បុគ្គលិក​សណ្ឋាគារ​ជិត​១០០​នាក់​នៅ​សៀមរាប​ តវ៉ា​ទាមទារ​ឲ្យ​ម្ចាស់​សណ្ឋាគារ​ទទួល​បុគ្គលិក​១៧​នាក់​ចូល​ធ្វើការ​វិញ​

ចែករំលែក៖

​ខេត្តសៀមរាប​៖​ បុ​ក្គ​លិ​ក​សណ្ឋាគារ​នៅ​សៀមរាប​មួយ​ក្រុម​មាន​គ្នា​ប្រហែល​ជិត​១០០​នាក់​ បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​តវ៉ា​នៅ​ខាង​មុខ​សណ្ឋាគារ​ ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​ទទួលយក​អតីត​បុ​ក្គ​លិ​ក​ចំនួន​១៧​នាក់​ចូល​ធ្វើការ​ ដោយសារ​ កា​រប​ញ្ឍ​ប់​ពួក​គាត់​គ្មាន​មូលហេតុ​។​

IMG_0670

​ការ​តវ៉ា​នេះ​ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២៩​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​ខាង​មុខ​សណ្ឋាគារ​វិច​តូ​រី​យ៉ា​ ក្បែ​ព្រះ​អង្គ​ចេក​ចម​ ស្ថិត​ក្នុង​សង្កាត់​ស្វាយ​ដង្គុំ​ក្រុង​សៀមរាប​។​

​តំ​ណា​ឲ្យ​សហ​ជីប​នៅ​មូលដ្ឋាន​ និង​ជា​បុ​ក្គ​លិ​ក​សណ្ឋាគារ​វិច​តូ​រី​យ៉ា​ ស្ថិត​ក្នុង​ក្រុង​សៀមរាប​ បាន​ឲ្យ​ដឹង​នៅ​កន្លែង​តវ៉ា​ថា​ ម្ចាស់​សណ្ឋាគារ​ដែល​ជា​ជនជាតិ​បារាំង​បា​នប​ញ្ឍ​ប់​បុ​ក្គ​លិ​ក​ចំនួន​១៧​នាក់​ដោយ​ប្រាប់​ថា​ ថៅកែ​ស​ណ្ឋា​គ​មិន​ចង់​ឲ្យ​មាន​សមាជិក​សហ​ជីប​នៅ​ក្នុង​សណ្ឋាគារ​នោះ​។​អ្នកស្រី​បន្ដ​ថា​ ក្រុម​អតីត​បុ​ក្គ​លិ​ក​ទាំងនោះ​ពួក​គាត់​ជា​សមាជិក​សហ​ជីប​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ប៉ុន្ដែ​នៅ​ពេល​អ្នកគ្រប់គ្រង​បុ​ក្គ​លិ​ក​ថ្មី​ចូល​ធ្វើការ​កើត​មាន​បញ្ហា​ជាមួយ​បុ​ក្គ​លិ​ក​ជា​បន្ដបន្ទាប់​។​ អ្នកស្រី​បញ្ជាក់​ថា​ ការ​ធ្វើ​បាតុកម្ម​នេះ​ដើម្បី​ទាមទារ​ឲ្យ​ម្ចាស់​សណ្ឋាគារ​ទទួលយក​បុ​ក្គ​លិ​ក​ទាំងនោះ​ចូល​ធ្វើការ​វិញ​ និង​ឲ្យ​គោរព​ច្បាប់​ការងារ​ ខណៈ​ក្រុម​អ្នក​តវ៉ា​ទាំងនោះ​ភាគច្រើន​ជា​បុ​ក្គ​លិ​ក​ដែល​កំពុងធ្វើការ​នៅ​ក្នុង​សណ្ឋាគារ​នេះ​។​

​ក្រុម​បាតុករ​ឲ្យ​ដឹង​ស្រ​ដៀង​គ្នា​ថា​ ថៅកែ​សណ្ឋាគារ​ជា​ជនបរទេស​រូប​នោះ​ បា​នប​ញ្ឍ​ប់​ពួក​គាត់​ដោយ​គ្មាន​កំហុស​ដែល​ពួក​គេ​អះអាង​ថា​ ផ្ទុយ​ពី​ច្បាប់​ការងារ​នៅ​កម្ពុជា​។​ ក្រុម​អ្នក​តវ៉ា​អះអាង​បន្ដ​ថា​ ម្ចាស់​សណ្ឋាគារ​នោះ​គាប់​សង្កា​ត់បុ​ក្គ​លិ​ក​គ្រប់​រូបភាព​ ដើម្បី​បណ្ដេញ​ពួក​គេ​ចេញពី​ការងារ​។​

​លោក​ កៅ​ ស៊ូ​ផា​ ជា​មេធាវី​ការពារ​ឲ្យ​ម្ចាស់​សណ្ឋាគារ​ បាន​មាន​ប្រសាសន៍​ថា​ ក្រុមហ៊ុន​មិន​អាច​ទទួលយក​ក្រុម​អតីត​បុ​ក្គ​លិ​ក​ទាំង​១៧​នាក់​ចូល​ធ្វើការ​បាន​ទេ​ ប៉ុន្ដែ​លោក​ថា​ និយោជក​នឹង​ទូទាត់​ប្រាក់​អត្ថប្រយោជន៍​តាម​ច្បាប់​ការងារ​នៅ​កម្ពុជា​។​ចំពោះ​ការ​ចោទប្រកាន់​ថា​ រើស​អើ​ស​សហ​ជីប​នោះ​ លោក​ កៅ​ ស៊ូ​ផា​ អះអាង​ថា​ ក្រុម​សហ​ជីប​គ្មាន​ច្បាប់​ពី​ក្រសួងមហាផ្ទៃ​។​

​ទោះជា​យ៉ាងណា​ក៍ដោយ​លោក​ ម៉​ម​រិ​ទ្ធី​ ប្រធាន​សហព័ន្ធ​សហ​ជីប​កម្មករនិយោជិត​វិស័យ​ទេ​ចរណ៍​ និង​សេវាកម្ម​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា​ កា​រប​ញ្ឍ​ប់​បុ​ក្គ​លិ​ក​នេះ​រំលោភ​លើ​ច្បាប់​ការងារ​ និង​សេចក្ដី​បង្គាប់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ដែល​បង្គាប់​ឲ្យ​ម្ចាស់​សណ្ឋាគារ​ទទួល​ពួក​គេ​ចូល​ធ្វើការ​វិញ​។​ប្រធាន​សហ​ជីប​រូប​នោះ​អះអាង​ថា​តាម​ច្បាប់​ការងារ​ ក្រុមហ៊ុន​ត្រូវ​ផ្ដល់​ប្រាក់​រំលឹក​ដល់​កម្មករ​ចាប់ពី​ថ្ងៃ​ប​ញ្ឍ​ប់​ ។​ លោក​ ម៉​ម​ រិ​ទ្ធី​ បន្ថែម​ថា​លោក​នឹង​ជំរុញ​ឲ្យ​អ្នក​តវ៉ា​ដាក់​ពាក្យបណ្ដឹង​ទៅ​កាន់​តុលាការ​បន្ដ​ទៀត​ ដើម្បី​ឲ្យ​និយោជក​អនុវត្ដ​ច្បាប់​ការងារ​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​ ៕​

IMG_0669

IMG_0662

IMG_0664

IMG_0661

...

ដោយ៖ ជា​និរន្ដរ៍​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print