រាល់ពេលដែលមានសកម្មភាពតានតឹងណាមួយកើតឡើងនៅឧបទ្វីបកូរ៉េ កូរ៉េខាងជើងតែងតែគំរាមកំហែងវាយ ប្រហារដោយគ្មានការអាណិតអាសូរ ឬវាយប្រហារដោយគ្រាប់បែកបរមាណូ ទៅលើកូរ៉េខាងត្បូងនិងអាមេរិក។ តើ ហេតុអ្វីបានជាទីក្រុងព្យុងយ៉ាងតែងតែ គំរាមកំហែងបែបនេះ ?
មនុស្សជាច្រើនបានចាត់ទុកថា ដោយ សារកូរ៉េខាងជើងមានគ្រាប់បែកបរមាណូនៅក្នុងដៃ ចំណែកភាគីកូរ៉េខាងត្បូង មិនមានគ្រាប់បែកប្រល័យលោកបែប នេះទេ ដោយពឹងផ្អែកទៅលើឃ្លាំងអាវុធ បរមាណូរបស់អាមេរិកដែលនៅឆ្ងាយ ដាច់ស្រយាល។ ដូច្នេះការគំរាមកំហែង វាយប្រហារដោយបរមាណូពីកូរ៉េខាងជើង ពិតជាធ្វើឱ្យភាគីកូរ៉េខាងត្បូងព្រួយបារម្ភយ៉ាងខ្លាំង។ មានសំណួរមួយបានចោទ សួរឡើងថា តើវិមានបៃតង (វិមាន ប្រធានាធិបតី)របស់កូរ៉េខាងត្បូងអាចគិតគូរដល់ការផលិតគ្រាប់បែកបរមាណូសម្រាប់ទប់ទល់នឹងការគំរាមកំហែងពីកូរ៉េខាងជើងដែរឬទេ ?
ភាពតានតឹងជុំវិញការគំរាមកំហែង ដោយបរមាណូនេះបានគ្របដណ្ដប់សាជា ថ្មីនៅឧបទ្វីបកូរ៉េ ពិសេសក្រោយពេល កូរ៉េខាងជើងគំរាមថា នឹងបន្ដសាកល្បង បរមាណូជាលើកទី៤ និងវាយប្រហារ ទៅលើទីតាំងក្បាលម៉ាស៊ីនរបស់កូរ៉េ ខាងត្បូង និងអាមេរិក។ សកម្មភាពទាំង នោះត្រូវបានអ្នកវិភាគបញ្ជាក់ថា ជា ប្រតិកម្មថ្មីរបស់មេដឹកនាំ គីម ជុងអ៊ុន ទៅ លើការធ្វើសមយុទ្ធរួមរវាងអាមេរិកនឹងកូរ៉េខាងត្បូងដែលមានឈ្មោះថា អ្នកការ ពារសេរីភាពULCHI ។ សមយុទ្ធនោះ ជាការត្រៀមលក្ខណៈទប់ទល់នឹងគ្រាមាន អាសន្ន ពិសេសការវាយប្រហារឈ្លាន ពានពីកូរ៉េខាងជើង។ អាមេរិកនិងកូរ៉េ ខាងត្បូងបានអះអាងថា ទាំងនោះជាការ ធ្វើសមយុទ្ធធម្មតាប៉ុណ្ណោះ ចំណែកកូរ៉េ ខាងជើងចាត់ទុកថា ទាំងនោះជាការ ត្រៀមលក្ខណៈឈ្លានពានកូរ៉េខាងជើង ។
ការគំរាមសាកល្បងគ្រាប់បែកបរមា ណូជាលើកទី៤របស់រដ្ឋាភិបាលលោក គីម ជុងអ៊ុន អាចធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ដល់កិច្ចពិភាក្សានៅទីក្រុងសេអ៊ូល និង ទីក្រុងវ៉ាស៊ីនតោនស្ដីពីកូរ៉េខាងត្បូងថា តើប្រទេសនេះអាចនឹងមានគ្រាប់បែកបរមាណូដើម្បីទប់ទល់ការគំរាមកំហែងដែរឬទេ ?
អំពីរឿងរ៉ាវមានអាវុធបរមាណូដែរ ឬទេនោះ បានធ្វើឱ្យមានកិច្ចពិភាក្សា យ៉ាងក្ដៅគគុកនៅកូរ៉េខាងត្បូង។ គួរ បញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១៣ ក្រោយពេលកូរ៉េខាងជើងសាកល្បងគ្រាប់ បែកបរមាណូជាលើកទី៣ សារព័ត៌ មានចូសាន់ អាយប៊ូ របស់កូរ៉េខាងត្បូង បានដកស្រង់សម្ដីអ្នកឯកទេសកូរ៉េខាង ត្បូងបញ្ជាក់ថា ទីក្រុងសេអ៊ូលពិតជា ត្រូវការគ្រាប់បែកបរមាណូជាចាំបាច់។ ទាំងប្រទេសជប៉ុន និងកូរ៉េខាងត្បូងអាច សម្រេចចិត្ដផលិតគ្រាប់បែកបរមាណូ ដោយខ្លួនឯងមិនពឹងផ្អែកទៅលើឃ្លាំង អាវុធបរមាណូរបស់អាមេរិកដែលមាននៅឯនាយសមុទ្រនោះឡើយ ព្រោះមិន អាចទប់ទល់នឹងការគំរាមកំហែងទាន់ ពេលវេលា ។
លោក Chung Mong-joon និងអតីត តំណាងរាស្ដ្រ Song Youngsun មកពី គណបក្សប្រឆាំង ធ្លាប់បានអំពាវនាវដល់ កូរ៉េខាងត្បូងឱ្យប្រតិកម្មទៅនឹងការគំរាម កំហែងពីកូរ៉េខាងជើងដោយកូរ៉េខាងត្បូងចាំបាច់ត្រូវតែមានគ្រាប់បែកបរមាណូទើបអាចទប់ទល់នឹងការគំរាមកំហែងពីទីក្រុងព្យុងយ៉ាងបាន ហើយនៅពេល ដែលកូរ៉េខាងត្បូងមានបរមាណូនោះ ការគំរាមកំហែងរបស់កូរ៉េខាងជើងនឹងមិនមានទៀតឡើយ ដូច្នេះចាំបាច់ត្រូវ តែបង្កើតកម្មវិធីផលិតគ្រាប់បែកបរមាណូ ។
កាលពីឆ្នាំ២០១៣ គណៈកម្មាធិការ សភាអាមេរិកក៏បានស្នើដល់រដ្ឋាភិបាលរបស់ប្រធានាធិបតី អូបាម៉ា ត្រួតពិនិត្យ ដាក់គ្រាប់បែកបរមាណូនៅឧបទ្វីបកូរ៉េ ដើម្បីទប់ទល់ហេតុការណ៍អាក្រក់ដែល អាចកើតឡើងជាយថាហេតុ ។
ប៉ុន្ដែក្រុមអ្នកប្រឆាំងបានបញ្ជាក់ថា ប្រសិនបើដាក់ឃ្លាំងអាវុធបរមាណូនៅ ទីនោះ ទំនាក់ទំនងអាមេរិកនិងកូរ៉េខាង ត្បូងរយៈពេល៦០ឆ្នាំកន្លងមក ប្រាកដ ជារង្គោះរង្គើដោយសារតែឃ្លាំងអាវុធ របស់ទីក្រុងវ៉ាស៊ីនតោន។ មួយវិញទៀត ប្រសិនបើគ្រាប់បែកបរមាណូត្រូវបានបញ្ជូនចេញពីអាមេរិកនឹងធ្វើឱ្យប្រទេសមហាអំណាចទី១នៅលើពិភពលោកបាត់ បង់ឥទ្ធិពលនៅលើឆាកអន្ដរជាតិជាក់ជាមិនខាន ។
កូរ៉េខាងជើង ក្រោមការដឹកនាំរបស់ មេដឹកនាំវ័យក្មេងលោកគីម ជុងអ៊ុន កាន់តែធ្វើឱ្យប្រទេសជិតខាងបង្ហាញការ ព្រួយបារម្ភយ៉ាងខ្លាំង ពិសេសអាមេរិក និងកូរ៉េខាងត្បូងដោយលោកគីម ជុងអ៊ុន ធ្វើអ្វីមួយមិនបានស្ដាប់ប្រទេសជិតខាង របស់ខ្លួននោះឡើយ។ ប្រទេសដែលកូរ៉េ ខាងជើងស្ដាប់បង្គាប់ជាច្រើនជំនាន់មក ហើយគឺប្រទេសចិន ពេលនេះលោក គីម ជុងអ៊ុន បានធ្វើឱ្យឥទ្ធិពលរបស់ចិន ឃ្លាតឆ្ងាយពីកូរ៉េខាងជើងដោយលោក មិនស្ថិតនៅក្រោមគំនាបរដ្ឋាភិបាល ទីក្រុងប៉េកាំងដូចកាលពីមុនទៀតឡើយ ។ ចំណុចទាំងនោះហើយដែលបង្កការព្រួយ បារម្ភយ៉ាងខ្លាំងដោយមេដឹកនាំវ័យក្មេង គីម ជុងអ៊ុន គ្មាននរណាម្នាក់អាចគ្រប់ គ្រងពីលើបានឡើយ គឺហ៊ានធ្វើអ្វីតាម តែចិត្ដខ្លួនឯងខ្វះការពិចារណា ។
នៅក្នុងព្រឹត្ដិការណ៍មួយផ្សេងទៀត ដែលពាក់ព័ន្ធនោះផងដែរ ទាហានកូរ៉េ ខាងត្បូង និងអាមេរិកប្រមាណ៨ម៉ឺន នាក់បានចាប់ផ្ដើមធ្វើសមយុទ្ធជាទ្រង់ ទ្រាយធំដែលមានឈ្មោះថា អ្នកការពារ សេរីភាពULCHI (ULULCHI Freedom Guardian) ក្នុងគោលដៅការពារកូរ៉េខាង ត្បូងឱ្យគេចផុតពីការគំរាមកំហែងរបស់ កូរ៉េខាងជើង។ នេះជាការធ្វើសមយុទ្ធ ទ្រង់ទ្រាយធំបំផុតនៅឆ្នាំ២០១៤ របស់ អាមេរិកនិងកូរ៉េខាងត្បូង។ តាមគម្រោង ទាហានកូរ៉េខាងត្បូងប្រមាណ៥ម៉ឺននាក់ និងទាហានអាមេរិក៣ម៉ឺននាក់ចូលរួម នៅក្នុងសកម្មភាពធ្វើសមយុទ្ធនោះ ។
មេបញ្ជាការកងទ័ពអាមេរិកប្រចាំ នៅកូរ៉េខាងត្បូងបានបញ្ជាក់ថា យុទ្ធ សាស្ដ្រសមយុទ្ធមួយចំនួនធ្វើឡើងក្នុង ប្រព័ន្ធកុំព្យូទ័រ ស្ថិតនៅគ្រប់ទិសទីទូទាំង ប្រទេសកូរ៉េខាងត្បូង។ កម្លាំងទាហាន កូរ៉េខាងត្បូងបានបញ្ជាក់ថា នេះជាការ ធ្វើសមយុទ្ធជាប្រចាំដែលមានលក្ខណៈ ការពារប៉ុណ្ណោះមិនគំរាមកំហែងប្រទេស ណាមួយទេ មិនដូចការចោទប្រកាន់របស់ កូរ៉េខាងជើងនោះឡើយ ៕
ដោយ៖ ម៉ែវ សាធី