ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលក្រុងពោធិ៍សាត់រកកន្លឹះចាប់ជនទិញ លក់សារធាតុញៀនឃើញទើបដឹងថាងាយស្រួល ប៉ុន្តែនៅតែរកមេខ្លោងមិនឃើញដដែល ជាក់ស្តែងយប់ម៉ិញប្រមូលបាន១០នាក់យកមកបញ្ចូលទ្រុងនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់។
កម្លាំងនគរបាលក្រុងប្រមូលជនទិញលក់គ្រឿងញៀនយកមកញាត់បញ្ចូលទ្រុងខាងលើប្រព្រឹត្តឡើងកាលពីវេលារំលងអធាត្រ ឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
ប្រភពពីកងកម្លាំងចុះប្រតិបត្តិការណ៍ខាងលើប្រាប់ថា ជនទិញ លក់ សារធាតុញៀនទាំង១០នាក់ រួមទាំងវត្ថុតាងខ្លះៗយកមកបញ្ចូលទ្រុងនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ មន្ត្រីជំនាញកំពុងសួរនាំ និងធ្វើតេស្តតាមរយៈទឹកនោមនៅវេលាព្រឹក ៕
...
ដោយ៖ ប៉ឹម ពិន