ខេត្តសៀមរាប៖ បុក្គលិកសណ្ឋាគារនៅសៀមរាបមួយក្រុមមានគ្នាប្រហែលជិត១០០នាក់ បាននាំគ្នាធ្វើបាតុកម្មតវ៉ានៅខាងមុខសណ្ឋាគារ ដើម្បីទាមទារឲ្យថៅកែទទួលយកអតីតបុក្គលិកចំនួន១៧នាក់ចូលធ្វើការ ដោយសារ ការបញ្ឍប់ពួកគាត់គ្មានមូលហេតុ។
ការតវ៉ានេះ ធ្វើឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ នៅខាងមុខសណ្ឋាគារវិចតូរីយ៉ា ក្បែព្រះអង្គចេកចម ស្ថិតក្នុងសង្កាត់ស្វាយដង្គុំក្រុងសៀមរាប។
តំណាឲ្យសហជីបនៅមូលដ្ឋាន និងជាបុក្គលិកសណ្ឋាគារវិចតូរីយ៉ា ស្ថិតក្នុងក្រុងសៀមរាប បានឲ្យដឹងនៅកន្លែងតវ៉ាថា ម្ចាស់សណ្ឋាគារដែលជាជនជាតិបារាំងបានបញ្ឍប់បុក្គលិកចំនួន១៧នាក់ដោយប្រាប់ថា ថៅកែសណ្ឋាគមិនចង់ឲ្យមានសមាជិកសហជីបនៅក្នុងសណ្ឋាគារនោះ។អ្នកស្រីបន្ដថា ក្រុមអតីតបុក្គលិកទាំងនោះពួកគាត់ជាសមាជិកសហជីបជាច្រើនឆ្នាំមកហើយ ប៉ុន្ដែនៅពេលអ្នកគ្រប់គ្រងបុក្គលិកថ្មីចូលធ្វើការកើតមានបញ្ហាជាមួយបុក្គលិកជាបន្ដបន្ទាប់។ អ្នកស្រីបញ្ជាក់ថា ការធ្វើបាតុកម្មនេះដើម្បីទាមទារឲ្យម្ចាស់សណ្ឋាគារទទួលយកបុក្គលិកទាំងនោះចូលធ្វើការវិញ និងឲ្យគោរពច្បាប់ការងារ ខណៈក្រុមអ្នកតវ៉ាទាំងនោះភាគច្រើនជាបុក្គលិកដែលកំពុងធ្វើការនៅក្នុងសណ្ឋាគារនេះ។
ក្រុមបាតុករឲ្យដឹងស្រដៀងគ្នាថា ថៅកែសណ្ឋាគារជាជនបរទេសរូបនោះ បានបញ្ឍប់ពួកគាត់ដោយគ្មានកំហុសដែលពួកគេអះអាងថា ផ្ទុយពីច្បាប់ការងារនៅកម្ពុជា។ ក្រុមអ្នកតវ៉ាអះអាងបន្ដថា ម្ចាស់សណ្ឋាគារនោះគាប់សង្កាត់បុក្គលិកគ្រប់រូបភាព ដើម្បីបណ្ដេញពួកគេចេញពីការងារ។
លោក កៅ ស៊ូផា ជាមេធាវីការពារឲ្យម្ចាស់សណ្ឋាគារ បានមានប្រសាសន៍ថា ក្រុមហ៊ុនមិនអាចទទួលយកក្រុមអតីតបុក្គលិកទាំង១៧នាក់ចូលធ្វើការបានទេ ប៉ុន្ដែលោកថា និយោជកនឹងទូទាត់ប្រាក់អត្ថប្រយោជន៍តាមច្បាប់ការងារនៅកម្ពុជា។ចំពោះការចោទប្រកាន់ថា រើសអើសសហជីបនោះ លោក កៅ ស៊ូផា អះអាងថា ក្រុមសហជីបគ្មានច្បាប់ពីក្រសួងមហាផ្ទៃ។
ទោះជាយ៉ាងណាក៍ដោយលោក ម៉មរិទ្ធី ប្រធានសហព័ន្ធសហជីបកម្មករនិយោជិតវិស័យទេចរណ៍ និងសេវាកម្មកម្ពុជា បានមានប្រសាសន៍ថា ការបញ្ឍប់បុក្គលិកនេះរំលោភលើច្បាប់ការងារ និងសេចក្ដីបង្គាប់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលដែលបង្គាប់ឲ្យម្ចាស់សណ្ឋាគារទទួលពួកគេចូលធ្វើការវិញ។ប្រធានសហជីបរូបនោះអះអាងថាតាមច្បាប់ការងារ ក្រុមហ៊ុនត្រូវផ្ដល់ប្រាក់រំលឹកដល់កម្មករចាប់ពីថ្ងៃបញ្ឍប់ ។ លោក ម៉ម រិទ្ធី បន្ថែមថាលោកនឹងជំរុញឲ្យអ្នកតវ៉ាដាក់ពាក្យបណ្ដឹងទៅកាន់តុលាការបន្ដទៀត ដើម្បីឲ្យនិយោជកអនុវត្ដច្បាប់ការងារឲ្យមានប្រសិទ្ធិភាព ៕
ដោយ៖ ជានិរន្ដរ៍