វ្រេសញីវថា គិតត្រឹមម៉ោង ១២ និង០០នាទីថ្ងៃត្រង់ ដែលជាថ្ងៃដំបូងនេះ មានបងប្អូនប្រជាពលរដ្ឋខេត្តពោធិ៍សាត់ផ្ទាល់ និងខេត្តមួយចំនួនទៀតជុំវិញខេត្តពោធិ៍សាត់ បានមកចុះឈ្មោះទទួលសេវា ព្យាបាលមានចំនួនជិត៣០០នាក់ ហើយក្រុមគ្រូពេទ្យកំពុងធ្វើការព្យាបាលជាបន្តបន្ទាប់ផងដែរ៕
ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print