ខេត្តស្វាយរៀងះបុរសសង្ស័យជនជាតិវៀតណាមម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបន្ទាប់ពីបានប្រើហឹង្សាយកកាំបិតកៃចាក់ទៅលើស្ត្រីម្នាក់នាក់នោះចំនួន២កាំបិតបណ្តាលឱ្យស្លាប់សង្ស័យទំនាស់ពាក្យសំដី។
ហេតុការណ៏នេះបានកើតឡើងនៅរសៀលថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០១៩ស្ថិតមុខកាស៊ីណូក្រោនស្ថិតក្នុងភូមិបាវិតកណ្ដាលសង្កាត់ក្រុងបាវិតខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យឃាត់ខ្លួនមានឈ្មោះចឹងវៀងហុនអាយុ២៩ឆ្នាំជនជាតិវៀតណាមមុខរបរកម្មកររោងចក្រមានទីលំនៅភូមិថាំងឃុំង៉ែភុកស្រុកតាំងគឺខេត្តង៉ៃអាង។
ចំណែកជនរងគ្រោះមានឈ្មោះជិនធីធូភឿងភេទស្រីអាយុ៤៤ឆ្នាំជនជាតិវៀតណាមមានទីលំនៅភូមិមីធៀងឃុំមីធៀងស្រុកចូវភូខេត្តអាងយ៉ាង។
ប្រភពបន្តថាស្ត្រីរងគ្រោះត្រូវចំចង្កា១កាំបិតនិងចំដោះខាងឆ្វេង១កាំបិតបណ្ដាលឱ្យស្លាប់នៅនិងកន្លែងកើតតែម្ដង។
ក្រោយសួរនាំជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការរដ្ឋាននគរបាលក្រុងបាវិតដើម្បីចាត់ការបន្តតាមច្បាប់។
បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចយកតម្កល់ទុកនៅវត្តពោធិថ្មីស្ថិតក្នុងភូមិច្រកលាវសង្សង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀងដើម្បីរកក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕