កីឡាករ​ រឿង​ សា​រ័​ត្ន​ប៉ះ​ជាមួយ​ Yort​ Sing​ វគ្គ​ជម្រុះ​ពូ​ល​ B​ នៅ​សង្វៀន​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥

ចែករំលែក៖

​ភ្នំពេញ​៖​ កីឡាករ​ ប្រដាល់​កម្ពុជា​និង​ថៃ​ ២​នាក់​ ត្រូវ​ប្រកួតប្រជែង​យក​៣​ពិន្ទុ​ ក្រោយ​ពី​ស​ប្តា​ហ៍​ទី​១​ កន្លង​ ទៅ​ពួក​គេ​សុទ្ធតែ​បាន​វាយ​ចាញ់​ដៃ​គួ​រៀងៗ​ខ្លួន​ ដូច្នេះ​ស​ប្តា​ហ៍​ទី​២​នេះ​ កីឡាករ​ រឿង​ សា​រ័​ត្ន​ មក​ពី​ក្លិប​កងពល​ តូច​ទ័ព​ឆត្រយោង​លេខ​៩១១​ ត្រូវ​ឡើង​មក​តស៊ូ​ជាមួយ​កីឡាករ​ថៃ​ឈ្នោះ​ Yort​ Sing​ ក្នុង​កម្មវិធី​ “​អធិរាជ​ស៊ី​ ម៉​ង​ត៍​អូដ្ឋ​”​ វគ្គ​២​ ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​ ដំណាក់កាល​ទី​២​វាយ​ជម្រុះ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល​ B​ នា​រសៀល​ថ្ងៃ​ទី​២​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​លើ​សង្វៀន​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​ អា​រី​ណា​។​

Untitled-1

​កីឡាករ​ រឿង​ សា​រ័​ត្ន​និង​កីឡាករ​ Yort​ Sing​ គឺជា​អ្នក​ដែល​វាយ​ចាញ់​គូប្រកួត​ដូច​គ្នា​ កាលពី​ស​ប្តា​ហ៍​ទី​១​ ដូច្នេះ​ទាំង​រឿង​ សា​រ័​ត្ន​និង​Yort​ Sing​ ម្នាក់ៗ​សុទ្ធតែ​ត្រូវការ​៣​ពិន្ទុ​បន្ថែម​ទៀត​ ដើម្បី​ បាន​ឡើង​ទៅ​វគ្គ​បន្ត​។​ រឿង​ សា​រ័​ត្ន​ទំនង​ជួប​គ្រោះ​ច្រើន​ជាង​លាភ​ ខណៈ​ដែល​ Yort​ Sing​ ធ្លាប់​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​កម្ពុជា​ជោកជាំ​ហើយ​ដែរ​ ក្នុង​ចំណោម​៧​ប្រកួត​ Yort​ Sing​ វាយ​ចាញ់​តែ​កីឡាករ​ សុខ​ សុវណ្ណ​ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​ម្នាក់​គត​ នៅ​វគ្គ​ជម្រុះ​សន្សំ​ពិន្ទុ​អធិរាជ​ស៊ីម៉ងត៍​អូដ្ឋ​ កាលពី​ថ្ងៃ​ទី​១៩​ខែ​ ធ្នូ​ឆ្នាំ​២០១៥​កន្លង​ទៅ​។​

​ចំណែកឯ​កីឡាករ​ កម្ពុជា​៦​នាក់​ដែល​ចាញ់​ក្រោម​ថ្វីដៃ​កីឡាករ​ Yort​ Sing​ នោះ​រួម​មាន​ កីឡាករ​ សេក​ គឹ​ម​ផៃ​ កីឡាករ​ ង៉ែត​ រ​ដ្ឋា​ចាញ់​ពិន្ទុ​ចំនួន​២​ដង​ កីឡាករ​សេក​ គឹ​ម​រួន​ កីឡាករ​ ចាន់​ប៊ុ​ន​ហឿ​ន​ និង​ចុង​ក្រោយ​ Yort​ Sing​ វាយ​ស្មើ​ពិន្ទុ​ ជាមួយ​កីឡាករ​ ឌុ​ម​ កែវ​ដា​របស់​ក្លិប​មកុដ​រាជសីហ៍​។​ ជា​ទូទៅ​កីឡាករ​កម្ពុជា​ដែល​ Yort​ Sing​ ធ្លាប់​ឈ្នះ​នោះ​សុទ្ធតែ​មាន​ថ្វីដៃ​ល្អ​និង​ប្រវត្តិ​ប្រកួត​ខ្ពស់​ជាង​ កីឡាករ​ រឿង​ សា​រ័​ត្ន​ ដូច្នេះ​គ្រោះភ័យ​របស់​សា​រ័​ត្ន​មាន​ច្រើន​ជា​លាភ​ នា​ថ្ងៃ​សៅរ៍​ទី​២​ខែមករា​ខាង​មុខ​នេះ​។​

​ដោយឡែក​គូប្រជែង​យក​៣​ពិន្ទុ​មួយគូ​ទៀត​ នា​ថ្ងៃ​ដដែល​នោះ​ដែរ​ គឺ​ជំនួប​ប្រកួត​រវាង​កីឡាករ​ សុខ​ សុវណ្ណ​ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​នឹង​កីឡាករ​ ម៉​ន​ ចាន់​ដា​រ៉ា​ មក​ពី​ក្លិប​ការិយាល័យ​ ទី​៥​កងទ័ពជើងគោក​ ដើម្បី​យក​៣​ពិន្ទុ​បន្ថែម​ អាច​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១​សម្រាប់​ពូ​ល​ B​ ផង​ដែរ​។​

​ចំពោះ​ កីឡាករ​ សុខ​ សុវណ្ណ​ បច្ចុប្បន្ន​ មាន​៣​ពិន្ទុ​ក្នុង​ដៃ​ក្រោយ​ពី​បាន​វាយ​ឈ្នះ​កីឡាករ​ Yort​ Sing​ ជុំ​ទី​១​ស​ប្តា​ហ៍​ទី​១​ កាលពី​ថ្ងៃ​ទី​១៩​ខែធ្នូ​ឆ្នាំ​២០១៥​ ប៉ុន្តែ​ត្រូវ​ឡើង​តស៊ូ​ជាមួយ​កីឡាករ​ ម៉​ន​ ចាន់​ដា​រ៉ា​ ដែល​កំពុង​កាន់​៣​ពិន្ទុ​ក្នុង​ដៃ​ផង​ដែរ​ ។​

​ចំណែក​កីឡាករ​២​នាក់​ទៀត​ ត្រូវ​ប្រជែង​យក​ចំណាត់ថ្នាក់​លេខ​២​ក្នុង​ពូ​ល​ B​ ប្រ​សិន​កីឡាករ​ រឿង​ សា​រ័​ត្ន​ អាច​យកឈ្នះ​លើ​កីឡាករ​ Yort​ Sing​បាន​ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ សុខ​ សុវណ្ណ​១​ ប្រកួត​ទៀត​ដើម្បី​ បាន​ឡើង​ទៅ​វគ្គ​ពាកកណ្តាល​ផ្តាច់ព្រ័ត្រ​ ប្រសិនបើ​ឈ្នះ​សុខ​ សុវណ្ណ​នោះ​ ប៉ុន្តែ​បើ​ចាញ់​ Yort​ Sing​ វិញ​ គឺ​អស់​ឱកាស​ហើយ​។​ រីឯ​កីឡាករ​ Yort​ Sing​ បើ​ឈ្នះ​ ត្រូវ​ជួប​ជាមួយ​កីឡាករ​ ម៉​ន​ ចាន់​ដា​រ៉ា​ មួយ​ប្រកួត​បន្ថែម​ទៀត​ ។​ កីឡាករ​ សុខ​ សុវណ្ណ​ក៏​មិន​ខុស​ពី​ពួក​គេ​៣​នាក់​ខាងលើ​ដែរ​ ប្រសិនបើ​មួយ​ប្រកួត​នេះ​ ចាញ់​ ក្រោម​ ថ្វីដៃ​ចាន់​ដា​រ៉ា​នោះ​ ឱកាស​ឡើង​ទៅ​វគ្គ​បន្ត​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់​ដដែល​។​

​ចាំ​មើល​ថា​ តើ​ថ្ងៃ​សៅរ៍​ ទី​២​ខែមករា​ ឆ្នា​២០១៦​ខាង​មុខ​ កីឡាករ​២​នាក់​ណា​អាច​រកបាន​ម្នាក់​៣​ពិន្ទុ​ ដើម្បី​មានឱកាស​បន្ត​ទៅ​ប្រកួត​វគ្គ​ពាកកណ្តាល​ផ្តាច់ព្រ័ត្រ​ ដណ្តើម​ពានរង្វាន់​ ស៊ីម៉ងត៍​អូដ្ឋ​វគ្គ​២​ ដែល​មាន​ សមាភាព​កីឡាករ​ ៨​នាក់​ ក្នុង​នោះ​កីឡាករ​ កម្ពុជា​៦​នាក់​និង​កីឡាករ​មក​ពី​ប្រទេស​ថៃ​២​នាក់​ ចែក​ជា​២​ពូ​ល​ សម្រាប់​ប្រកួត​ជម្រុះ​ក្នុង​ពូ​ល​នីមួយៗ​ រួច​សម្រាំង​យក​តែ​២​នាក់​ក្នុង​មួយ​ពូ​ល​ឡើង​ទៅ​ ប្រកួត​វគ្គ​ពាកកណ្តាល​ ផ្តាច់ព្រ័ត្រ​ និង​ផ្តាច់ព្រ័ត្រ​ ៕​

...

ដោយ​៖ សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print