ខេត្តកំពង់ធំ ៖ កូនប្រុសម្នាក់បានសងគុណម្តាយដោយយកចបកាប់កាប់លេី ក្បាលម្តាយបង្កេីតស្ទេីរសុះគ្រប់កន្លែង រហូតផុងលលាដ៍ដាច់ខ្យល់ស្លាប់មួយ រំពេចនៅក្រោមផ្ទះ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៤៖១០នាទី ។
សព ជនរងគ្រោះមានឈ្មោះ ក្ដុល អាង ភេទស្រី អាយុ ៥៤ឆ្នាំ ភូមិអូរកន្ធរត្បូង សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ចំណែកកូនដែលជាឃាតកឈ្មោះ សឿន យឿនហៅក្រៅ(ឌឿន ) ភេទប្រុស អាយុ២៧ឆ្នាំ ។
សាក្សីអោយដឹងថា កូនឈាមខ្មៅរូបនេះខឹងម្ដាយស្ដីបន្ទោសរឿងបន្តិចបន្តួច ក៏ស្ទុះទាញចបកាប់វាយម្ដាយ បណ្ដាលឲ្យស្លាប់ភ្លាមៗ ។
សាក្សីបន្តថា ជនសង្ស័យដែលជាឃាតកធ្លាប់បានរស់នៅប្រទេសថៃកន្លងមក ហើយបានមករស់ នៅក្នុងភូមិប្រៀបបានដូចមនុស្សញៀនថ្នាំ មិនមានទំនាក់ទំនងល្អនិងអ្នកភូមិឡើយ។ នៅថ្ងៃកើតហេតុជនរងគ្រោះកំពុងដេកនៅលើអង្រឹងក្រោមផ្ទះ ក៏ត្រូវបានកូនបង្កើតដែលជាឃាតករ បានយកចបកាប់ដី មកវាយនិងកាប់បណ្តាលឲ្យស្លាប់ភ្លាមតែម្តង។
ក្រោយទទួលបានព័ត៌មាន កំលាំងជំនាញ ព្រមទាំងកំលាំងប៉ុស្តិ៍រដ្ឋបាល និងអាជ្ញាធរមូលដ្ឋានបានចុះដល់កន្លែងកើតហេតុពិនិត្យ និងអន្តរាគមន៍ចាប់ឃាត់ខ្លួនជនបង្កដែលជាឃាតករបាននៅនិងកន្លែងកើតហេតុផងដែរ។
ចំពោះជនរងគ្រោះក្រោយពីសមត្ថកិច្ចបានពិនិត្យរួចមកឃើញថា ជនរងគ្រោះរងផ្នែកក្បាលនៅលើផ្ទៃមុខសពស្ទើរតែទាំងស្រុង មានស្នាមរបួសផុងលលាក្បាល ចំផ្ទៃថ្ងាស់ខាងមុខ និងបាក់ឆ្អឹងកំភួនដៃខាងឆ្វេងផងដែរ ៕