ភ្ជុំចប់ត្រឡប់មកវិញ ជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តរត់តាក់សុី ,រថយន្តដឹកថ្ម និងរថយន្តដឹកខ្សាច់ ស្ទះរាប់ម៉ោង

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ មនុស្ស៣នាក់បានស្លាប់នៅនឹងកន្លែង ដោយគ្រោះថ្នាក់ចរាចរណ៍រថយន្ត៣គ្រឿងបុកប៉ះគ្នា  នៅផ្លូវជាតិលេខ៤ ត្រង់ចំណោតអូរត្រាវ ជិតចូលដល់ក្រុងព្រះសីហនុវេលាម៉ោងជិត១១និង៣០នាទីថ្ងៃទី ៣០ខែកញ្ញា២០១៩នេះ ។
 យោងតាមរបាយការណ៍អង្កេតពីនគរបាលបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តម៉ាក STAREX ពណ៌ ស ពាក់ស្លាក លេខ កំពត2B-4216 អ្នកបើកបរ ឈ្មោះ សេង ភារៈ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ រត់តាក់ស៊ី នៅភូមិល្បើក ស្រុុកឈូក ខេត្តកំពត រួមដំណើរមនុស្ស ០៧នាក់ ( ស្រី ០២នាក់ ) មានទិសដៅពី ខេត្តកំពត ចូលក្រុងព្រះសីហនុ ។ លុះធ្វើដំណើរមកដល់ចំណុចខាងលើ ស្ថានភាពផ្លូវឡើងចំណោត រថយន្តតាក់សុីនេះ បានវ៉ាជែងរថយន្តធុនធំ ០១គ្រឿងម៉ាក HYUNDAI ពណ៌ ស ពាក់ស្លាក លេខភ្នំពេញ3D-0144 (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ ) វ៉ាមិនផុត ក៍ជ្រុលកៀរហើយបុករថយន្តធុនធំ ០១គ្រឿងទៀត ដែលមានទិសដៅផ្ទុយគ្នា គឺរថយន្តម៉ាក HYUNDAI ពណ៌ ស ពាក់ស្លាក លេខ ភ្នំពេញ3D-1142 (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ ) បណ្ដាលឲ្យរថយន្តធុនធំទាំងពីរគ្រឿងបុកផ្ទប់គ្នាតែម្ដង ។
គ្រោះថ្នាក់នេះ បណ្ដាលឲ្យស្លាប់មនុស្សចំនួន ០៣នាក់ ភេទប្រុស នៅនឹងកន្លែងកើតហេតុ មិនទាន់ស្គាល់អត្តសញ្ញាណ សមត្ថកិច្ចកំពុងស្វែងរកសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីយ៍។
១-អ្នកបើកបររថយន្តធុនធំពាក់ស្លាក លេខភ្នំពេញ3D-0144 ស្លាប់កៀបជាប់ក្នុងរថយន្ត ។
២-អ្នករួមដំណើរលើរថយន្តទេសចរណ៍ ចំនួន ០២នាក់ ស្លាប់នៅនឹងកន្លែងកើតហេតុ ។
ចំណែកអ្នកបើកបររថយន្តបង្កបាននាំខ្លួនមកសាកសួរមកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ។
រីឯវត្ថុតាង រថយន្ត ០៣គ្រឿង សមត្ថកិច្ចជំនាញ បានចាត់ចែងស្ទូច យកមករក្សាទុកនៅការិយាល័យគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដើម្បីដោះស្រាយបន្តនៅពេលក្រោយ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print