គណៈប្រតិភូ ប្រទេសទាំងពីរ អាមេរិក និងកូរ៉េខាងជើង បានជួបពិភាក្សាគ្នា នៅប្រទេសស៊ុយអែតនាថ្ងៃទី៥ ខែតុលានេះ ។ ភាគីទាំងពីរនឹងពិភាក្សាស្តីការការរំសាយអាវុធបរមាណូរបស់កូរ៉េខាងជើង ជាការដោះដូរ លុបទណ្ឌកម្ម ធានាដល់សន្តិសុខ កូរ៉េខាងជើង។
នៅថ្ងៃទី៥ ខែតុលា ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសឲ្យដឹងថា ជំនួបពិភាក្សា បានចាប់ផ្តើមឡើងហើយ ដោយគណៈប្រតិភូប្រទេសទាំងពីរ បានទៅដល់ប្រទេសស្វិសអស់ហើយ។ លោកត្រាំបញ្ជាក់ថា «យើងកំពុងតែនិយាយពីកូរ៉េខាងជើង ពួកគត់ចង់ជួបយើង ហើយយើងក៏នឹងត្រូវជួបពួកគាត់»។
តាមគម្រោងភាគីទាំងពីរ នឹងជួបស្វាគមន៍គ្នានៅព្រឹកថ្ងៃទី៥ ខែតុលា ក្នុងទីក្រុង Stockholm មុនពេលកិច្ចពិភាក្សាជាផ្លូវការចាប់ផ្តើម។ នេះជាជំនួបពិភាក្សាលើកដំបូងចាប់តាំងពី ជំនួបពិភាក្សាជាន់ខ្ពស់រវាង លោកត្រាំ និងគីម ជុងអ៊ុននៅទីក្រុងហាណូយប្រទេសវៀតណាម កាលពីចុងខែកុម្ភៈឆ្នាំ២០១៩។
ទីតាំងពិភាក្សា រវាងអាមេរិក និងកូរ៉េខាងជើង មិនបានប្រកាសឲ្យដឹងជាសាធារណៈនោះឡើយដោយទីក្រុងព្យុងយ៉ាង មិនចង់ឲ្យមានការចាប់អារម្មណ៍ពីមជ្ឈដ្ឋានខាងក្រៅ ៕
ដោយ៖ មែវ សាធី