ស្រវឹងស្រា​បើករថយន្ត​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​រនាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​២​កង់​

ចែករំលែក៖

​ភ្នំពេញ​៖​ បុរស​ម្នាក់​ស្រវឹងស្រា​បាន​បើករថយន្ត​ឡិច​ស៊ី​ស​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្ដាល​ឲ្យ​បាក់​អស់​២​កង់​ ចំណែក​រថយន្ត​ដាច់​កាឡេ​ទៅ​មុខ​លែង​រួច​ ។​

IMG-20151230-WA0001

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២១​និង​២០​នាទី​ ថ្ងៃ​ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​ចំណុច​មុខ​មន្ទី​ពេទ្យធ្មេញ​ នាគ​មាស​ តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម​ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​២​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ។​

​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ឡិច​ស៊ី​ស​ RX330​ ព​ណ៍​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AE.3438​ បើកបរ​ដោយ​បុរស​ម្នាក់​ដែល​ស្រវឹងស្រា​ជោកជាំ​ បាន​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម​ ទិស​ដៅ​ពី​លិចទៅ​កើត​ ពេល​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​បាន​រ៉េ​ចង្កូត​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្ដាល​ឲ្យ​បាក់​អស់​២​កង់​ ចំណែក​រថយន្ត​បង្ក​បាន​បន្ត​ទៅ​មុខ​ប្រមាណ​ជាង​៥០​ម៉ែត្រ​ ដោយ​រថយន្ត​ដាច់​កាឡេ​កង់​មុខ​ខាងឆ្វេង​ទើប​ទៅ​មុខ​លែង​រួច​។​ដោយឡែក​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​មិន​បង្ក​ឲ្យ​មនុស្ស​ណា​ម្នាក់​រង​របួស​នោះ​ទេ​។​

​ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​រង​ចាំ​ដោះស្រាយ​តាម​ផ្លូវច្បាប់​។​

​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បង្ក​ឡើង​ដោយ​បុរស​ដែល​ជា​អ្នកបើកបរ​ប្រើប្រាស​គ្រឿង​ស្រវឹង​ហួសកំណត់​ទើប​ពេល​ជួប​បញ្ហា​គ្រោះថ្នាក់​ធ្វើ​អោយ​បាត់បង់​ម្ចាស់​ការ​ គ្រប់គ្រង​ស្ថានភាព​មិន​បាន​ទើប​បណ្តាល​អោ​មាន​គ្រោះថ្នាក់​បែប​នេះ​ សំណាង​ដែរ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​មិន​បណ្តាល​អោយ​មាន​អ្នក​រង​របួស​ និង​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដ៏​ទៃ​ ៕​

IMG-20151230-WA0004

IMG-20151230-WA0002

IMG-20151230-WA0005

...

ដោយ៖ ព្រែក​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print