បុរសជនជាតិវៀតណាមសង្ស័យទំនាស់ពាក្យសំដីចាក់២កាំបិតទៅលើស្ត្រីម្នាក់បណ្ដាលអោយស្លាប់នៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀងះបុរសសង្ស័យជនជាតិវៀតណាមម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបន្ទាប់ពីបានប្រើហឹង្សាយកកាំបិតកៃ​ចាក់ទៅលើ​ស្ត្រី​ម្នាក់នាក់នោះចំនួន២កាំបិតបណ្តាលឱ្យស្លាប់សង្ស័យទំនាស់ពាក្យសំដី។

ហេតុការណ៏នេះបានកើតឡើងនៅរសៀលថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០១៩ស្ថិតមុខកាស៊ីណូក្រោនស្ថិតក្នុងភូមិបាវិតកណ្ដាល​សង្កាត់​ក្រុងបាវិតខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យឃាត់ខ្លួនមានឈ្មោះចឹងវៀងហុនអាយុ២៩ឆ្នាំជនជាតិវៀតណាមមុខរបរកម្មកររោងចក្រ​មាន​ទីលំនៅ​ភូមិ​ថាំង​ឃុំ​ង៉ែ​ភុ​ក​ស្រុក​តាំង​គឺ​ខេត្ត​ង៉ៃ​អាង​។
ចំណែកជនរងគ្រោះមានឈ្មោះជិន​ធី​ធូ​ភឿង​ភេទ​ស្រី​អាយុ​៤៤​ឆ្នាំ​ជនជាតិ​វៀតណាម​មាន​ទីលំនៅ​ភូមិ​មី​ធៀង​ឃុំ​មី​ធៀង​ស្រុក​ចូ​វ​ភូ​ខេត្ត​អាងយ៉ាង​។​
ប្រភពបន្តថា​ស្ត្រីរងគ្រោះត្រូវចំចង្កា១កាំបិតនិងចំដោះ​ខាងឆ្វេង​១​កាំបិត​បណ្ដាលឱ្យ​ស្លាប់​នៅ​និង​កន្លែង​កើត​តែម្ដង។​
ក្រោយសួរនាំជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការរដ្ឋាននគរបាលក្រុង​បាវិត​ដើម្បី​ចាត់កា​របន្តតាមច្បាប់។
បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចយកតម្កល់ទុកនៅវត្តពោធិថ្មីស្ថិតក្នុងភូមិច្រក​លាវ​សង្សង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀងដើម្បីរកក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី​ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print