សាលាដំបូងរាជធានីភ្នំពេញប្រកាស ចាប់ខ្លួនជន៥នាក់ទៀត ដែលចូលរួមបំផុសមហាជន ក្នុងផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់

ចែករំលែក៖

ភ្នំពេញ ៖ មនុស្ស៥នាក់ទៀត ព្រមទាំងគូកន ដែលបានពាក់ព័ន្ធនឹងបទរួមគំនិតក្បត់ កៀងគរ និងបំផុសឲ្យមហាជនចូលរួមក្នុងផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ក្រោមឧបាយកលជា ៖ “ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្ស៊ី” ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញប្រកាសចាប់ខ្លួននៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ  ។

យោងតាមសេចក្តីប្រកាសចាប់ខ្លួន របស់អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញឲ្យដឹងថា នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចធ្វើការចោទប្រកាន់លើឈ្មោះ គុយ សុខេមរិទ្ធ , ឈ្មោះ សេង ខន , ឈ្មោះ ទិត្យ សុផាត , ឈ្មោះ រឿង សំណាង , ឈ្មោះ យិន សុខហៀង ព្រមទាំងគូកន ពីបទ រួមគំនិតក្បត់ តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ។ ជនទាំង៥នាក់ ព្រមទាំងគូកនខាងលើនេះ បានកៀងគរ និងបំផុសឲ្យមហាជនចូលរួមក្នុងផែនការផ្តួលរំលំរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្រោមឧបាយកលជា “ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្ស៊ី” នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ដោយអនុវត្តតាមការអំពាវនាវរបស់ឧក្រិដ្ឋជន សម រង្ស៊ី និងគូកន ។

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ថា ចំពោះអ្នកពាក់ព័ន្ធនឹងការគាំទ្រ ឬចូលរួមអនុវត្តផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល និងត្រូវប្រឈមនឹងការចោទប្រកាន់បញ្ជូន​ទៅតុលាការកាត់ទោសតាមច្បាប់ ពីបទ “រួមគំនិតក្បត់” ដែលអាចមានទោសពី០៥ឆ្នាំ ទៅ១០ឆ្នាំ តាមមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ លើកលែងតែអ្នកពាក់ព័ន្ធទាំងនោះចូលមកសារភាពទាន់ពេលវេលា ដែល​អាចនឹងត្រូវលើកលែងឲ្យរួចពីទោសតាមប្បញ្ញត្តិពិសេស នៃមាត្រា ៤៥៤ នៃក្រមព្រហ្មទណ្ឌ ៕ ដោយ ៖ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print