រថយន្តដឹកដូងបត់ថយក្រោយមិនប្រយ័ត្នក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងរងរបួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បេីករថយន្តដឹកដូងបត់ត្រលប់ក្រោយខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកជាមួយនិងម៉ូតូមួយគ្រឿងបណ្ដាលឲ្យរងរបួសធ្ងន់ស្រាល២នាក់ ត្រូវបានសាច់ញាតិដឹកតាមម៉ូតូយកទៅមន្ទីពេទ្យភ្លាមៗ ។
ហេតុការណ៍នេះកេីតឡេីងនៅវេលាម៉ោង ១០ និង២០នាទីយប់ ថ្ងៃច័ន្ទទី៣០ ខែកញ្ញា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ ២១៧ ស្ថិតក្នុងសង្កាត់ ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមសាក្សីដែលឃេីញហេតុការណ៍បានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីករថយន្តម៉ាក ហុីយ៉ាន់ដាយ ពណ៍សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-6803 ធ្វេីដំណេីរតាមផ្លូវ២១៧ ក្នុងទិសដៅពីកេីតទៅលិច ខណៈមកដល់ចំណុចកេីតហេតុខាងលេីក៏បានបត់ត្រលប់ក្រោយដោយខ្វះការប្រុងប្រយ័ត្នក៏ជ្រុលចង្កូតទៅបុកជាមួយនិងម៉ូតូមួយគ្រឿងម៉ាក Honda Move ពណ៍ត្រួយចេកលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1-GW6781 ជិះគ្នាពីរនាក់ ដែលធ្វេីដំណេីរបញ្ជ្រាស់ទិសគ្នា ពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ ហើយត្រូវបានសាច់ញាតិដឹកតាមម៉ូតូ យកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ រីឯ ម៉ូតូរួញមួយកំណាត់មុខ រងការខូចខាតយ៉ាងដំណំ ។ ភ្លាមនោះតៃកុងឡានបំរុងនិងបេីករត់គេច តែត្រូវបានសមត្ថកិច្ច ប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ២ ដែលល្បាតក្បែរនោះ ក៏បានធ្វេីការឃាត់ខ្លួនបានភ្លាមៗ ។

ក្រោយកេីតហេតុ ភាគីទាំងសងខាង ព្រមធ្វេីការសម្រុះសម្រួលគ្នា ដោយភាគីខាងរថយន្តបង្កព្រមចេញថ្លៃខូចខាត និងព្យាបាលរបួស ដេីម្បីបញ្ចប់រឿង ដោយមិនចង់រំខានដល់សមត្ថកិច្ចមូលដ្ឋាន ៕ដោយ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print