បាញ់ប្រហារកើតឡើងស្ទើររៀងរាល់ថ្ងៃ លើទឹកដីប្រជាធិបតេយ្យ «សហរដ្ឋអាមេ៉រិក»

ចែករំលែក៖

ការបាញ់ប្រហារកើតឡើងនៅអាមេ៉រិក ស្ទើរតែរៀងរាល់ថ្ងៃ ដោយរដ្ឋាភិបាលមិនអាចទប់ស្កាត់បាននោះឡើយ។ នៅពេលនេះ មានមានមនុស្ស​៤នាក់ស្លាប់ និង​៥នាក់រងរបួសដោយការបាញ់ប្រហារក្នុងក្លិបរាត្រី​ នៅទីក្រុង​ Kansas ​សហរដ្ឋអាមេ៉រិក កាលពីថ្ងៃទី៦ ខែតុលា​។

ហេតុការណ៍បាញ់ប្រហារកើតឡើង​នៅវេលាម៉ោង ១និង​៣០នាទី​ថ្ងៃទី៦ ខែតុលា (ម៉ោងក្នុងតំបន់)ស្ថិតនៅក្លិបរាត្រី​Tequila KC​ កណ្តាលទីក្រុង  Kansas ​។ នៅពេលការបាញ់ប្រហារកើតឡើង មានម​នុស្សប្រមាណ​៤០នាក់នៅក្នុងក្លិបនោះ។

ប៉ូលិសបានឲ្យដឹងថា មានជនដៃដល់ម្នាក់​ប្រើប្រាស់កាំភ្លើងខ្លី បាញ់ប្រហារទៅលើជនរងគ្រោះ​ ដែលជាបុរស។ លោក​ Thomas Tomasic ​ស្នងការប៉ូលិស​Kansas ​បានបញ្ជាក់ថា​« ក្រុមអ្នកស៊ើបអង្កេត​ ត្រួតពិនិត្យសាកសព​បានទៅដល់កន្លែងកើតហេតុដើម្បីត្រួតពិនិត្យ និងបញ្ជាក់ឲ្យបានច្បាស់លាស់។

កម្លាំងប៉ូលិសក៏បានបើកការស្រាវជ្រាវ ថាតើជនដៃដល់មានជាប់ពាក់ព័ន្ធនឹងការបាញ់ប្រហារនៅក្នុងក្លិបរាត្រី​ផ្សេងទៀនៅមុនការបាញ់ប្រហារខាងលើប៉ុន្មានម៉ោងដែរឬទេ។ ក្នុងចំណោមជនរងគ្រោះ​៤នាក់ មានម្នាក់អាយុ​៥០ឆ្នាំ ម្នាក់អាយុជាង​៣០ឆ្នាំ និង២នាក់ទៀតមានអាយុ​ប្រមាណ​២០ឆ្នាំ​។ ចំណែកអ្នករងរបួសបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលឲ្យបានទាន់ពេលវេលា​។

អំពើបាញ់ប្រហារ​បានកើតឡើង​ទៀត​ហើយ​នៅក្នុងប្រទេសដែលពលរដ្ឋមាន​សិទ្ធិកាន់កាប់ និងប្រើប្រាស់អាវុធស្របច្បាប់ ។ សហរដ្ឋអាមេ៉រិក​តែងកើតមានការផ្ទុះអាវុធជាញឹកញាប់ ជាក់ស្តែង​នៅពេលនេះ មានករណីផ្ទុះអាវុធ​បណ្តាលឲ្យស្លាប់៤នាក់ និងរបួស​៥នាក់ ។

កាលពីសប្តាហ៍កន្លងមក នៅទីក្រុង​ Vancouver រដ្ឋវ៉ាស៊ីនតោន ក៏មានអំពើបាញ់ប្រហារមួយ​បានកើតឡើងនៅអគារអាផាតមែន​មួយកន្លែង ដែលមានមនុស្សច្រើននាក់​ត្រូវរាយការណ៍ថា ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ​ក្នុងតំបន់ ដោយសារស្ថានភាព​រងរបួសធ្ងន់ធ្ងរ ។ ក្នុងនោះ​ម្នាក់បានបាត់បង់ជីវិត ៕ ធី រីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print