មនុស្ស​៣​នាក់​ និង​ថ្នាំ​ញៀន​ប្រភេទ​យ៉ា​ម៉ា​១៣៩៧​គ្រាប់​ត្រូវ​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បញ្ជូន​ទៅ​តុលាការ​

ចែករំលែក៖

​ខេត្តបាត់ដំបង​៖​ មនុស្ស​៣​នាក់​ និង​ថ្នាំ​ញៀន​ប្រភេទ​យ៉ា​ម៉ា​១៣៩៧​គ្រាប់​ត្រូវ​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បញ្ជូន​ទៅ​តុលាកា​នា​រសៀល​ថ្ងៃ​ទី​២៩​ ខែធ្នូ​ ឆ្នាំ​២០១៥​ ចាត់ការ​តាម​និ​តិ​វិធី​។​

kkr02

​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ប្រុស​ ស្រី​៣​នាក់​ដែល​នគរបាល​ស្រុក​កំ​រៀង​បង្ក្រាប​បាន​កាល​ម៉ោង​១២​ថ្ងៃត្រង់​ ថ្ងៃ​ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០១៥​ ទី​១៖​មានឈ្មោះ​ធឿ​ង​ ខុំ​ ភេទ​ប្រុស​ អាយុ​៤៦​ឆ្នាំ​ រស់នៅ​ក្រុម​ទី​៩​ ភូមិ​អូរ​អន្លក់​ ឃុំ​តា​សែន​ ស្រុក​កំ​រៀង​ និង​ដកហូត​ថ្នាំ​ញៀន​ប្រភេទ​យ៉ា​ម៉ា​ចំនួន​៣​ថង់​ ច្រក​ថង់​ប្លា​ស្ទិ​ក​ខៀវ​រុំ​ស្គុ​ត​ពណ៌​ខ្មៅ​ស្មើរ​ចំនួន​៤៤៤​គ្រាប់​។​

​ទី​២​ឈ្មោះ​ម៉ឹង​ ជាង​ ភេទ​ប្រុស​ អាយុ​៤៧​ឆ្នាំ​ រស់នៅ​ក្រុម​ទី​៦​ ភូមិ​អូរ​អន្លក់​ ឃុំ​តា​សែន​ ស្រុក​កំ​រៀង​ (​មិន​មាន​វត្ថុ​តាង​)​។​ តាម​ចម្លើយ​ជនសង្ស័យ​ឈ្មោះ​ម៉ឹង​ ជាង​ កម្លាំង​នគរបាល​ស្រុក​កំ​រៀង​បាន​សហការ​នគរបាល​ស្រុក​ភ្នំព្រឹក​ឈាន​ដល់​ការ​បង្ក្រាប​ចំណុច​ទី​៣​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ឈ្មោះ​ហាស់​ ស្រី​ម៉ៅ​ ហៅ​ភី​ន​ អាយុ​៥៧​ឆ្នាំ​ ដកហូត​ថ្នាំ​ញៀន​យ៉ា​ម៉ា​ចំនួន​៥​ថង់​ច្រក​ថង់​ប្លា​ស្ទិ​ក​ខៀវ​រុំ​ស្គុ​ត​ពណ៌​ខ្មៅ​ស្មើរ​ចំនួន​៩៥៣​គ្រាប់​។​

​ក្រោយ​ពី​ការ​បង្ក្រាប​នៅ​ចំណុច​ទី​៣​សមត្ថកិច្ច​បន្ត​ទៅ​ចំណុច​ទី​៤​ក្នុងភូមិ​អូរ​ឃុំ​ពេជ្រ​ចិន្តា​ស្រុក​ភ្នំព្រឹក​ ប៉ុន្តែ​ត្រូវ​ក្រុម​សង្ស័យ​បិទទ្វារ​ផ្ទះ​រត់គេច​ខ្លួន​អស់​(​ផ្ទះ​ម្ចាស់​មិន​នៅ​ទៅ​ប្រ​ទេ​ថៃ​អស់​)​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់​និង​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​យ៉ា​ម៉ា​១៣៩៧​គ្រាប់​ត្រូវ​បាន​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ ទៅ​តុលាកា​នា​រសៀល​ថ្ងៃ​ទី​២៩​ ខែធ្នូ​ ឆ្នាំ​២០១៥​ ចាត់ការ​តាម​និ​តិ​វិធី​ ៕

kkr03

...

kkr01

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print