ពលរដ្ឋ​ថា​ ករណី​ធ្លាក់ដែកពីលេីសំណង់​ CEO KT PACIFIC នៅក្បែរបុរីកីឡា កេីតមានញឹកញាប់ពេកហេីយ​ ពួកគាត់ភ័យ​ខ្លាចណាស់

ចែករំលែក៖

ភ្នំពេញ​ ៖ ការអភិវឌ្ឍជាគោលនយោ​បាយដែលរាជ​រដ្ឋាភិបាល​បានជំរុញដាក់​ ចេញ​ស្របតាមប្រទេសកំពុងមានសុខ​សន្តិភាពពេញលេញ​ ប៉ុន្តែ​ការធ្វេស​ប្រហែសធ្វេីអោយទ្រព្យសម្បតិ្តអ្នកដទៃខូចខាត​នោះ​ជាទំនួលខុសត្រូវរបស់ម្ចាស់សំណង់ចំពោះមុខច្បាប់​ ។

នៅ​មុននេះ​បន្តិចមានករណីដែកបំពង់ទីបប្រវែងវែងបានធ្លាក់ពីលេីអគាររបស់ក្រុម​ ហ៊ុន​ CEO KT PACIFIC ជុងរថយន្តមួយគ្រឿង​ បណ្តាលអោយ​ខូច​ខាត​ តែមិនបណ្តាលអោយ​មនុស្សរបួសឬស្លាប់នោះទេ​។

ហេតុ​ការណ៍​នេះបានកើតហេតុនាវេលា​ ម៉ោង២រសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ការដ្ឋានសំណង់នេះ​ឈ្មោះ​ CEO KT PACIFIC មានទីតាំង​នៅក្បែរ​បុរីកីឡា ជាប់សាលាខណ្ឌ៧មករា ។

ប្រភពព័ត៌មាន​នៅ​កន្លែង​កើត​ហេតុ​ដក​ស្រង់​សម្តី​ម្ចាស់រថយន្តខាងលើបានឲ្យ​ ដឹងថា កូនៗរបស់គាត់ត្រឡប់ពីដំណើរកំសាន្តនៅតាមខេត្ត ហើយក៏បានចុះពីរថយន្តនាំគ្នាជញ្ជូនឥវ៉ាន់ចូលក្នុងផ្ទះ ខណៈ​បម្រុងយករថយន្តចេញទៅក្រៅស្រាប់តែមិនទាន់បានឡើងរថយន្តផងក៏ធ្លាក់ដែកពីលើការដ្ឋានសំណង់របស់ជនជាតិចិនមួយកន្លែងយីហោCEO KT PACIFIC ក្បែរបុរីកីឡា ជាប់សាលាខណ្ឌ៧មករា ជុងជាប់រថយន្ត Camry បាឡែន មួយគ្រឿង​ ពណ៌ទឹកប្រាក់ ដែលពាក់ស្លាកលេខ ភ្នំពេញ2AH-0191​ បណ្តាលឲ្យរងការខូចខាត តែមិនមាន​មនុស្ស​រងរបួស​ឡេីយ​ ។

ប្រភពពីពលរដ្ឋរស់នៅក្បែរៗនោះបាន​រៀបរាប់​ប្រាប់​ថា​ ករណីធ្លាក់ដែកខាង​ លើនេះមិនមែនមានតែម្តងនេះទេ គឺធ្លាក់២ទៅ៣ដងហើយ អាជ្ញា​ធរតែង​ ចុះមកណែនាំអោយគោរពតាមច្បាប់​ សំណង់​ដែរ​ ប៉ុន្តែករណីបែបនេះ​នៅតែកេីតមានឡេីងដដែល​ៗ ៕​ ដោយ​ ៖​ ជាយក្រុង​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print