អនុប្រធានមន្ទីរទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តកំពង់ឆ្នាំង បើកឡានធ្លាក់ទឹកស្លាប់ សង្ស័យទទួលទានគ្រឿងស្រវឹង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ សេចក្តីស្លាប់មើលមិនឃើញ មែន និងមិនទៀងពេលវេលា មើលចុះលោក គិន វិសាល អាយុ ៣០ឆ្នាំ អនុប្រធានមន្ទីរទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តកំពង់ឆ្នាំង បានបើកឡានតែម្នាក់ឯង បណ្តាលអោយធ្លាក់ទឹកស្លាប់ សង្ស័យទទួលទានគ្រឿងស្រវឹង។
ករណីកើតហេតុកាលពីយប់ថ្ងៃទី៣​ ឈានចូលថ្ងៃទី៤​ ខែតុលា​ ឆ្នាំ២០១៩​ នៅវេលាទាបភ្លឺ​ ស្ថិតនៅលើផ្លូវក្រាលកៅស៊ូខេត្ត ក្នុងភូមិទី៧​ សង្កាត់ខ្សាមក្រុងកំពង់ឆ្នាំង​ ខេត្តកំពង់ឆ្នាំង​ ។
ជនរងគ្រោះបានស្លាប់នៅក្នុងរថយន្ត និងមានសកម្មភាពបើកទ្វារឡានផ្នែកខាងក្រោយចេញ តែអាចឈ្លក់ទឹក ឬស្មារតីស្រវឹង ទើបវង្វែងរកកន្លែងចេញអត់ឃើញក៏បណ្តាលអោយស្លាប់ ក្នុងទឹកអណ្តែត តែម្នាក់ឯងយ៉ាងអណោចអាធម័តែម្តង។
ប្រជាពលរដ្ឋបានជួយលើកសាកសពយកមកដាក់លើគោក ដើម្បីអោយសមត្ថកិច្ចជំនាញពិនិត្យធ្វើកោសល្យវិច្ច័យ ដើម្បីប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print