ប្រកាស​តែងតាំង​លោក​ស៊ុ​យ​ សេ​រិ​ទ្ធ​ ជា​អភិបាលរង​ក្រុងភ្នំពេញ​ជំនួស​លោក​ជ្រាង​ សុ​ផា​ន់​ ដែល​ទទួលមរណភាព​

ចែករំលែក៖

​ភ្នំពេញ​៖​ លោក​ព្រុំ​ សុខា​ រដ្ឋលេខាធិការ​ ក្រសួងមហាផ្ទៃ​ និង​លោកប៉ា​ សុ​ជាតិ​វង្ស​ អភិបាល​ រាជធានី​ភ្នំពេញ​ បាន​ចួ​ល​រួម​ ជា​អធិបតី​ពិធី​ប្រកាស​ចូល​កាន់​តំណែង​ លោក​ ស៊ុ​យ​ សេ​រិ​ទ្ធ​ ជា​អភិបាលរង​រាជធានី​ភ្នំពេញ​ ជំនួស​លោក​.​ ជ្រាង​ សុ​ផា​ន់​ ដែល​បាន​ទទួលមរណភាព​ កាលពី​ថ្ងៃ​ទី​២៧​វិច្ឆិកា​ កន្លង​មកនេះ​។​ ពិធី​នេះ​ធ្វើ​ឡើង​នៅ​សាល​ប្រជុំ​សាលា​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​៣០​ ខែធ្នូ​.​ ឆ្នាំ​២០១៥​ ។​

image

​សូម​បញ្ជាក់​ថា​៖​ លោក​ ស៊ុ​យ​ សេ​រិ​ទ្ឋ​ ត្រូវ​បាន​រាជរដ្ឋាភិបាល​ប្រគល់​ភារកិច្ច​ ឋានន្តរសក្ដិ​ឧត្ដមមន្ត្រី​ថ្នាក់​លេខ​៤​ ជា​អភិបាលរង​ខេត្តព្រះវិហារ​ ដោយ​ឃើញ​ ពី​ការងារ​របស់​បាន​ល្អ​ទើប​រាជរដ្ឋាភិបាល​សម្រេច​ តែងតាំង​ ឲ្យ​លោក​មក​ដឹកនាំ​ការងារ​ ជា​អភិបាលរង​រាជធានី​ជំនួស​លោក​ជ្រាង​ សុ​ផា​ន់​ ដែល​ទទួលមរណភាព​កាលពី​ថ្មីៗ​នេះ​។​

​លោកប៉ា​ សុ​ជាតិ​វង្ស​ អភិបាល​រាជធានី​ ភ្នំពេញ​ បាន​លើក​ឡើង​ ពី​ការ​រីក​ចំរើន​ លើ​គ្រប់​វិស័យ​ ក្រោម​ការ​ដឹក​ នាំ​របស់​រាជរដ្ឋាភិបាល​ ដែល​មានការ​ដឹកនាំ​ដ៍​ត្រឹមត្រូវ​ របស់​សម្ដេច​ហ៊ុន​សែន​ ដែល​ធ្វើ​ឲ្យ​កំណើន​ ជីវភាព​របស់​ប្រជាពលរដ្ឋ​ មាន​ភាពល្អ​ប្រសើរ​ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ ។​ លោក​អភិបាល​រាជធានី​ភ្នំពេញ​ ក៍បាន​ ជំរុញ​ឱ្យ​មន្ដ្រី​ទាំងអស់​ ត្រូវ​ចូលរួម​ថែរក្សា​និង​ខិតខំ​បំពេញការងារ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ ជូន​ប្រជា​ ពលរដ្ឋ​ មូលដ្ឋាន​ចៀសវាង​យើង​ធ្វើ​ឲ្យ​ពួក​គាត់​មានការ​ ថ្នាំងថ្នាក់​ ចំពោះ​អាជ្ញាធរ​ និង​សមត្ថកិច្ច​ ។​

​លោក​ព្រុំ​ សុខា​ បាន​បញ្ជាក់​ថា​៖​ កម្ពុជា​បច្ចុប្បន្ន​មាន​សុខ​ សន្ដិភាព​ពេញលេញ​បរិបូរណ៍​ ក្រោយ​បាន​ បញ្ចប់សង្គ្រាម​រ៉ាំរ៉ៃ​ជាង​២​ទសវត្សរ៍​កន្លង​ មកនេះ​ ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​របស់​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​ព្រះរាជាណាចក្រ​ កម្ពុជា​ ធ្វើ​ឲ្យ​ សង្គម​មានការ​អភិវឌ្ឍ​លើ​ គ្រប់​វិស័យ​ ។​ ក្នុង​នោះ​ អាជ្ញាធរ​ គ្រប់​បណ្ដា​ ក្រុង​ ស្រុក​ ខណ្ឌ​ នៅ​ទូ​ទាំង​ប្រទេស​ ក៍​កំពុង​ដើរ​ តួនាទី​យ៉ាង​សំខាន់​ចូលរួម​ក្នុង​បេស​ ក​កម្ម​ បម្រើ​ការងារ​ ផ្នែក​សេវា​សាធារណៈ​បាន​យ៉ាង​ល្អ​ ប្រសើរ​ ជួន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ផង​ដែរ​ ៕​

image (1)

unnamed (1)

...

ដោយ៖ សំរិត​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print