ខេត្តព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអោយដឹងតាមរបាយការណ៍ថា កងរាជអាវុធហត្ថខេត្តព្រះសីហនុ បង្ក្រាបបានករណីជនជាតិចិនចាប់ជំ រិតជនជាតិចិនដូចគ្នា កាលពីរសៀលថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចក្នុងបុរី សុខសាន្ត ស្ថិតនៅក្រុម១៤ ភូមិ៥ សង្កាត់លេខ៤ ក្រុង/ខេត្ត ព្រះសីហនុ ក្នុងនោះកម្លាំងការិយាល័យប្រឆាំ ងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ បង្ក្រាប និងឃាត់ខ្លួនជនសង្សយ័បានចំនួន៦នាក់។
លោកឧត្តមសេនីយ៍ត្រីមេបញ្ជាកា របញ្ជាក់បន្ថែមថា ក្នុងប្រតិបត្តិការបង្ក្រាបនេះ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះ សីហនុ បានរំដោះជនរងគ្រោះចំនួន 4 នាក់ ភេទប្រុស ជាជនជាតិចិន ដែលក្រុមជនសង្ស័យចាប់ឃុំឃាំង បង្ខាំងដោយខុសច្បាប់ និងជំរិតទារប្រាក់ដោយប្រើទារុ ណកម្ម ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតា ងមួយចំនួនមាន៖
-ទូរសព្ទដៃ ចំនួន០6គ្រឿង
-ខ្នោះដៃចំនួន០4គូរ
-រថយន្តចំនួន០1គ្រឿង
-ប្រាក់ដុល្លាចំនួន15០០$ ព្រមទាំងសម្ភារ:មួយចំនួនទៀត ។ បច្ចុប្បន្នជនសង្សយ័ទាំង៦នាក់ សមត្ថកិច្ចកងរាជអាវុធហត្ថកំពុ ងសាកសួរសាវតាបន្ត ដើម្បីបន្ត និតិវិធីបញ្ជូនទៅផ្តន្ទាទោសតា មច្បាប់៕ឆ្លាម សមុទ្រ