ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៥ លោកប្រធានគណៈកម្មាធិការសាខា ខេត្តព្រះសីហនុបានដឹកនាំសមាជិក សមាជិកា សាកសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ដល់ជន រងគ្រោះដោយសារអំពើឃាតកម្ម។
សូមជំរាបថា កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១៥ វេលាម៉ោង១ និង៣០នាទីរំលងអាធ្រាតមានករណី ឃាតកម្មមួយកើតឡើងនៅក្រុមទី ២១ ភូមិ ១ សង្កាត់លេខ ១ ក្រុងព្រះសីហនុ លើក្រុមគ្រួសារលោកស្រី តូច សំអុន អាយុ ៦៥ ឆ្នាំ និងកូនៗក្នុងបន្ទុកចំនួន ៦នាក់ ក្នុងនោះរងរបូសធ្ងន់ ៤នាក់ទាំងម្តាយខាងលើ និងរបូសស្រាល ២នាក់ ចំណែកកូនតូចអាយុ ១ឆ្នាំ ពុំមានរបូសទេ ។
អំណោយមនុស្សធម៌ផ្តល់ជូនរួមមាន៖ឃីត ៣កញ្ចប់ កន្ទេល ៣ មី ១ កេស ទឹកដោះគោឆៅ ២ឡូ ទឹកផ្លែឈើ ១កេស ទឹកសុទ្ធ ១កេសស្ករស ១គីឡូក្រាម ក្រូចពោធិសាត់ ២ឡូ និងថវិកា ២០០០.០០០លានរៀល(ពីរលាន) ៕
https://www.facebook.com/bunranyhunsen/videos/921850981203691/?permPage=1